ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​វ៉ាក់សាំង​ការពារជំងឺសា​ទឹក និង​អ៊ុត​ក្តាម​២​សែន​ដូ​សដល់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ការ​ជំងឺសា​ទឹក និង​អ៊ុត​ក្តាម ចាក់​លើ​សត្វ​ចំនួន​២​សែន​ដូ​ស​ដល់​ក្រសួងកសិកម្ម​កម្ពុជា ។ យោង​តាម​បណ្តាញ​សង្គម របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ និង​នេសាទ នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ការ​ជំងឺសា​ទឹក និង​អ៊ុត​ក្តាម ចាក់​លើ​សត្វ​ចំនួន​២​សែន​ដូ​ស​ដល់​ក្រសួងកសិកម្ម​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ និង​នេសាទ នៅ​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ជំងឺ ជំងឺសា​ទឹក និង​អ៊ុត​ក្តាម ចំនួន ២០០ ០០០(​ពីរ​សែន​) ដូ​សម​ក​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺសា​ទឹក និង​អ៊ុត​ក្តាម (FMD) ដែល​បាន និង​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

រដ្ឋមន្ត្រី​លើក​ឡើង​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង និង​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​វ៉ាក់សាំង​ជំងឺ​អ៊ុត​ក្តាម FMD ចំនួន ១០០ ០០០ (​មួយ​សែន​) ដូ​ស​បន្ថែម​ទៀត ដែល​ជា​ការ​ផ្តល់​មក​កម្ពុជា​ក្នុង​ដំណាក់កាល​ទី​២ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ទទួល​វ៉ាក់សាំង​ជម្ងឺសា​ទឹក​ពី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន ១០០ ០០០(​មួយ​សែន​) ដូ​ស រួច​មក​ហើយ ដែល​ជា​ការ​ផ្តល់​ដំណាក់កាល​ទី​១ ។

រហូត​មក​ដល់​ពេល​នេះ​វ៉ាក់សាំង​ជម្ងឺសា​ទឹក ដែល​ទទួល​បាន​ក្នុង​ដំណាក់កាល​ទី​១ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បើក​ផ្តល់​និង​ចាក់​វ៉ាក់សាំង​ដល់​សត្វ​គោក្របី​របស់​កសិករ​នៅ​តាម​បណ្តា​រាជធានី​/​ខេត្ត អស់​ចំនួន ៤៧ ០០០ ដូ​ស រួច​ហើយ ដែល​មក​ទល់​ពេល​នេះ គឺ​បាន​ធ្វើ​ឱ្យ​សត្វ​គោក្របី​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​នោះ មាន​សុខភាព​ល្អ​ប្រសើរ ។

ទន្ទឹម​នឹង​នេះ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​ជំងឺសា​ទឹក និង​អ៊ុត​ក្តាម​នេះ​ត្រូវ​បាន​ផលិត​យ៉ាង​ពិសេស​សម្រាប់​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​នៃ​ប្រទេស​កម្ពុជា ដូច្នេះ​យើង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​វ៉ាក់សាំង​ទាំងនេះ​នឹង​មាន​ប្រសិទ្ធភាព និង​គុណភាព​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ