ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ុន ម៉ា​ណែ​ត ៖ យើង​មាន​កន្លែង​មួយទៀត​ក្នុង​ខណ្ឌដង្កោត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ក្នុង​ករណី​មាន​តម្រូវការ​ចាំបាច់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ការ​រៀបចំ​មណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ កម្រិត​ស្រាល​នៅ​កោះ​ពេជ្រ ជំហាន​ទី​២ ដែល​បង្កើន​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​មណ្ឌល​កោះ​ពេជ្រ​ដល់​ប្រមាណ​ជិត​២៦០០​គ្រែ ក្រុមការងារ​បាន​បន្ត​ទៅ​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ មួយ​កន្លែង​ទៀត នៅ​ក្នុង​ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បញ្ចប់​ការ​រៀបចំ​មណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ កម្រិត​ស្រាល​នៅ​កោះ​ពេជ្រ ជំហាន​ទី​២ ដែល​បង្កើន​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​មណ្ឌល​កោះ​ពេជ្រ​ដល់​ប្រមាណ​ជិត​២៦០០​គ្រែ ក្រុមការងារ​បាន​បន្ត​ទៅ​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ មួយ​កន្លែង​ទៀត នៅ​ក្នុង​ខណ្ឌដង្កោ ដើម្បី​ត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​ករណី​មាន​តម្រូវការ​ចាំបាច់ ។

លោ​ហ៊ុន ម៉ា​ណែ​ត ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រុមការងារ​យើង​មិន​ទាន់​មាន​សិទ្ធិ​សម្រាក​ទេ​… ខ្ញុំ និង​ក្រុមការងារ​សង្ឃឹមថា​ការ​ឆ្លង និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ពេល​ឆាប់​គ្រប់មុខ ហើយ​ទីតាំង​ដែល​យើង​រៀបចំ​ទាំងនេះ​នឹង​មិន​មាន​តម្រូវការ​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស និង​បាន​ល្អ ក្នុង​ករណី​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ទទួល​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) ក៏​ដូច​ជា ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​គោរព​គោលការណ៍​អនុវត្ត​ក្នុង​ការ​បិទ​ខ្ទប់​មួយ​រយៈពេល​ខ្លី ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល និង​ឈាន​ដល់​ការ​បញ្ចប់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ