ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​យើង​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ទូទៅ​ទាំង​ប្រទេស​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​ផ្សារ​ធំ​ៗ​មួយ​ចំនួន​ត្រូវ​បិទ​បណ្តោះអាសន្ន ហើយ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ក៏​មាន​ភាព​តឹងតែង ហើយ​សម្រាប់​វិស័យ​កសិកម្ម​បាន​និង​កំពុង​រក​វិធី​ដោះស្រាយ​លើ​ការ​ដឹក​ជញ្ជូន​កសិផល​និង​ការ​រៀ​បំ​បណ្តាញ​ទីផ្សារ​ផង​ដែរ​ ។ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ​ ៖ ​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ទូទៅ​ទាំង​ប្រទេស​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​ផ្សារ​ធំ​ៗ​មួយ​ចំនួន​ត្រូវ​បិទ​បណ្តោះអាសន្ន ហើយ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ក៏​មាន​ភាព​តឹងតែង ហើយ​សម្រាប់​វិស័យ​កសិកម្ម​បាន​និង​កំពុង​រក​វិធី​ដោះស្រាយ​លើ​ការ​ដឹក​ជញ្ជូន​កសិផល​និង​ការ​រៀ​បំ​បណ្តាញ​ទីផ្សារ​ផង​ដែរ​ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ មាន​ប្រសាសន៍​ថា​«​ប្រាកដ​ណាស់​យើង​កំពុង​តែ​ប្រឈម និង​រក​វិធី​ដោះស្រាយ មិន​មាន​តែ​បញ្ហា​លើ​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ​នោះ​ទេ​។​ឥលូវ​នេះ​សូ​ម្បី​តែ​ក្រុម​ហ៊​ន​នាំ​ចេញ​កសិផល​ដូច​ជា​ផ្លែ​ចេក​ក៏​ប្រឈម​ដែរ ព្រោះ​ប្រទេស​នាំ​ចូល​គេ​ត្រូវការ​លិខិតបញ្ជាក់​ការ​នាំ​ចេញ​ច្បាប់​ដើម ពេល​នេះ​គេ​ចូល​មក​អត់​បាន មានការ​កកស្ទះ​មួយ​ចំនួន​ដែរ​។​ឥលូវ​នេះ​ខ្ញុំ​កំពុង​ដាក់​វិធានការ ត្រូវ​ដោះស្រាយ​យ៉ាងម៉េច សម្របសម្រួល​លិខិត​ស្មា​ម​ដើម្បី​ធ្វើការ​នាំ​ចេញ​ដោយ​រលូន​។​

ដោយឡែក​ការ​នាំ​ចូល​មក​ពី​បណ្តា​ខេត្ត​ក៏​ប្រឈម​ខ្លាំង​ណាស់​ដែរ ព្រោះ​បណ្តាញ​ចែកចាយ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំងអស់​ទាំង​ផ្សារ​ដើម​គរ និង​បណ្តា​ផ្សារ​មួយ​ចំនួន​ទៀត អីចឹង​កសិករ សហគមន៍​កសិកម្ម គាត់​ផលិត​បាន​គាត់​មិន​អាច​ដឹក​មក​ផ្ទាល់​ដោយ​ខ្លួន​ឯក​បាន ហើយ​អ្នកបញ្ជា​ទិញ​ពី​ភ្នំពេញ​ក៏​មិន​ហ៊ាន​ចេញ​មក​ដែរ​។​ដូច្នេះ​បញ្ហា​នេះ​កំពុង​តែ​ប្រឈម ដែល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​មក​គ្រប់​ពី​មន្ត្រី​សុំ​យោបល់​របស់ខ្ញុំ ហើយ​យើង​កំពុង​ចាត់វិធានការ​ដោះស្រាយ​ត្រូវធ្វើ​លិខិត​បញ្ជាប់​យ៉ាងម៉េច​ដើម្បី​កិច្ចការ​នេះ​ដំណើរការ​ទៅ​វិញ​បាន​ទាំង​ការ​ដឹក​ជញ្ជូន​និង​ការ​ផលិត​»​។

ឯកឧត្តម​លើក​ឡើង​ថា ផលិតផល​របស់​យើង​ដែល​ចាប់ផ្តើម​ឡើង​ស្ទើ​តែ​នាំ​ចូល​ទាំងស្រុង ដែល​យើង​អាច​ផលិត​បាន​ត្រឹមតែ​២០​ឬ​៣០%​តែ​ប៉ុណ្ណោះ​។​ប៉ុន្តែ មក​ទល់​ចុងឆ្នាំ​២០២០​នេះ យើង​អាច​ឈាន​ដល់​ការ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ជា​មធ្យម​ប្រមាណ​៧៥% ហើយ​នៅ​ក្នុង​រដូវរំហើយ​យើង​អាច​ផលិត​បាន​ដល់​៨០% ហើយ​នៅ​ក្នុង​រដូវ​បាន​ប្រាំង​នេះ ដោយសារ​ខ្វះ​ទឹក​និង​សីតុណ្ហភាព​ក្តៅ​មិន​អាច​ផលិត​បាន​ទៅ​ដល់​កម្រិត​មួយ​មិន​ប្រសើរ​នោះ​ទេ អីចឹង​វា​ធ្លាក់​មក​នៅ​ក្រោម​៧០% ហើយ​នេះ​គឺជា​អ្វី​ដែល​យើង​ខិតខំ​ប្រឹងប្រែង ។

ឯកឧត្តម រដ្ឋមន្ត្រី​ចោទ​ជា​សួរ​ថា «​តើ​យើង​ចង់​ផលិត​ឱ្យ​បាន​១០០%​ឬទេ? នេះ​គឺជា​អ្វី​ដែល​យើង​បាន​ដាក់​ចូល​ទៅ​ក្នុង​ផែនការ​របស់​យើង ក៏​ដូច​ជា​ស្វះ​ស្វែងរក​ការ​គាំំ​ទ្រ​ថវិកា និង​ការ​រៀបរយ​ទីផ្សារ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​, ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ជា​ពិសេស​ប្រព័ន្ធ​ចែកចាយ ក៏​ដូច​ជា​ប្រព័ន្ធ​ស្តុក​ដែល​យើង​ហៅ​ថា​ប្រព័ន្ធ​ត្រជាក់​ទាំង​ការ​ផលិត​បន្លែ ត្រី សាច់​ឱ្យ​បាន​រៀបរយ​នៅ​ពេល​អនាគត​។​ទន្ទឹម​និង​នេះ យើង​ត្រូវ​បង្កើន​ការ​ផលិត​របស់​យើង​តាម​រយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​សម្រាប់ ការ​ដាំ​ដំណាំ​ហូប​ផ្លែ យក​ស្លឹក ឬ​មើម​នេះ គឺ​យើង​ត្រូវ​មាន​ប្រព័ន្ធ​ស្រោចស្រព ដែល​ត្រូវការ​ចំណាយ​ថវិកា​តិច ហើយ​ឈាន​ដល់​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង ហើយ​ប្រកបដោយ​គុណភាព​ដែល​ជា​ចំណុច​ពិសេស​តម្រូវ​ឱ្យ​យើង​ខិតខំ​បន្ត​ទៀត​»​។

ឯកឧត្តម​សង្កត់ធ្ងន់​ថា​«​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​រៀបចំ​បណ្តាញ​ទីផ្សារ​បោះ​ដុំ​នៅ​កម្ពុជា យើង​ត្រូវ​រក​ទីតាំង​នៅ​ជាយក្រុង​ដែល​សំខាន់​ដើម្បី​អាច​បណ្តុំ​កសិករ ឬ​សហគមន៍​កសិកម្ម​អាច​ដឹក​ជញ្ជូន​កសិផល​របស់​ពួក​គា​ត់មកល​ក់បោះ​ដុំ​បាន​នៅ​ជាយក្រុង​។​ការ​ដាំ​ដុះ​បើ​យើង​មិន​បាន​គិតគូ​គ្រប់​ជ្រុងជ្រោយ​នូវ​បណ្តាញ​ចែកចាយ លក់ដូរ​បោះ​ដុំ​ដូច​ក៏​ដូច​ជា​លក់រាយ​នោះ​យើង​មិន​អាច​ផលិត​ទៅ​តាម​តម្រូវការ​បាន​ទេ ហើយ​យើង​ត្រូវ​គិតគូ​លើ​បញ្ហា​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ