ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាទរគ្រប់គ្នា! ពេលតុលាការប្រកាសសាលក្រម​ប៉ូ​លិស​សង្ក.ត់​​ក​បុរស​ស្បែក​ខ្មៅ​រហូត​ដល់​ស្លា​.​ប់

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ភាព​សប្បាយ​រីករាយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​មី​នី​សូ​តា (Minnesota) បន្ទាប់​ពី​ចៅក្រម​សម្រេច​ចោទប្រកាន់​លោក Derek Chauvin អតីតមន្ត្រី​ប៉ូ​លី​ស​ដែល​សង្ក.ត់​ក​លោក George Floyd…

សហរដ្ឋអាមេរិក ៖ ភាព​សប្បាយ​រីករាយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​មី​នី​សូ​តា (Minnesota) បន្ទាប់​ពី​ចៅក្រម​សម្រេច​ចោទប្រកាន់​លោក Derek Chauvin អតីតមន្ត្រី​ប៉ូ​លី​ស​ដែល​សង្ក.ត់​ក​លោក George Floyd បុរស​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​អាហ្វ្រិក​ចំនួន​៩​នាទី​រហូត​ដាច់ខ្យល់​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ​កក្រើក​សហរដ្ឋអាមេរិក និង​ពិភពលោក​។

បើ​យោង​តាម​ប្រភព​ពី BBC កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានឱ្យ​ដឹង​ថា ចៅក្រម​សម្រេច​ចោទប្រកាន់​ប្រឆាំង​លោក Derek Chauvin អាយុ​៤៥​ឆ្នាំ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​លើ​បទចោទប្រកាន់​ចំនួន៣ គឺ​ឃា.តកម្ម​កម្រិត​ទី២, ឃា.តកម្ម​កម្រិត​ទី៣ និង​ឃា.តកម្ម​។ គាត់​នឹង​ត្រូវ​បន្ត​ឃុំឃាំង​ខ្លួន​រហូត​ដល់​ត្រូវ​បាន​កាត់ទោស​។ ហើយ​គាត់​អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ​។

ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ គេ​សង្កេត​ឃើញ​មានការ​ស្រែក​អបអរ​យ៉ាង​ខ្លាំង​បាន​កើតឡើង​នៅ​ក្នុង​ហ្វូង​មនុស្ស​រាប់រយ​នាក់​នៅ​ខាងក្រៅ​តុលាការ​។ ដោយ​ក្នុង​នោះ​មេធាវី​តំណាង​ក្រុម​គ្រួសារ Floyd គឺ​លោក Ben Crump បាន​សម្គាល់ថា វា​គឺ​ចំណុច​របត់​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​សហរដ្ឋអាមេរិក​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ប្រធានាធិបតី ចូ ប៊ៃ​ដិ​ន និង​អនុ​ប្រធានាធិបតី​លោកស្រី ខា​មេ​ឡា ហារី​ស បាន​ទូរស័ព្ទ​ទៅ​កាន់​ក្រុម​គ្រួសារ Floyd ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​។

លោក ចូ ប៊ៃ​ដិ​ន បាន​និយាយ​ថា «​យ៉ាង​ហោច​ណាស់​អី​ឡូវនេះ គ្រប់​គ្នា​ទទួល​បាន​យុត្តិធម៌​ខ្លះ​ហើយ ។ យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​ជា​ច្រើន​ផ្សេង​ទៀត​។ នេះ​គឺជា​ការ​ចាប់ផ្តើម​ដំបូង​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ការ​រើសអើង​ជាតិ​សាសន៍​»៕ (​ដកស្រង់​ចេញពី BBC)

លោក Derek Chauvin
​លោក George Floyd
លោក​ប្រធានាធិបតី ចូ ប៊ៃ​ដិ​ន និង​អនុ​ប្រធានាធិបតី​លោកស្រី ខា​មេ​ឡា ហារី​ស
លោក Derek Chauvin
លោក Derek Chauvin រូប​ខាងស្តាំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ