ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោនឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំមេដឹកនាំ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន នៅ​ទីក្រុង​ហ្សា​ការ​តា…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ ។

តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម ជា​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

នៅ​ក្នុង​ឱកាស​កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន​រំពឹង​ថា នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ប្រធានបទ​ធំ​ៗ​ចំនួន​បី គឺ​ការ​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន រួម​ទាំង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ឆ្លើយ​តប​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​កិច្ច​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើង​វិញ ទំនាក់ទំនង​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់ និង​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ និង​ក្នុង​តំបន់ ដែល​ជា​ផលប្រយោជន៍ និង​ការ​បារម្ភ​រួម ។

នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ស្វាគមន៍​ពេល​ល្ងាច ដែល​រៀបចំ​ឡើង​ដោយ​លោក​ជំទាវ រ៉េ​ត​ណូ ម៉ា​ស៊ូ​ឌី រដ្ឋ​ម​ន្រី្ត​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ល្ងាច​មុន​ថ្ងៃ​ប្រជុំ​មេដឹកនាំ​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ