ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាចពលរដ្ឋឆ្លងកូវីដ ១៩ ពីក្រដាសប្រាក់ ធនាគារជាតិ លើកទឹកចិត្តឱ្យទូទាត់តាមសេវាអេឡិចត្រូនិក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលដែលជំងឺកូវីដ ១៩ កំពុងវាយលុកខ្លំាងនេះ និងស្របពេលដែលមានការអះអាងថាវីរុសផ្លូវដង្ហើមដ៍ស្រួចស្រាល់នេះ អាចរស់នៅលើក្រដាសប្រាក់យូរថ្ងៃ អាចម្លងជំងឺពីក្រដាសប្រាក់មកមនុស្សតាមរយៈការប៉ះពាល់ កាន់នោះ ធនាគារជាតិនៃកម្ពុជា…

រាជធានីភ្នំពេញ ៖ នៅពេលដែលជំងឺកូវីដ ១៩ កំពុងវាយលុកខ្លំាងនេះ និងស្របពេលដែលមានការអះអាងថាវីរុសផ្លូវដង្ហើមដ៍ស្រួចស្រាល់នេះ អាចរស់នៅលើក្រដាសប្រាក់យូរថ្ងៃ អាចម្លងជំងឺពីក្រដាសប្រាក់មកមនុស្សតាមរយៈការប៉ះពាល់ កាន់នោះ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋធ្វើការទូទាត់ការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិកជំនួសការទូតទាត់ដោយប្រកាសប្រាក់រៀលផ្ទាល់ ។ 

ធនាគារជាតិនៃកម្ពុជា តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី ២០ ខែមេសា បញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ធនាគារជាតិនឹងបន្តអនុវត្តវិធានការការពារហានិភ័យដែលអាចកើតមានជាយថាហេតុដោយសារការប្រើប្រាស់ក្រដាសប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាសប្រាក់រៀលដែលចូលធនាគារជាតិ ហើយបញ្ចេញក្រដាសប្រាក់ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ ។

ធនាគារជាតិបានបន្តថា «ទន្ទឹមនេះធនាគារជាតិ សូមបន្តលើកទឹកចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៍ដូចជាការប្រើប្រាស់ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ការទូទាត់អេឡិចត្រូនិកតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជាសេវាធានាគារតាមកម្មវិធីទូរស័ព្ទចល័ត ក៍ដូចជាកម្មវិធីបាគង ដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្តល់សុវត្ថិភាពខ្ពស់ ភាបងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ» ។ កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT) ក៍បានចេញសេចក្តីថ្លែងការណ៍រួម លើកទឹកចិត្តដល់សាធារណជន អតិថិជននិងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែរ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកាលពីចុងឆ្នាំ ២០២០ បានបញ្ជាក់ថា វីរុសកូវីដ-១៩  អាចរស់នៅលើក្រដាស់ប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ ថ្ងៃ ។ លោកស្រីបញ្ជាក់ថា អ្នកសិក្សាវិទ្យាសាស្ត្រនៃប្រទេសអូស្ត្រាលីបានចុះផ្សាយករណីនេះ កាលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុម្ម៉ង់ ទូរសព្ទ័អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ ដើម្បីសម្លាប់វីរុស កូវីដ ១៩ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ