ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១០​នាក់​ទៀត​សុទ្ធតែ​បរទេស បន្ទាប់​ពី​បុរស​ឥណ្ឌូ​នេ​ស៊ី​នៅ​បុរី​ដួង​ច័ន្ទ​កើត​កូ​វី​ដ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​បិទ​ខ្ទប់​ចំនួន​៦​ទីតាំង​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​សំណាក់​រហ័ស​នៅ​នឹង​កន្លែង​ចំនួន​១៥​នាក់ ហើយ​ក៏​រក​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​បន្ថែម​ទៀត​ចំនួន​១០​នាក់​សុទ្ធតែ​ជា​ជនជាតិ​បរទេស​ទាំងអស់ ក្រោយ​ពី​រក​ឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រស់នៅ​ក្នុង​បុរី​ដួង​ច័ន្ទ មាន​ផ្ទុក​កូ​វី​ដ​១៩ នេះ​បើ​គិត​រហូត​ដល់​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​បិទ​ខ្ទប់​ចំនួន​៦​ទីតាំង​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​សំណាក់​រហ័ស​នៅ​នឹង​កន្លែង​ចំនួន​១៥​នាក់ ហើយ​ក៏​រក​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​បន្ថែម​ទៀត​ចំនួន​១០​នាក់​សុទ្ធតែ​ជា​ជនជាតិ​បរទេស​ទាំងអស់ ក្រោយ​ពី​រក​ឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រស់នៅ​ក្នុង​បុរី​ដួង​ច័ន្ទ មាន​ផ្ទុក​កូ​វី​ដ​១៩ នេះ​បើ​គិត​រហូត​ដល់​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា​នេះ​ថា​៖ ក្រោយ​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ គឺជា​បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​រស់នៅ​ក្នុង​បុរី​ដួង​ច័ន្ទ ស្ថិត​នៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏​ជា​កា​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​បាន​បិទ​ខ្ទប់​មិន​អោយ​មានការ​ចេញ​-​ចូល​មាន​ចំនួន​៦​ទីតាំង ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ ភូមិ​ក្បាលស្ពាន​ពីរ និង​ភូមិ​សាមគ្គី​មាន​ជ័យ​ស្ថិត​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បិទ​ខ្ទប់​មិន​អោយ​មានការ​ចេញ​-​ចូល ដែល​ការពារ​យាម​ការ​ដោយ​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​យ៉ាង​ម៉ឺងម៉ាត់ តាម​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មន្ត្រី​សុខាភិបាល ក៏​បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ពាក់ព័ន្ធ​សង្ស័យ​ធ្វើតេស្ត​រហ័ស​នៅ​នឹង​កន្លែង​ចំនួន​១៥​នាក់ ជា​លទ្ធផល​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​១០​នាក់ ដែល​ជា​ជនជាតិ​បរទេស​ទាំងអស់​។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​បញ្ជាក់​ថា រហូត​ម៉ោង​នេះ សមត្ថកិច្ច​កំពុង​តែ​បិទ​ខ្ទប់​ការ​ចេញចូល​ចំនួន​៦​ទីតាំង ហើយ​កំពុង​យកចិត្តទុកដាក់​ការពារ​ពី​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ ព្រមទាំង​កម្លាំងយោធា ដោយ​ការពារ និង​ខិតខំ​ប្រឹងប្រែង ដោយ​មិន​គិត​ពី​ការ​នឿយហត់ ហើយ​មន្ត្រី​ក្រុម​គ្រូពេទ្យ កំពុង​ស្រាវជ្រាវ​ស្វែងរក​អ្នក​ពាក់ព័ន្ធ និង​សង្ស័យ ត្រូវ​បន្ត​យក​សំណាក​ធ្វើតេស្ត​រហ័ស និង​បញ្ជូន​សំណាក​ទៅ​ធ្វើតេស្ត​នី​វិទ្យាស្ថាន​ប៉ាស្ទ័រ រង់ចាំ​លទ្ធផល​ពី​ក្រសួងសុខាភិបាល និង​ជម្រាប​ជូន​ដល់​យើង​ទាំងអស់​គ្នា ត្រូវ​តែ​អនុវត្ត​អោយ​បាន​តាម​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នូវ​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​១៩ គឺ «៣​ការពារ ៣​កុំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ