ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឡាវ ប្រកាស​បិទ​ខ្ទប់​ទីក្រុង​វៀងចន្ទន៍ ១៤​ថ្ងៃ ក្រោយ​ផ្ទុះ​​ការ​​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ទីក្រុង​វៀងចន្ទន៍ ៖ នាយក​រដ្ឋមន្ត្រី​ឡាវ លោក Phankham Viphavanh នៅ​ថ្ងៃ​ពុធ ទី​២១ ខែមេសា​នេះ បាន​បញ្ជា​ឲ្យ…

ទីក្រុង​វៀងចន្ទន៍ ៖ នាយក​រដ្ឋមន្ត្រី​ឡាវ លោក Phankham Viphavanh នៅ​ថ្ងៃ​ពុធ ទី​២១ ខែមេសា​នេះ បាន​បញ្ជា​ឲ្យ បិទ​ខ្ទប់​រដ្ឋធានី​វៀងចន្ទន៍ រយៈពេល ១៤​ថ្ងៃ បន្ទាប់​ពី​មានការ​កើនឡើង​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ខណៈ​ខេត្ត​ដទៃ​ទៀត លោក​ជំរុញ​ឲ្យ​ចាត់វិធានការ​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ ។

ក្រសួងសុខាភិបាល​ប្រទេស​ឡាវ នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ២៦​ករណី​ថ្មី​ទៀត ក្នុង​ទីក្រុង​វៀងចន្ទន៍ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង ដែល​គេ​ជឿ​ថា ចាប់ផ្តើម​នៅ​ពេល​ឡាវ​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។

យោង​តាម​សេចក្តីជូនដំណឹង ​ស្តីពីវិធានការ​បិទ​ខ្ទប់​រដ្ឋធានី​វៀងចន្ទន៍ អោយ​ដឹង​ថា Lockdown ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​៥ ខែឧសភា អាជ្ញាធរ​ឡាវ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​អប់រំ​សាធារណជន អំពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​វិធី​ដើម្បី​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ។

ប្រជាជន​ដែល​ធ្វើការ​នៅ​ការិយាល័យ​រដ្ឋាភិបាល ក្នុង​ទីក្រុង​វៀងចន្ទន៍ គឺ​កាត់​បន្ថយ​ចំនួន​បុគ្គលិក ដើម្បី​ធានា​ដល់​ការ​រក្សា​គម្លាត​សង្គម លើកលែងតែ​បុគ្គលិក​ចាំបាច់ ដូច​ជា​ទាហាន និង​មន្ត្រី​ប៉ូ​លី​ស ។ អនុវត្ត​ដូច​គ្នា​ចំពោះ​អាជីវកម្ម ក្នុង​វិស័យ​ឯកជន ។

ការ​ធ្វើ​ដំណើរ​ចេញពី​វៀងចន្ទន៍ ទៅ​បណ្តា​ខេត្ត និង​ពី​ខេត្ត​ផ្សេង​ៗ ចូល​មក​ក្នុង​រាជធានី ត្រូវ​ហាមឃាត់ លើកលែងតែ​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​រាជធានី ។ អ្នក​រស់នៅ​ទីក្រុង​វៀងចន្ទន៍ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាក​ចេញពីផ្ទះ លើកលែងតែ​ការងារ​ចាំបាច់ ។

ការ​ប្រមូលផ្តុំ មិន​លើស​ពី ២០​នាក់​ទេ ខណៈ​ពិធី​ផ្សេង​ៗ ដូច​ជា​ពិធី​បុណ្យសព ត្រូវធ្វើ​ឡើង​ដោយ​យកចិត្តទុកដាក់​បំផុត និង​ស្រប​តាម​វិធានការ​បង្ការ​របស់​ក្រសួងសុខាភិបាល​ឡាវ ។

សណ្ឋាគារ និង​រមណីយដ្ឋាន​នានា អាច​ដំណើរការ​បាន ប៉ុន្តែ​ត្រូវ​ផ្តល់​តែ​កន្លែង​ស្នាក់​នៅ និង​សេវាកម្ម​ម្ហូបអាហារ​ប៉ុណ្ណោះ ។

ខេត្ត​ផ្សេង​ទៀត ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើន​វិធានការ​ការពារ ដែល​ចាំបាច់ និង​ស្រប​តាម​អត្រា​នៃ​ការ​រីក​រាលដាល នៅ​ក្នុង​ខេត្ត​នី​0​មួយ​ៗ ។

គិត​ត្រឹម​យប់​ថ្ងៃ​ទី​២១ មេ​សា​នេះ នៅ​ក្នុង​ប្រទេស​ឡាវ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ៨៨​ករណី ។ ៤៩​ករណី​បានជា​សះស្បើយ​ឡើង​វិញ និង​គ្មាន​អ្នក​ស្លាប់​ទេ ។ ប្រទេស​ឡាវ​បាន​ឆ្លង​កូ​វី​ដ​-១៩ ករណី​ដំបូង​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ