ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ផ្តល់​សេវា​ដឹក​ជញ្ជូន​ឈាន​ដល់​ចំណុច​ផ្អាក​ដំណើរការ​ស្ទើ​តែ​១០០%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​វិធានការ​រឹត​បណ្តឹង​លើ​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹក​ជញ្ជូន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៅ​ជំងឺ​កូ​វី​ដ​១៩​ចូល​ទៅ​ក្នុង​សហគមន៍​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ផ្តល់​សេវា​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ស៊ឹង​តែ​១០០%​ ឬ​ផ្អាក​ទាំងស្រុង​មក​ទល់​ពេល​នេះ ព្រោះ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងអស់​មិន​អាច​ទៅ​ធ្វើការ​បាន​។ លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​ចេញ​វិធានការ​រឹត​បណ្តឹង​លើ​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹក​ជញ្ជូន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៅ​ជំងឺ​កូ​វី​ដ​១៩​ចូល​ទៅ​ក្នុង​សហគមន៍​នា​មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ផ្តល់​សេវា​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ស៊ឹង​តែ​១០០%​ ឬ​ផ្អាក​ទាំងស្រុង​មក​ទល់​ពេល​នេះ ព្រោះ​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងអស់​មិន​អាច​ទៅ​ធ្វើការ​បាន​។

រូបតំណាង

លោក​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​មេ​សា​ឆ្នាំ​២០២១​នេះ​ថា នៅ​ពេល​មានការ​បិទ​ខ្ទប់​នៅ​តំបន់​ដែល​មានការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ដែល​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​រហូត​មក​ដល់​ពេល​នេះ ថ្វីបើ​នៅ​ក្នុង​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ថា​សកម្មភាព​ដឹក​ជញ្ជូន​អាច​នៅ​មានការ​លើកលែង​ឱ្យ​ដំណើរការ តែ​ការ​ពិត​យើង​នៅ​តំបន់​ក្រហម​ដែល​មាន​ហានិភ័យ​ខ្ពស់​នេះ​ត្រូវ​បាន​បិទ​ខ្ទប់​១០០%​ហើយ រីឯ​នៅ​តំបន់​ផ្សេង​ទៀត​ក៏​មិន​អាច​ធ្វើ​ដំណើរការ​បាន​។

លោក​ឧកញ៉ា ស៊ិ​ន​ច​ន្ធី មាន​ប្រសាសន៍​ថា​« មក​ដល់​ពេល​នេះ ក្រុមហ៊ុន​ហាក់បីដូចជា​ផ្អាក​ស៊ឹង​តែ​១០០%​ទៅ​ហើយ ។​ជាក់ស្តែង​បុគ្គលិក​ទាំងអស់​មិន​អាច​ទៅ​ធ្វើការ​បាន អីចឹង​យើង​មិន​អាច​រៀបចំ​បញ្ចេញ​ទំនិញ​បាន​ទេ​មក​ដល់​ពេល​នេះ ។​មក​ដល់​ម៉ោង​នេះ​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​ខាង​គណកម្មការ គ​.​ប​.​ខ ដើម្បី​ស្នើ​សុំ​ធ្វើ​យ៉ាងម៉េច​ឱ្យ​មានដំណើរ​ការ​វិញ​បាន ព្រោះ​ទំនិញ​នៅ​តែ​មាន​តម្រូវការ ពិសេស​មុខទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា ថ្នាំពេទ្យ​, គ្រឿង​ឧបភោគបរិភោគ គ្រឿង​ប្រើប្រាស់​ផ្សេង​ទៀត ហើយ​ទន្ទឹម​និង​នេះ យើង​ក៏​ត្រូវការ​នាំ​ចេញ​ទៅ​វិញ​ដូច​ជា​អង្ករ​ក៏​ដូច​ជា​ផលិតផល​កសិកម្ម តែ​បែរមក​ស្ទះ​បែប​នេះ​វា​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​»​។

លោក​ឧកញ៉ា សង្កត់ធ្ងន់​ថា​«​យើង​ស្នើរ​សុំ​ទៅ​គណកម្មការ​.​គ​.​ប​.​ខ​. បន្ទាន់​ដើម្បី​ឱ្យ​បុគ្គលិក​បម្រើ​កិច្ចការ​ក្នុង​ការ​បញ្ចេញ​ទំនិញ នាំ​ចេ​ល​ទំនិញ​រួម​និង​រថយន្ត​អាច​ដំណើរការ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេវា​និង​បង្ក​ការ​រាំងស្ទះ​ខ្លាំង​ហើយ​នៅ​ពេល​នេះ​វា​ចង់​គាំង​ហើយ​។​បើ​មិន​មានការ​សម្រួល​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ដំណើរការ ព្រោះ​គ្មាន​បុគ្គលិក​មិន​អាច​ទៅ​បម្រើ​ការ​បាន​»​។

បើ​តាម​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​ខាងលើ​រូប​នេះ​ថា ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​របស់​សមាជិកសមាគម​មាននៅ​ក្នុង​តំបន់​ក្រហម​និង​ក្រៅ​តំបន់​ក្រហម​មក​ដល់​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ