ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករស់នៅភ្នំពេញសូមប្រយ័ត្ន ថ្ងៃនេះឆ្លងកូវីដច្រើនទៀតហើយ ខណៈឆ្លងសរុបមាន៦៥៥នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៦៥៥ នាក់ ខណៈ​ថ្ងៃនេះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​មាន​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៦៥៥ នាក់ ខណៈ​ថ្ងៃនេះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ជា​សះស្បើយ​មាន​ចំនួន ២២៤នាក់ ។

ក្រសួងបន្តថា រក​ឃេី​ញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦៥៥​នាក់ ​សហគមន៍ ៦៥៤​នាក់ ក្នុងនោះមាន​ភ្នំពេញ ៥២២ ព្រះ​សីហ​នុ ១១៣នាក់ កណ្តាល ៥នាក់ តាកែវ ៥នាក់ កំពង់ចាម ៣នាក់ កែប ៣នាក់ មណ្ឌលគិរី ១នាក់ កំពង់ស្ពឺ ១នាក់ ត្បូងឃ្មុំ ១នាក់ និង​ចូល​កម្ពុជា ១​នាក់ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកកើតកូវីដ១៩ នៅកម្ពុជាមានសរុបចំនួន ៨៨៤៨នាក់ និងអ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន៥៦៣៣ នាក់ និង​អ្នកជា​សះស្បើយ​សរុប៣១៤៨ នាក់ ហើយ​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ឡើង​ដល់៦១ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ