ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ច្រណែន​គេគឺជា​មនុស្ស​អន់

2 ឆ្នាំ មុន

នៅ​ក្នុង​អត្ថបទ​អបរំ​មួយ​បាន​ទូន្មាន​ថា បើ​អ្នក​ត្រូវ​គេ​ច្រណែន គេ​ឈ្នានីស ចូរ​អ្នក​កុំ​ខឹង​នឹង​គេ​អី គួរ​ណាស់​តែ​អ្នក​ត្រូវ​សប្បាយចិត្ត​ទៅ​វិញ​ទេ ព្រោះ​គេ​ច្រណែន​អ្នក ដោយសារ​អ្នកមាន​អ្វី​ដែល​ល្អ ដែល​ប្រសើរ​ជាងគេ ហើយ​គេ​ធ្វើ​មិន​បាន​ដូច​អ្នក ទើប​គេ​ច្រណែន…

នៅ​ក្នុង​អត្ថបទ​អបរំ​មួយ​បាន​ទូន្មាន​ថា បើ​អ្នក​ត្រូវ​គេ​ច្រណែន គេ​ឈ្នានីស ចូរ​អ្នក​កុំ​ខឹង​នឹង​គេ​អី គួរ​ណាស់​តែ​អ្នក​ត្រូវ​សប្បាយចិត្ត​ទៅ​វិញ​ទេ ព្រោះ​គេ​ច្រណែន​អ្នក ដោយសារ​អ្នកមាន​អ្វី​ដែល​ល្អ ដែល​ប្រសើរ​ជាងគេ ហើយ​គេ​ធ្វើ​មិន​បាន​ដូច​អ្នក ទើប​គេ​ច្រណែន ។

តាម​ធម្មតា​របស់​មនុស្ស​ច្រណែន​គេ គឺ​មាន​តែ​មនុស្ស​តូច​ទាប ទន់ខ្សោយ អន់​ជាងគេ​ទេ ដែល​ទៅ​ច្រណែន​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន មិន​ដែល​មាន​អ្នក​ខ្លាំង មនុស្ស​ល្អ​ឯណា​ទៅ​ច្រណែន​អ្នក​អន់​ជាង​ខ្លួន​សោះឡើយ ។

តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ក៏​មាន​និយាយ​អំពី​ការ​ច្រណែន​នេះ​ដែរ ដែល​ភាសាបាលី​ថា ឥស្សា ប្រែ​ថា​សេចក្តី​ច្រណែន សេច​​ក្តី​ឈ្នានីស ។ ឥស្សា​ជា​តួ​អកុសល​ពុំ​ប្រពៃ ជា​ធម៌​ព្រៃផ្សៃ​កុំ​សន្សំ ព្រោះ​ហេតុ​ការ​ភ័ន្ត​ច្រឡំ បែក​មិត្ត​តូច​ធំ​អស់​គ្មាន​សល់ ។ ឥស្សា​ជា​តួ​បាប​អកុសល ផ្តល់​ផល​ឱ្យ​អ្នក​ធ្លាក់​នរក មហា​ខ្លោចផ្សា​ព្រោះ​កម្ម​គម្រក់ ជញ្ជក់​តែ​ទុក្ខ​រាប់​លាន​ឆ្នាំ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ