ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី​តា វរវង្ស ចេញ​មុខ​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង យេ​យេ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វី​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដែល​តារា​កំប្លែង​មាឌ​យក្ស​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​១៩ កាលពី​ម្សិលមិញ​នេះ​មក តារា​សម្តែង​នាង នី​តា វរវង្ស បាន​ចេញ​មក​បដិសេធ​ភ្លាម​ៗ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​កញ្ញា យេ​យេ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​ដែល​តារា​កំប្លែង​មាឌ​យក្ស​ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​១៩ កាលពី​ម្សិលមិញ​នេះ​មក តារា​សម្តែង​នាង នី​តា វរវង្ស បាន​ចេញ​មក​បដិសេធ​ភ្លាម​ៗ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​កញ្ញា យេ​យេ នោះ​ឡើយ​។

ការ​ចេញ​មក​បដិសេធ​របស់​តារា​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​កញ្ញា យេ​យេ ដែល​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ដោយនៅ​ក្នុង​នោះ​ក៏​មានការ​ភ្ជាប់​រូបថត​របស់​នាង​ផង​ដែរ​។ ចំណុច​នេះ ត្រូវ​បាន នី​តា វរវង្ស ចាត់​ទុក​ថា រូបភាព​អាច​មានការ​ភាន់ច្រឡំ​សម្រាប់​មហាជន​ថា នាង​អាច​ជាប់​ពាក់ព័ន្ធ​នឹង យេ​យេ ដែល​ឆ្លង​កូ​វី​ដ​១៩​។
នី​តា វរវង្ស បាន​អះអាង​ថា ជំរាបសួរ​អ៊ុំ​ពូ​មីង​បងប្អូន នាង​ខ្ញុំ នី​តា វរវង្ស សូម​ជូនដំណឹង​ដល់​អ៊ុំ​ពូ​មីង​បងប្អូន​អោយ​បាន​ជ្រាប​ថា នាង​ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​បងស្រី យ៉េ​យ៉េ យូរហើយ​។

នាង​បញ្ជាក់​ថា ខ្ញុំ​និយាយ​នេះ គឺ​ដោយសារ​នាង​ខ្ញុំ​បានឃើញ​សារព័ត៌មាន​រស្មី​ហង្ស​មាស បាន​ចុះ​ផ្សាយ​ថា អ្នក​ដែល​បាន​ពាក់ព័ន្ធ​នឹង​បងស្រី យ៉េ យ៉េ ដែល​គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ទៅ​ធ្វើតេស្ត​រក​សំណាក ហើយ​បាន​ដាក់​រូប​នាង​ខ្ញុំ​ជាមួយ​គាត់​។ នាង​ខ្ញុំ​ចង់​ជំរាប​ប្រាប់​អោយ​អ៊ុំ​ពូ​មីង​បងប្អូន​អោយ​បាន​ជ្រាប​ថា ខ្ញុំ​មិន​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​បងស្រី​យូរហើយ ហើយ​នៅ​ក្នុង​រូបថត​នេះ​ផង​ដែរ ខ្ញុំ​និង​គាត់​បាន​ថត​ក្នុង​កម្មវិធី​មួយ​យូរ​ដែរ ប្រហែល​រយៈពេល​ជិត​១​ឆ្នាំ​ហើយ ចឹ​ង​សូម​អ៊ុំ​ពូ​មីង​បងប្អូន មេត្តា​កុំ​យល់​ច្រឡំ​អី។

សូម​អរគុណ និង​សូម​ជូនពរ​ដល់​អ៊ុំ​ពូ​មីង​បងប្អូន​មាន​សុខភាព​ល្អ ហើយ​សូម​ចូលរួម​តាម​អនុសាសន៍ ៣​កុំ ៣​ការពារ ទាំងអស់​គ្នា​។

គួរ​បញ្ជាក់​ថា តារា​កំប្លែង យេ​យេ បាន​ប្រកាស​ថា ខ្លួន​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយនៅ​ក្នុង​នោះ អ្នក​ផ្ទះ​របស់​នាង និង​ដៃគូ​សម្តែង​របស់​នាង​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ​ដូច​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ