ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាក.សព​បុរស​ម្នាក់​នៅ​​ក្បែរផ្លូវ​ សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​ស​ន្និ​ដ្ឋាន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ទំនងជា​ជន​គ្មាន​ទីជម្រក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្បែរផ្លូវ​ចូល​ភូមិ​មួយ​កន្លែង ដែល​មាន​ស្នាម​របួស​ខ្លះ​ៗ​ផង កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នេះ ស្ថិត​ត្រង់​ចំណុច​ក្បែរ​របង​ស្នាក់​ការ​គយ​ចល័ត…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ទំនងជា​ជន​គ្មាន​ទីជម្រក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្បែរផ្លូវ​ចូល​ភូមិ​មួយ​កន្លែង ដែល​មាន​ស្នាម​របួស​ខ្លះ​ៗ​ផង កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នេះ ស្ថិត​ត្រង់​ចំណុច​ក្បែរ​របង​ស្នាក់​ការ​គយ​ចល័ត (​ហុង​ឡុ​ង​) ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ​សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​នៅឡើយ​ទេ​។ គេ​មិន​ស្គាល់​អត្តសញ្ញាណ​បុរស​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ​នោះ​ទេ តែ​អ្នក​ភូមិ​បាន​ធ្លាប់​បាន​ប្រទះ​ឃើញ​បុរស​នោ​ដើរ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​តំបន់​នោះ ដែល​គេ​សង្ស័យ​ជា​ជន​អានា​ថា ដែល​គ្មាន​ជម្រក​ស្នាក់​នៅ​ពិតប្រាកដ​។

គេ​មិន​បានដឹង​ថា ជន​នេះ​បាន​ដេក​ស្លា.ប់​នៅ​ទីនោះ​តាំងពី​ពេល​ណា​ទេ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះ​ឃើញ ហើយ​ក៏​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។ មន្ត្រី​ប៉ុ​ស្តិ៍​រដ្ឋបាល​អូរ​តា​គី ដែល​បាន​ចុះ​ពិនិត្យ​សាកសព​ដំបូងបាន​និយាយ​ថា ជន​រង​គ្រោះ​ដែល​ដេក​ស្លា.ប់មាន​ស្នាម​របួស​លើ​រាង​កាយ​ខ្លះ​ៗ​នោះ ជា​ជន​អនា​ថា ដែល​គេ​បាន​ប្រទះ​ឃើញ​នៅ​ពេល​ថ្ងៃ ឈរ​នៅ​ម្ដុំ​ការដ្ឋាន​សាងសង់​ផ្លូវ​(​ម្ដុំ​ផ្លូវបំបែក​) នៅ​ក្បែរ​នោះ​។ មន្ត្រី​ដដែល​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​២២ មេ​សា មាន​គេ​រាយ​ការ​ណ៍​ថា ជន​នេះ​បាន​ឈរ​នៅ​ទៅ​នោះ ហើយ​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ទើប​មន្ត្រី​ប៉ុ​ស្ដិ៍ និងកម្លាំង​ប្រជា​ការពារ​ចុះ​ទៅ​មើល និងបាន​ដេញ​ជន​នោះ​ឲ្យ​ចាក​ចេញពី​នោះ ដើម្បី​កុំ​ឲ្យ​បង្ក​បញ្ហា​នៅ​ទីនោះ​មុន​ពេល​កើតហេតុ ម្យ៉ាង​ជន​នេះ​ ហាក់ដូចជា​ស្រវឹងស្រា​ឡើង​ជោក​ជាំ​ទៅ​ហើយ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មេស ស្រាប់តែ​គេ​ប្រទះ​ឃើញ​ជន​នេះ​ដេក​ស្លា.ប់​នៅ​ក្បែរផ្លូវ​តូច​មួយ ចម្ងាយ​ពី​ផ្លូវជាតិ​ប្រហែល​៥០​ម៉ែត្រ។

បើ​តាម​សាក្សី​នៅ​ក្បែរ​នោះ បាន​និយាយ​ថា នៅ​វេលា​រំលង​អ​ធ្រា​ត្រ គេ​បានឮ​សំឡេង​ស្រែក​«​អូយ អូយ​» នៅ​កន្លែង​សាកសព តែ​គេ​មិនដឹង​ថា នរណា​មានរឿង​អ្វី​ទេ លុះ​ព្រឹក​ឡើង​ស្រាប់តែ​មាន​មនុស្ស​ដេក​ស្លា.ប់​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ មិនមែន​ជា​អ្នក​ភូមិ​រស់នៅ​តំបន់​នោះ​ទេ​។ តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ គេ​តែង​ឃើញ​ជន​នេះ​ដើរ​តាម​ដងផ្លូវ ម្ដុំ​ផ្លូវបំបែក​នៅ​ក្បែរ​នោះ ដែល​កំពុង​សាងសង់ ហើយ​ពេល​ខ្លះ​ជន​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​។ ប្រភព​ដទៃ​ទៀត​បាន​និយាយ​ថា ជន​រង​គ្រោះ​អាច​ត្រូវ​គេ​វាយ​ក៏​អាច​ថា បាន ព្រោះ​ជន​នេះ​តែង​រើស​ដុំ​ថ្ម គប់​កញ្ចក់​រថយន្ត​គេ​នៅ​ពេល​យប់​។

ហើយ​នៅ​យប់​កើតហេតុ ជន​នេះ​ក៏​បាន​គប់​កញ្ចក់​រថយន្ត​គេ​ដែរ​។ ដូច្នេះ​គេ​សង្ស័យ​ដោយសារ​តែ​បែប​នេះ​ហើយ ទើបត្រូវ​គេ​វាយ​រហូត​ដល់​ស្លា.ប់​។ ប៉ុ​ន្តែ​សមត្ថកិច្ច​ហាក់​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ចំពោះ​ការ​ស្លា.ប់​របស់​ជនអនាថា ម្នាក់​នេះ​ទេ​។ នៅ​កន្លែង​កើតហេតុ​គេ​មាន​ស្នាម​ខ្ទេច​ស្មៅ រីឯ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​ដាច់​រលាត់​ខ្លះ​ៗ និង ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​ក៏​មាន​ស្នាម​របួស​ដែរ​។ មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​សាកសព​យ៉ាង​ហ្មត់ចត់​ដែរ តែ​មិន​ទាន់​ហ៊ាន​វាយតំលៃ​ថា តើ​ជន​រង​គ្រោះ ស្លាប់​ដោយ​អំពើ​ឃាតកម្ម ឬ ស្លាប់​ដោយសារ​អ្វី​ឲ្យ​ប្រាកដ​នោះ​ដែរ ? ប៉ុន្តែ​យ៉ាងណាមន្ត្រី​ជំនាញ បាន​និង​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​នៅឡើយ​៕ ដោយ ៖ ឆោម ពិសម័យ ​

អត្ថបទសរសេរ ដោយ