ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​ផ្ទះ​ថ្មជាន់​​ទី​២ លើ​អគារ​ទ្រុឌ​ទ្រោម​​​អត់ច្បាប់​​ត្រូវកម្លាំង​​ចម្រុះ​​វាយកម្ទេច​​ចោល

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្ទះ​ថ្មជាន់ទី​២ ​ដែលត្រូវ​អាជ្ញា​ធរ​អះអាង​ថា ​អត់ច្បាប់​​ត្រឹមត្រូវ​នោះ​ត្រូវ​​​បានគណៈ​បញ្ជា​ការ​ឯកភាព​​​ខណ្ឌទួលគោក ​បញ្ចេញក​ម្លាំង​វាយ​​កម្ទេច​ចោល​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​ កាលពីវេលាម៉ោង​​​​៧​និង​​​៣០នាទីព្រឹក​​ថ្ងៃទី​​​២៤ មីនា ​២០១១ ​តាមផ្លូវ​​​កម្ពុជាក្រោម ​​សង្កាត់​​ទឹកល្អក់ទី​១ ខណ្ឌ​​ទួលគោក ខាង​លិច​​​សាលា​សន្ធរ​ម៉ុក​​ចម្ងាយ​ប្រមាណ​​​១០០ម៉ែត្រ ។

បុរសម្ចាស់​​ផ្ទះឈ្មោះ​​ឈ ហ៊ាង​​ស៊ា ​អាយុ​​៤៥​ឆ្នាំ ​​និង​ម្នាក់ទៀត​​​ជា​ប្អូនស្រី​​​ឈ្មោះ​​​ពួន ស៊ីណា អាយុ​​​៣៩​ឆ្នាំ ​បានធ្វើ​ការ​​តវ៉ា​ផងដែរ ប៉ុន្តែ​ទៅ​មិន​រួច​​ជាមួយច្បាប់អាជ្ញាធរ​…​ផ្ទះថ្ម​​ដែល​វាយកម្ទេច​ចោល​​នេះស្ថិត​នៅ​​ជាន់ទី​២ ​បានសាង​សង់​រយៈ​ពេល​​​១ឆ្នាំ ​ហើយ ដោយ​​​​មិនមានច្បាប់​​អនុញ្ញាត​ទេ ។ ​សូមបញ្ជាក់​​ថា អគារ​ជាន់​លើ​នេះ​​សាង​សង់​​​ពីលើ​​​អគារចាស់ទ្រុឌទ្រោម​​ដែល​សល់ពីសង្គម​​​ចាស់ ដូច្នេះ​​​បើមិន​​វាយកម្ទេចចោល​​​ទេ វា​នឹង​​រលំ​បង្ក​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​​​មិន​ខាន​ឡើយ ។​

ក្រុម​​មន្ត្រី​​អាជ្ញាធរ​​​បាន​ឱ្យ​ដឹង​ថា ​កម្លាំង​ចម្រុះ​​របស់សាលា​ខណ្ឌ​​ទួលគោក​ដែលវាយកម្ទេច​​​​អគារ​ជាន់​ទី​២ចោលនេះ គឺធ្វើតាម​​​លិខិត​របស់​​​សាលា​រាជធានីភ្នំពេញ​ លេខ​​​៤១៤ ចុះថ្ងៃទី​​​២២ តុលា ​​​២០១០ ​ដោយ​មានហត្ថលេខា​​លោកស្រី​​ទូច សារ៉ុម ​អភិបាល​​រង​រាជធានីភ្នំពេញ ៕​