ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន​ហាមឃាត់​ការ​ធ្វើ​ដំណើរ ដោយ​ឱ្យ​សមត្ថកិច្ច​រឹត​បន្តឹង​តាម​ព្រំប្រទល់​ខេត្ត

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​ធ្វើការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី​បន្ត​ទៀត ហើយ​សមត្ថកិច្ច​ធ្វើការ​រឹត​បន្តឹង​តាម​ព្រំប្រទល់​ខេត្ត​ប៉ៃលិន បាត់ដំបង…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​ធ្វើការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី​បន្ត​ទៀត ហើយ​សមត្ថកិច្ច​ធ្វើការ​រឹត​បន្តឹង​តាម​ព្រំប្រទល់​ខេត្ត​ប៉ៃលិន បាត់ដំបង ដោយ​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ផា​ន់ ចាន់​ណា​រ៉ា ស្នងការ​រង​ទទួល​ជំនួយការ​ដឹកនាំ​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន ដែល​បាន​ចុះ​បញ្ជា​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​៖ ដោយ​មាន​បទបញ្ជា​ពី ឯកឧត្តម​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​យោង​លើ​សេចក្តីសម្រេច និង​បទបញ្ជារ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ បាន​ដាក់​ផែនការ​ដូច​ខាងក្រោម​៖

ទី​១-​ចំពោះ​អាជីវករ​នៅ​ខេត្ត​ប៉ៃលិន​, បាត់ដំបង​, បន្ទាយ​មាន​ជ័យ ចេញចូល​ព្រឹកល្ងាច ដើម្បី​ទិញ​កសិផល ឬ​ទៅ​លក់​កសិផល តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើ​លិខិតបញ្ជាក់​ពី​លំនៅ​សា​ម៉ី​របស់​ខ្លួន​ពី​ក្រុង​ស្រុក និង​ខេត្ត ដើម្បី​សម្រប​សម្រួលការ​ចេញចូល​ព្រឹកល្ងាច របស់​ខ្លួន​។ លោក​បន្ត​ទៀត​ថា ចំណែក​បងប្អូន​ធ្វើស្រែ​ចម្ការ​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ត្រូវធ្វើ​លិខិតបញ្ជាក់​ពី​ភូមិ ឃុំ ស្រុក ខេត្ត របស់​ខ្លួន ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា គាត់​ពិតជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ពិតប្រាកដ​មែន ហើយ​ក្រុមការងារ​នឹង​អនុញ្ញាត​ឱ្យ​គាត់​ចេញចូល​បាន​តែបើ​មិន​មាន​លិខិត​ដូច​ខាងលើ​ទេ ក្រុមការងារ​មិន​អាច​ឱ្យ​គាត់​ចេញចូល​បាន​ឡើយ​។

ទី​២-​ចំពោះ​មន្ត្រីរាជការ បុគ្គលិក​ឥណទាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ផ្សេង​ៗ បើ​វិល​ត្រឡប់​មក​ពី​ភូមិ ឃុំ ស្រុក របស់​ខ្លួន​ហើយ ត្រូវ​អះអាង​ថា គាត់​ជា​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ឬ​បន្ទាយ​មាន​ជ័យ ដោយ​ត្រូវ​តែ​មាន​លិខិតបញ្ជាក់​ពី​ទីកន្លែង ដែល​បាន​ចេញចូល​រស់នៅ​ទីនោះ គឺ​ត្រូវ​តែ​ជា​ថ្ងៃខែ​នៅ​ជិត​កៀក​ថ្ងៃខែ ដែល​គាត់​មក​ដល់​ខេត្ត​ប៉ៃលិន​។ ប្រសិនបើ​មាន​លិខិតបញ្ជាក់​សុខភាព​រឹតតែ​ល្អ ដោយ​គាត់​ត្រូវ​តែ​មក​ធ្វើការ​នៅ​ឥណទាន ឬ​ធនាគារ​ណា​នៅ​ខេត្ត​ប៉ៃលិន​ឲ្យ​បាន​ច្បាស់លាស់ ថត​ឯកសារ​អាសយដ្ឋាន​របស់​ខ្លួន បញ្ជាក់​លិខិត​សុខភាព​បើ​មាន​អត្តសញ្ញាណ​រូបថត ទើប​អនុញ្ញាត​ឲ្យ​ចូល​មក​ខេត្ត​ប៉ៃលិន​បាន​។

លើស​ពី​នេះ រដ្ឋបាល​ខេត្ត ក៏​បាន​ដាក់​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ ឱ្យ​ឈរជើង​យាមកាម​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយ​ៗ នៃ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ចំនួន​៦​គោលដៅ ដើម្បី​សួរនាំ​រក​លិខិត​ស្នាម បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ស្តាប់​តាម​សេចក្តីសម្រេច​ខាងលើ គឺ​ត្រូវ​ស្នាក់​នៅ​ក្នុង​ខេត្ត​រៀង​ៗ ខ្លួន​រយ​:​ពេល​ខ្លី​ទៀត​សិន​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ