ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងកូវីដ Pfizer ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ការពារ​អ្នកមាន​ជំងឺ​​រុាំរ៉ៃ

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ការ​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​ពី​វិទ្យាស្ថាន Clalit Health Services របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២២ ខែមេសា កន្លង​ទៅ​បង្ហាញ​ថា វ៉ាក់សាំង​កូ​វី​ដ​១៩​ផលិត​ដោយ​ក្រុមហ៊ុន…

អ៊ី​ស្រា​អែ​ល ៖ យោង​តាម​ការ​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​ពី​វិទ្យាស្ថាន Clalit Health Services របស់​ប្រទេស​អ៊ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២២ ខែមេសា កន្លង​ទៅ​បង្ហាញ​ថា វ៉ាក់សាំង​កូ​វី​ដ​១៩​ផលិត​ដោយ​ក្រុមហ៊ុន Pfizer-BioNTech មិន​ត្រឹមតែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​កូ​វី​ដ​១៩​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ចូលរួម​ការពារ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ចំពោះ​អ្នកមាន​ជំងឺ​រុាំ​រ៉ៃ​មួយ​ចំនួន ​ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

ការ​វិភាគ​លើ​ប្រជាជន​ជិត១,២​លាន​នាក់​ដោយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ធំ​បំផុត​របស់​អ៊ី​ស្រា​អែ​ល នឹង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​បន្ថែម​ទៀត​ដល់​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។ អំឡុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​កូ​វី​ដ​១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៣​លាន​នាក់​នៅ​លើ​ពិភពលោក​។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ខាងលើ​បង្ហាញ​ថា វ៉ាក់សាំង​របស់ Pfizer-BioNTech ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ការពារ ៨០​ភាគរយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ចំពោះ​អ្នកមាន​ជំងឺ​តម្រងនោម និង​បេះដូង​រ៉ាំរ៉ៃ​។ ៨៦​ភាគរយ​ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ៧៥​ភាគរយ​សម្រាប់​ការពារ​ប្រព័ន្ធ​សរសៃឈាម​ខួរក្បាល និង ៨៤​ភាគរយ​ចំពោះ​អ្នក​ទទួល​រង​ពី​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។

ដោយឡែក​ចំពោះ​អ្នកជំងឺ​បេះដូង​, ជំងឺសរសៃប្រសាទ​, ជំងឺ​តំរងនោម​រ៉ាំរ៉ៃ​, ជំងឺ​សួត​រ៉ាំរ៉ៃ​, អ្នក​ជក់បារី​, ស្ត្រី​មាន​ផ្ទៃពោះ ឬ​ការ​ធាត់​លើស​កំណត់​ជាដើម ដែល​សុទ្ធតែ​ជា​ក្រុម​អ្នកមាន​ហានិភ័យ​សម្រាប់​ទទួល​ការ​ចាក់​វ៉ាក់សាំង​នោះ​។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​លើ​កត្តា​ទាំងនេះ​បាន​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​ការពារ​រហូត​ដល់​៨៨​ភាគរយ​។

ទាំងនេះ​គឺជា​ទិន្នន័យ​ចុង​ក្រោយបង្អស់​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល បន្ទាប់​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាស​កល និង​ប្រព័ន្ធ​កម្មវិធី​ចាក់​វ៉ាក់សាំង​រហ័ស​បាន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​សក្តានុពល​នៃ​វ៉ាក់សាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ