ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៦​នាក់​ជួបជុំ​គ្នា​ផឹកស៊ី ល្មើស​នឹង​បម្រាម ហើយ​បង្ក​បញ្ហា​ជាមួយ​សមត្ថកិច្ច នៅ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា…

រាជធានី​ភ្នំពេញ ៖ បុរស​៦​នាក់​ជួបជុំ​គ្នា​ផឹកស៊ី ល្មើស​នឹង​បម្រាម ហើយ​បង្ក​បញ្ហា​ជាមួយ​សមត្ថកិច្ច នៅ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ២០២១​នេះ ។

សូម​បញ្ជាក់​ថា បុរស​ទាំង​៦​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​២​ក្រុម មាន​គ្នា​៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​ពី​ច្បាប់ ស្តី​ពី​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ដឹកនាំ​កម្លាំង​ដើម្បី​ចាប់​ឃាត់ខ្លួន​ជន​ផឹកស៊ី​ទាំងនោះ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ