ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន! ល្បិច​បោកប្រាស់​មួយ​ចំនួន ក្នុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-១៩ ក៏​មាន​ជនខិលខូច​មួយ​ចំនួន បាន​កំពុង​រិះរក​ល្បិច​កល ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើ​ជា អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-១៩ ក៏​មាន​ជនខិលខូច​មួយ​ចំនួន បាន​កំពុង​រិះរក​ល្បិច​កល ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើ​ជា អាជ្ញាធរ ឬ​សប្បុរសជន ដើម្បី​ចែក​ម្ហូបអាហារ ជួយ​ឧបត្ថម្ភ​ថវិកា ឬ​ផ្ដល់​ប្រាក់​កម្ចី​ជាដើម ដូច្នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជនខិលខូច​មួយ​ចំនួន ដែល​អាច​ឆ្លៀតឱកាស​បោកប្រាស់​បងប្អូន​តាម​រយៈ​ទូរ​សព្ទ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្រោម​រូបភាព​ផ្សេង​ៗ​មាន​ដូច​ជា ៖

១- ការ​ជួយ​ឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ ៖

  • ជនខិលខូច​អាច​ផ្ញើ​សារ ឬ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្នុង​ន័យ​ជួយ​ឧបត្ថម្ភ ប៉ុន្តែ​ទាមទារ​ឲ្យ​បងប្អូន​ចុច Like ដើម្បី​បង្កើន​ចំនួន Like ផេ​ក​របស់​ពួក​គេ ឬ Share ព័ត៌មាន​ដើម្បី​បំពុលសង្គម​តែ​ប៉ុណ្ណោះ ។

២- ការ​ផ្ដល់​ប្រាក់​កម្ចី​ងាយ​ៗ

  • ទាមទារ​ឲ្យ​បង់​កម្រៃ​សេវាកម្ម​ជា​មុន ។
  • ភ្ជាប់​មក​ជាមួយ​នូវ​តំណរ​ភ្ជាប់ (Link) ដែល​មាន​ផ្ទុកមេរោគ ដើម្បី​លួច​យក​ទិន្នន័យ ។

៣- ក្លែងបន្លំ​ជា​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឲ្យ​បង់ប្រាក់ ដើម្បី​ជួយ​ឧបត្ថម្ភ ឬ​ជួយ​សង្គ្រោះ​បងប្អូន ។

ដើម្បី​ការពារ​ពី​ការ​បោក​បន្លំ ដោយ​ជនខិលខូច​មួយ​ចំនួន តាម​រយៈ​រូបភាព​ដូច​ខាងលើ សូម​បងប្អូន​អនុវត្ត​តាម​ការ​ណែនាំ​មួយ​ចំនួន ដូច​ខាងក្រោម ៖

  • សូម​ធ្វើការ​បញ្ជាក់​ប្រភព​ព័ត៌មាន​ថា ជា​ប្រភព​ផ្លូវការ មុន​នឹង​ចុច​លើ​តំណ​ភ្ជាប់ (Link) ឬ​ចុច Like ឬ Share ផេ​ក​ហ្វេ​ស​ប៊ុ​ក ណាមួយ ។
  • សូម​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការ​ឧបត្ថម្ភ​ម្ហូបអាហារ ឬ​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត ដើម្បី​ចៀសវាង កុំ​ឲ្យ​ជនខិលខូច​អាច​យក​ទិន្នន័យ​ទាំងនេះ ទៅ​ធ្វើការ​បោក​បញ្ឆោត​នៅ​ពេល​ក្រោយ ។ ក្នុង​ករណី​ដែល​មានការ​សង្ស័យ បងប្អូន​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត ។
  • ក្នុង​ករណី​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សុខាភិបាល សូម​ទូរ​សព្ទ​ទៅ​លេខ​១១៥ ឬ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សួរនាំ​បន្ថែម ឬ​បញ្ជាក់​ពី​ព័ត៌មាន​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ