យុទ្ធសាស្ត្រ ៤ ចំណុច នៃ​ការ​រៀបចំ​ថវិកា​ឱ្យមាន​ប្រសិទ្ធភាព ​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ ៤ ចំណុច នៃ​ការ​រៀបចំ​ថវិកា​ឱ្យមាន​ប្រសិទ្ធភាព ​!

1 ខែ មុន

វិធី​គ្រប់គ្រង​លុយ មាន​ច្រើន​ប្រភេទ​ណាស់ និង​ច្រើន​ជំហាន​ទៀត​ផង ប៉ុន្តែ​លើក​នេះ​យើង​សូម​ធ្វើការ​ចែករំលែក​អត្ថបទ​មួយដែល​បាន​បង្រៀន​អ្នក​អំពី​ការ​រៀបចំ​ថវិកា​របស់​អ្នក​ឱ្យ​មាន​ប្រសិទ្ធភាព មិន​ថា​អ្នកមាន​គ្រួសារ​ក្តី​ តាមរយៈការដកស្រង់​អត្ថបទ​ពី​វេ​ប​សាយ the FifthPerson ​។ ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ទាំង…

វិធី​គ្រប់គ្រង​លុយ មាន​ច្រើន​ប្រភេទ​ណាស់ និង​ច្រើន​ជំហាន​ទៀត​ផង ប៉ុន្តែ​លើក​នេះ​យើង​សូម​ធ្វើការ​ចែករំលែក​អត្ថបទ​មួយដែល​បាន​បង្រៀន​អ្នក​អំពី​ការ​រៀបចំ​ថវិកា​របស់​អ្នក​ឱ្យ​មាន​ប្រសិទ្ធភាព មិន​ថា​អ្នកមាន​គ្រួសារ​ក្តី​ តាមរយៈការដកស្រង់​អត្ថបទ​ពី​វេ​ប​សាយ the FifthPerson ​។ ខាងក្រោម​នេះ​ជា​យុទ្ធសាស្ត្រ​ទាំង ៤ ដែល​អ្នក​អាច​អនុវត្ត​បាន ​៖

១) រៀបចំ​ផែនការ​ថវិកា ដោយ​ការ​កត់ត្រា ​ឬ​សរសេរ​នៅ​លើ​សៀវភៅបញ្ជី និង​អនុវត្ត​តាម​ផែនការ​នោះ ​៖
វី​ធី​ល្អ​បំផុត​អ្នក​ដែល​ទើប​ចាប់ផ្តើម​រៀន​សន្សំ​លុយ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ គឺអ្នក​ត្រូវ​ស្វែង​យល់ ថា​តើ​អ្នកមាន​លទ្ធភាព​ចំណាយ​ប៉ុន្មាន ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​បន្ទាប់​មក​សរសេរ​វា​លើ​សៀវភៅបញ្ជី​ ។ បន្ទាប់​មក​អ្នក​ធ្វើ​តែ​ព្យាយាម​ធ្វើ​ឱ្យ​បាន​តាម​ផែនការ​នោះ​ ។ អ្នក​ត្រូវ​ដឹង​ថា ដំបូង​ៗ​រៀង​ពិបាក​បន្តិច ប៉ុន្តែ​នៅ​ពេល​វា​ក្លាយជា​ទំលាប់​នោះ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​អ្នក​ច្រើន​ណាស់ ​។ វា​ក៏​មាន​ហេតុផល​ជា​ច្រើន​ដែល​បង្អាក់​ដំណើរការ​នៃ​ផែនការ​របស់​អ្នក​ដែរ ប្រសិនជា​អ្នក​គ្មាន​ការ​តាំងចិត្ត​ខ្ពស់ ខាងក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​អាច​រៀន​ជា​បទ​ពិសោធន៍​បាន ៖

– អ្នក​ប្រហែលជា​មនុស្ស​ចូល​ចិត្ត​ចំណាយ​ច្រើន ដែល​មិន​បាន​តាមដាន​ការ​ចំណាយ​ទាំងនោះ ​។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន ថាមពល​កំណត់ ប៉ុន្តែ​វា​អាស្រ័យ​ថា ​អ្នកចេះ​ប្រើ​វា​ ឬ​អត់ ​។ ថាមពល​កំណត់​មាន​ន័យ​ថា កម្លាំងចិត្ត​របស់​អ្នកចេះ​ប្រៀនប្រដៅ​អ្នក​ដោយ​ខ្លួនឯង ឱ្យ​ចេះ​គ្រប់គ្រង​ចិត្ត​ចង់ទៅ​លើ​អ្វីមួយ​ដែល​អ្នក​ចង់បាន ហើយ​ត្រូវ​តែ​បាន (​ឧទាហរណ៍​ថា ប្រសិនបើ​អ្នក​ចង់​ស្គម ដូចនេះ​អ្នក​នឹង​ប្រើ​ថាមពល​កំណត់​នេះ ដើម្បី​តម​អាហារ​ដែល​បណ្តាល​ឱ្យ​អ្នក​ធាត់​)​ ។

– អ្នកខ្លះ តែងតែ​មានការ​ចំណាយ ដែល​មិន​បាន​គ្រោងទុក ដូច​ជា​នៅ​ពេល​ដែល​អ្នក​ទុក​ឡាន​ឬ​ម៉ូតូ​ចោល​ឬ​ត្រូវ​បង់ប្រាក់​ពិន័យ ព្រោះ​អ្នក​ឆ្លងកាត់​ភ្លើង ពណ៌​ក្រហម ឬ​ប៉ះ​ជាមួយ​នរណា​ម្នាក់​ ។ វា​ជា​រឿង​មួយ​ដែល​អាច​និយាយ​បាន​ថា «​បំបែក​ថវិកា​» ។​ល​។ ហើយ​អ្នកខ្លះ​គាត់​ចូល​ចិត្ត​បរិភោគ​អាហារ​នៅ​ខាងក្រៅ​ច្រើន អ្នកខ្លះ​មិន​មាន​យាន្ត​ជំនិះ​ខ្លួនឯង ដូចនេះ​ត្រូវ​ចំណាយ​ការ​ធ្វើ​ដំណើរ​ទៀត​ ។ អ្វី​ដែល​ត្រូវធ្វើ​៖ អ្នក​ត្រូវ​គិតគូរ​ឡើង​វិញ បន្ទប់​ពី​បាន​កត់​ការ​ចំណាយ​រួច​ហើយ អ្នក​ត្រូវ​ព្យាយាម​បោះបង់​ចោលការ​ចំណាយ​ទាំងឡាយ​ណា ដែល​វា​មិ​​ន​ចាំបាច់ ដោយ​ធ្វើ​យ៉ាង​កាត់​បន្ថយ​ម្តង​បន្តិច​ៗ ទើប​គេ​ហៅ​ថា​ការ​ប្រើប្រាស់​ថាមពល​កំណត់​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ផ្ទុយ​ពី​ការ​ព្យាយាម​គ្រប់គ្រង​រាល់​ការ​ទិញ​របស់របរ​ចាំបាច់​នោះ ​។ ក្នុង​អនុវត្ត​តាម​ផែនការ​ថវិកា គឺ​វា​ពិតជា​ត្រូវការ​ថាមពល​កំណត់​នេះ​ខ្លាំង​ណាស់ ហើយ​យើង​ត្រូវ​អនុវត្ត​វា​ជាក់ស្តែង និង​គ្រប់ពេលវេលា​ផង​ដែរ​ ។ យើង​ចាំបាច់​ត្រូវ​អនុវត្ត​វិន័យ​ទាំងអស់​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង​ទៅ​ហើយ ដូចនេះ​ហើយ​បានជា​ការ​សរសេ​ការ​ចំណាយ​ថវិការ ជា​រឿង​ចំ​បាច់​មុនគេ​ ។

Picture

២) ដាក់​ប្រាក់​សន្សំ​របស់​អ្នក​ទៅ​ក្នុង​គណនី​ធនាគារ ដាច់​ដោយឡែក​មួយ ​៖
វិធីសាស្ត្រ​នេះ​ឈាន​ដល់​ពាក់កណ្តាល​ដំណើរការ​ហើយ វា​ជា​ពេល​ដែល​អ្នក​ត្រូវ​តែ​កំណត់​ប្រាក់​ចំណូល ឬ​ប្រាក់ខែ​របស់​អ្នក​ហើយ អ្នក​ត្រូវ​តែ​មាន​គណនីផ្សេង​មួយទៀត ឬ​គណនីយ​សន្សំ​មាន​កាលកំណត់ ។​ល​។​) ។ ហើយ​អ្នក​ត្រូវធ្វើ​យ៉ាងណា កំណត់​ឱ្យ​បាន​ប្រាក់ ២០ ភាគរយ នៃ​ប្រាក់ខែ ​ឬ​ប្រាក់​ចំណូល​របស់​អ្នក ដាក់​ទៅ​ក្នុង​គណនី​ដាច់​ដោយឡែក​នោះ ​។ ប៉ុន្តែ​ប្រសិនជា​អ្នករក្សា​ទុក​ប្រាក់​នៅ​ក្នុង​គណនី​ដាច់​ដោយឡែក​នោះ ហើយ​អ្នក​នៅ​តែ​ប្រើ​ប័ណ្ណឥណទាន (credit card) បាន នោះ​មិន​ចំឡែក​ទេ​ថា អ្នក​នឹង​អាច​ចាយ​លុយ​នោះ​បាន​គ្រប់ពេល ​។ ឧទាហរណ៍​ថា អ្នក​កំពុង​ដើរ​ផ្សារ រួច​ក៏​បាន​ប្រទះ​ឃើញ​វ៉ែនតា​មួយ​ស្អាត និង​ត្រូវចិត្ត​អ្នក​ណាស់ ដូចនេះ​អ្នក​ក៏​សម្រេចចិត្ត​ទិញ​វា ដោយ​ប្រើប្រាស់​ប្រាក់​សន្សំ​ ។ រីឯ​ប្រាក់​សន្សំ សន្សំ​បាន ១០០០ ដុល្លារ ចំណែក​វ៉េ​នតា តម្លៃ ៦០០ ដុល្លារ ​។ ដូចនេះ​វា​ពិតជា​មាន​ហានិភ័យ​ទៅ​លើ​ប្រាក់​សន្សំ​របស់​អ្នក​ខ្លាំង​ណាស់ ​។

តើ​ត្រូវធ្វើ​ដូច​ម្តេច? អ្នក​ត្រូវធ្វើ​វិធី​នេះ សូមកុំ​ដាក់​ប្រាក់​នៅ​ក្នុង​គណនេយ្យ​ធនាគារ ដែល​អាច​ប្រើប្រាស់​កាត​បាន ឬ​អាច​ប្រតិបត្តិការ​ណាមួយ​បានឱ្យ​សោះ អ្នក​អាច​ប្រើប្រាស់​គណនេយ្យ​សន្សំ​មាន​កាលកំណត់ ធ្វើ​ដូចនេះ​អ្នក​មិន​អាច​ប្រើប្រាស់​លុយ បាន​ដោយ​សេរី​នោះ​ទេ ទាល់តែ​ដល់​ខែ​ឆ្នាំ កំណត់​របស់​គេ ទើប​គេ​ឱ្យ​អ្នក​ដក​ចេញ​ ។

Picture

៣) អ្នក​ត្រូវ​មាន​សមាជិក​ក្នុង​គ្រួសារ​ម្នាក់​ដើម្បី​ជួយ​ចាត់ចែង​ប្រាក់​របស់​អ្នក (​ប្រ​សិន​អ្នកមាន​គ្រួសារ​ និង​មិនសូវ​ចេះ​ទុកដាក់​លុយ​) ៖
ត្រង់​ចំណុច​នេះ គឺ​សម្រាប់​អ្នកមាន​គ្រួសារ អ្នក​ត្រូវ​សម្រេចចិត្ត​ថា ប្តី​ ឬ​ប្រពន្ធ អាច​ទុក​ប្រាក់​របស់​អ្នក​បាន វា​ល្អ​ជាង​អ្នក​មិន​ចេះ​ទុកដាក់​ប្រាក់ ហើយ​កាន់​លុយ​ដោយ​ខ្លួនឯង​នោះ ឬ​ក៏​អ្នក​អា​ចរក​នរណា​ម្នាក់​ដើម្បី​ទទួល​បន្ទុក​ក្នុង​គ្រួសារ ឱ្យ​គាត់​ជួយ​គ្រប់គ្រង​ថវិកា ​។ ករណី​អ្នក​មិន​ទាន់​មានគ្រួសារ អាច​គិតគូរ​ឱ្យ​ឪពុក​ម្តាយ ឬ​បងប្អូន​ជួយ​សន្សំ​ឱ្យ (​សូម​ជម្រាប​ជូន​ថា នៅ​ពេល​អ្នក​សម្រេចចិត្ត​ឱ្យ​បងប្អូន​ទុក​លុយ​ឱ្យ ត្រូវ​មើល​លើ​ភាព​ជាក់ស្តែង និង​ការ​គិតពិចារ ណា​ដោយ​ខ្លួនឯង ចៀសវាង​សន្សំ​ហើយ​មិន​បាន​លុយ​មក​វិញ​) ​។ អ្នក​គួរ​ដឹង​ដែរ​ថា អ្នក​ដែល​កាន់កាប់​លុយ​នៅ​ក្នុង​គ្រួសារ​ក៏​មិន​ស្រួល​ចិត្ត​ប៉ុន្មាន​ដែរ ពួក​គេ​បាន​គិត​យ៉ាង​ល្អិតល្អន់​ណាស់​ក្នុង​ការ​ចំណាយ​ផ្សេង​ៗ និង​ប្រាក់​សន្សំ​ដើម្បី​អនាគត​របស់​សមាជិកគ្រួសារ ​។

Picture

៤) ព្យាយាម​សន្សំ​សំចៃ​លើ​របស់របរ​តិចតួច ប្រសើរ​ជាង​សន្សំ​សំចៃ​របស់របរ​មាន​តម្លៃ​ថ្លៃ ៖
អ្នក​អាច​សន្សំ​សំចៃ​ពី​ការ​ទិញ​របស់របរ​តូចតាច ដែល​មាន​តម្លៃ​ថោក ឧទាហរណ៍​ថា របស់​មួយ​ដូច​គ្នា ប៉ុន្តែ​បែរជា​អ្នកលក់​ដាក់​តម្លៃ​ខុស​គ្នា ចឹ​ង​ប្រសិនជា​ខុស​គ្នា ៥០​ សេន ក្តី ១០០ សេន​ក្តី ក៏​អ្នក​គួរតែ​ទិញ​របស់​ថោក​ជាង (​ត្រង់​ចំណុច​នេះ អ្នកទិញ​គួរ​មាន​ភាព​ឆ្លាត​វៃ​ដែរ ព្រោះ​អាច​មាន​របស់​បន្លំ​ជាដើម ហើយ​លក់​ថោក​ជាង​) ។ ងាក​មក​មើល​ការ​ញុំា​អាហារ​ខាងក្រៅ​វិញ​ម្តង គ្រាន់តែ​អ្នក​មិន​ចេញ​ទៅ​ញុំា​អាហារ​រាល់ពេល​ចុង​ស​ប្តា​ហ៍ អ្នកដឹង​ទេ​អ្នក​អាច​សន្សំ​ប្រាក់​បាន ៤០​ ទៅ ​៥០ ដុល្លារ​ក្នុង​មួយ​ខែ ​។

Picture

អ្នក​ត្រូវ​ចាប់ផ្តើម​កំណត់​ការ​ចំណាយ​ទៅ​លើ​របស់​សំខាន់​ៗ និង​ស្វែងរក​វិធី​ដើម្បី​កាត់​បន្ថយ​ចំណាយ​ទាំងឡាយ ដែល​អ្នក​មើលទៅ​តូចតាច តែ​អ្នក​ត្រូវ​ដឹង​ថា​ពេល​យើង​យក​វា​មក​ចូល​គ្នា​បានដឹង​វា​មានការ​ចំណា​ច​ខ្ជះខ្ជាយ ​។ ឧទាហរណ៍​ថា អ្នក​ត្រូវការ​គ្រឿងទេស​នានា នោះ​អ្នក​អាច​រក​ទិញ​បាន​តាម​រយៈ​ផ្សារ​ធម្មតា មិន​ចាំបាច់​ទាល់តែ​ទៅ​ផ្សារ​ទំនើប​នោះ​ទេ ​។ ការ​លុប​បំបាត់​ការ​ចំណាយ​ធំ​ៗ ក៏​ជា​កត្តា​សំខាន់​ដែរ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​ចំណាយ​លើ​ប្រាក់ខែ និង​ប្រាក់​ចំណូល​ទៅ​លើ​សម្ភារៈដែល​មិន​ចាំបាច់​ ៕