ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ មេរៀន ដើម្បី​​សន្សំលុយ​កំឡុងពេលធ្វើ​ច​ត្តា​ឡី​ស័ក​ ឬ​បំរាម​គោចរ​ !

3 ឆ្នាំ មុន

ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថា ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​អាកប្បកិរិយា​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​រស់នៅ និង​ការ​ចំណាយ​នានា​ផង​ដែរ ​។ ក្នុង​កំឡុង​ពេល​បិទ​ទីក្រុង ឬ​មាន​បំរាម​គោចរ អ្នកខ្លះ​គឺ​គ្មាន​ប្រាក់​ចំណូល…

ដូច​គ្រប់​គ្នា​បានដឹង​ហើយ​ថា ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​អាកប្បកិរិយា​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​រស់នៅ និង​ការ​ចំណាយ​នានា​ផង​ដែរ ​។ ក្នុង​កំឡុង​ពេល​បិទ​ទីក្រុង ឬ​មាន​បំរាម​គោចរ អ្នកខ្លះ​គឺ​គ្មាន​ប្រាក់​ចំណូល ​ឬ​មិន​អាច​ប្រកប​អាជីវកម្ម​របស់​ខ្លួន​បាន​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ខ្លះ​ដែល​គាត់​អាច​ធ្វើការ​តាម​អន​ឡាញ និង​ធ្វើ​ពី​ផ្ទះ​បាន នោះ​ពួក​គាត់​អាច​នៅ​មាន​ប្រាក់ខែ ឬ​ប្រាក់​ចំណូល​ខ្លះ​ៗ​អាច​ទទួល​បាន​ប្រចាំខែ ​។ តែ​នៅ​ពេល​ប្រទេស​មាន​បំរាម​គោចរ ឬ​អ្នក​មិន​អាច​ចេញពីផ្ទះ​បាន (​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក ច​ត្តា​ឡី​ស័ក​) ប៉ុន្តែ​អ្នក​នៅ​តែ​មាន​ប្រាក់ខែ ​ឬ​ប្រាក់​ចំណូល ដូចនេះ តើ​អ្នក​គួរ​សន្សំ​ប្រាក់​បែប​ណា ក្នុង​កំឡុង​មាន​បំរាម​គោចរ (lockdown)​ ? ខាងក្រោម​នេះ​ជា មេរៀន​ទាំង ៤ ដែល​យើង​គ្រប់​គ្នា​អាច​រៀន​បានក្នុង​កំឡុង Lockdown ៖

មេរៀន​ទី​ ១ ៖ អ្នក​គួរ​ដឹង​ថា អ្នក​រស់នៅ​ក្នុង​កំឡុង​ពេល​នេះ មាន​កាត់​បន្ថយ​ការ​ចំណាយ ​ឬ​បង្កើន​ការ​ចំណាយមាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ហិរញ្ញវត្ថុ ហើយ​អ្នកខ្លះ​មិន​មាន​ទេ បើ​មាន​ក៏​មាន​ខ្លះ​ៗ​ ឬ​តិចតួច​ដែរ ​។ អ្នក​គួរ​សង្កេត​មើល​ថា កំឡុង​ពេល​នេះ​អ្នក​មានការ​ចំណាយ​ច្រើន​ជា​មុន ឬ​តិច​ជាង​មុន ។ យោង​តាម​អ្នកជំនាញ​ម្នាក់​បាន​និយាយ​ថា មាន​មនុស្ស​ជា​ច្រើនក៏​បាន​រក​ឃើញ​ថា ​ពួក​គេ​មិន​បានចាយ​ច្រើនដូចមុននោះទេ ​។ Hayes និយាយ​ថា​ ៖ «​ពួក​គេ​មិនសូវ​បាន​ចេញ​ទៅ​ទិញទំនិញ ឬ​ទៅ​កន្លែង​ហាត់ប្រាណ​នោះ​ទេ​ ។ ដូច្នេះ​មនុស្ស​ជា​ច្រើន តម្រូវ​ឱ្យ​ពួក​គេ​កែ​ទំលាប់​មួយ​ចំនួន​»​ ។ អ្នក​អាច​ដឹង​ថា ប្រាក់​របស់​អ្នក​ចាយ​តិច ​ឬ​ច្រើន អ្នក​ចូល​ទៅ​មើល​ក្នុង​កុង​ធនាគារ​របស់​អ្នក នោះ​អ្នក​នឹង​ដឹង​ហើយ ​។ ក្នុង​កំឡុង​ពេល​នេះ​ដែរ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​បំផុត​ក្នុង​ការ​ចាយ​លុយ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​បាន​ចំណាយ​តិច​ ឬ​ច្រើន​ក្នុង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ​ឬ​កំឡុង​មាន​បំរាម​គោចរ បើ​ប្រៀបធៀប​នឹង​ជីវិត​ពី​មុន ? តើ​អាទិភាព​នៃ​ការ​ចំណាយ​របស់​អ្នក ផ្លាស់​ប្តូរ​យ៉ាងដូចម្តេច ក្នុងអំឡុងពេល​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ​ដោយឡែក ? តើ​អ្នក​បាន​កាត់​បន្ថយ​ចំណាយ​ណាមួយ​ដែល​មិន​ចាំបាច់ ក្នុង​កំឡុង​ការ​ដាក់​ឱ្យ​ដាច់​ដោយឡែក​ពី​គេដែរ ​ឬទេ ? Boggs and Hayes​ បាន​ណែនាំ​ថា កំឡុង​ពេល​នេះ អ្នក​មិន​ត្រូវ​ចាយវាយ​ផ្តេសផ្តាស់​នោះ​ទេ ប្រសិនជា​អ្នក​ពិនិត្យ​នៅ​ក្នុង​គណនេយ្យ​របស់​អ្នក មានការ​ចំណាយ​លើសលុប​ទៅ​លើ​របស់​មិន​ចាំបាច់​នោះ​អ្នក​គួរ​គិតពិចារណា​ឡើង​វិញ ​។

មេរៀន​ទី ២ ៖ អ្នក​ត្រូវ​សន្សំ​ប្រាក់​ឱ្យ​បាន​កាន់តែ​ច្រើន បើទោះបីអ្នកកំពុងមាន​បំណុល​ជាប់​ខ្លួនក៏ដោយ បន្ទាប់​ពី​ពិនិត្យ​មើល​ហិរញ្ញវត្ថុ របស់​អ្នក​រួច​ហើយ ប្រាកដ​ណាស់​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រាកដជា​គ្មាន​ប្រាក់​សន្សំ​នោះ​ទេ ហើយ​ប្រសិនជា​អ្នក​ជាប់បំណុល​ទៀត​រឹតតែ​មិនសូវ​មាន​លុយ​សង​គេ​ទៀត (​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ពន្យា​រនៃ​ការ​សងបំណុល​ទៅ​ធនាគារ គឺ​អាស្រ័យ​លើ​វិធីសាស្ត្រ​របស់​អ្នក​ខ្ចី​ និង​ធនាគារ និង​ការ​តម្រូវ​ទៅ​តាម​លក្ខខណ្ឌ​ណាមួយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ រឿង​នេះ​សូម​មិន​បកស្រាយ​ឱ្យ​ស៊ីជម្រៅ​នោះ​ទេ​)​ ។ លោក Hayes បាន​និយាយ​ថា នៅ​ពេល​នេះ​មាន​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បិទ ហើយ​មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​ប្រាក់​ចំណូល​ ឬ​ការងារ ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ ប៉ុន្តែ​សម្រាប់​មានការ​ងារ​ខ្លះ​អាច​ធ្វើ និង​មាន​ប្រាក់​ចំណូល​សម្រាប់​សង​គេ ហើយ​ក៏​មាន​អ្នកខ្លះ​បាន​ខ្ចី​លុយ គេ​បន្ត​ផង​ដែរ ហើយ​មាន​លក្ខខណ្ឌ​ត្រូវ​សង​គេ​បន្ទាប់​ពី​ខ្ចី​បាន​មួយ​ខែ ​។ លោក Boggs មាន​ប្រសាសន៍​ថា ​៖ «​នៅ​ពេល​មាន​ស្ថានភាព​បែប​នេះ មនុស្ស​ជា​ច្រើន កំពុង​តែ​ដឹង​ថា ​ពួក​គេកំពុង​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅ​លើ​ការ​ប្រាក់​ឬ​បំណុល ហើយ​ពួក​គេ​ទើបតែ​ដឹង​ថា ​ប្រសិនជា​ពួក​គេ​មិន​មាន​បំណុល​នោះ​ទេ នោះ​ពួក​គេ​អាច​មានការ​សន្សំ​ច្រើន​ជាង​នេះ ឬ​អាច​រួចខ្លួន​ខ្លះ​ៗ​ពី​ការ​ចំណាយ​»​ ។ ដូចនេះ​នៅ​នៅ​ពេល​ស្ថាន​ការ បាន​ធូរស្បើយ ជំហាន​បន្ត​អ្នក​គួរ​ដាក់​ផែនការ​ឬ​រៀបចំ​ប្រាក់​កាក់​ធ្វើ​យ៉ាងណា​ត្រូវ​តែ​សងបំណុល​គេ​ឱ្យ​អស់​ជា​មុន ពេល​នោះ​ហើយ​អ្នក​នឹង​មាន​ប្រាក់​សន្សំ​ច្រើន​ដើម្បី​បញ្ចៀស​ហានិភ័យ​នៅ​ថ្ងៃមុន​ទៀត​ ។

មេរៀន​ទី ៣ ៖ ការ​សន្សំ​អាច​មាន​ភាព​ងាយស្រួល នៅ​ពេល​ដែល​វា​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ អ្នកដឹង​ទេ កំឡុង​ពេល​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឬ​មិន​អាច​ដើរហើរ​បាន វា​ពិតជា​ជួយ​សន្សំ​ប្រាក់​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ ។ ជា​ការ​ពិត​ការ​សន្សំ​ប្រាក់​ពិតជា​ពិបាក​សម្រាប់​អ្នកខ្លះ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ​អ្នក ​គឺ​មិន​អាច​ងាយ​នឹង​ទិញ​របស់របរ​ប្រើប្រាស់​ផ្សេង​ក្រៅពី​អាហារនោះ​ទេ ​។ ហើយ​នៅ​ពេល​អ្នក​ចាប់ផ្តើម​ទំលាប់​សន្សំ​នៅ​ពេល​នេះ នោះ​ពេល​ចប់​ស្ថាន​ការ​អ្នក​នឹង​ឃើញ​ការ​កើនឡើង​នៃ​ប្រាក់​សន្សំ​របស់​អ្នក ហើយ​វា​អាច​ជួយ​អ្នក​ឱ្យ​មាន​ទំលាប់​ក្នុង​ការ​សន្សំ​ទៀត​ផង (​ពេល​មាន​មនុស្ស​មាន​ទំលាប់​សន្សំ​នោះ​គ្រប់ពេលវេលា នៅ​ពេល​គេ​ចង់​ចំណាយ​គេ​តែង​គិត​មុន​ជា​និច្ច​)​ ។ ចំណុច​នេះ​ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​នៅ​មាន​ប្រាក់​ចំណូល​ពី​ការងារ និង​អាជីវកម្ម​នានា​ដែល​ពួក​គេ​នៅ​អាច​រក​ប្រាក់​ប្រចាំខែ​បាន ​។ ហើយ​ការ​សន្សំ​បែប​ស្វ័យប្រវត្តិ មាន​ន័យ​ថា​ក្នុង​ស្ថាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឬ​មាន​បំរាម​គោចរ​ក៏​ដោយ​ក៏​អ្នក​គួរ​បែងចែក​ប្រាក់​ចំណូល រួច​ផ្ទេរ​ចូល​គណនេយ្យ​សន្សំ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់​ពី​អ្នក​គិតគូរ​ប្រាក់​ដែល​ត្រូវ​ចំណាយ​រួច​មក​ហើយ​នោះ​ ។ អ្នកជំនាញ​បាន​និយាយ​ថា ក្នុង​កំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឬ​មិន​អាច​ដើរហើរ​បាន អ្នក​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​មានការ​ចំណាយ​កាន់តែ​ច្រើន មាន​ន័យ​ថា អត់​ចាយ​រឹតតែ​លល្អ​ ។

មេរៀន​ទី ៤ ៖ អ្នក​ត្រូវ​តែ​បន្ត​សន្សំ​ប្រាក់​រយៈពេល​វែង (​មាន​គម្រោង​រួច​ហើយ​) នៅ​ពេល​ដែល​ស្ថាន​ការ​នៃ​ជំងឺ​រាតត្បាត​នេះ​កើតឡើង មនុស្ស​ជា​ច្រើន​បានដឹង​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​ប្រាក់ ហើយ​នៅ​ពេល​នេះ​ផង​ដែរ​គ្រប់​គ្នា​យល់​ថា​ សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ ដូចនេះ​ហើយ​បានជា​ការ​សន្សំ​ប្រាក់​កាន់តែ​មាន​ប្រយោជន៍​សម្រាប់​ពួក​គេ​មិន​ថា ប្រាក់​សន្សំ​នោះ​ទុក​សម្រាប់​គោលដៅ​ជីវិត​នា​ពេល​អនាគត​នោះ​ទេ ប៉ុន្តែ​វា​បាន​ជួយ​ដោះស្រាយ​អ្នកមួយ​គ្រា​នា​ពេល​បច្ចុប្បន្ន​ ។

Hayes បាន​និយាយ​ថា ​៖ «​យើង​ត្រូវ​មើល​ឱ្យ​បាន​វែង​ឆ្ងាយ​ជាង​នេះ ពី​ការ​រាតត្បាត (​មិនដឹង​វា​នៅ​យូរ​ប៉ុនណា​)​។ ដូចនេះ​យើង​ត្រូវ​សួរ​ថា តើ​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្ញុំ​ជា​អ្វី ? តើ​ខ្ញុំ​ចង់​ចូល​និវត្តន៍​នៅ​ពេល​ណា ? តើ​ខ្ញុំ​នឹង​ចំណាយ​សម្រាប់​មហាវិទ្យាល័យ​កូន ៗ របស់ខ្ញុំ​ដែរ​ ឬទេ ? នៅ​ពេល​អ្នកមាន​សំណួរ​ទាំងនេះ វា​ជា​ផ្នែក​មួយ​សម្រាប់​ដាស់សតិ​របស់​អ្នក ក្នុង​គ្រា​ដ៏​លំបាក​នេះ​» ​។ Hayes បន្ត​ថា​ ៖ «​មាន​មនុស្ស​មួយ​ចំនួន បាន​លើកយក​បញ្ហា​ទាំងនេះ​មក​និយាយ ​។ ប៉ុន្តែ​បន្ទាប់​មក ក៏​ថា​មិន​អី​ទេ​ខ្ញុំ​នៅ​មានការ​ងារ​ធ្វើ​ដដែល ប៉ុន្តែ​ខ្ញុំ​ត្រូវ​យកចិត្តទុកដាក់​លើ​ហិរញ្ញវត្ថុ​របស់ខ្ញុំ​ ។ ប្រហែលជា​ខ្ញុំ​គួរតែ​ទុក​ប្រាក់​សម្រាប់​មហាវិទ្យាល័យ​កូន​ៗ ពេល​ស្ថាន​ភាពល្អ​ប្រសើរ​វិញ​» ​។

អ្នក​ត្រូវ​ដឹង​ថា ​ក្នុង​កំឡុង​ពេល​នេះ អ្នក​នៅ​សល់​ប្រាក់​ខ្លះ​ពី​ការ​ដើរ​កម្សាន្ត ពី​ការ​ដើរ​ទិញ​អី​វា់ន់ ការញុំាអាហារខាងក្រៅ និង​ការ​ចាក់​សាំង ។​ល​។ ព្រោះថា​មាន​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​យ៉ាងច្រើន​ទៅ​លើ​ការ​ដើរ​កម្សាន្ត​ក្រៅប្រទេស ដូចនេះ​អ្នក​អាច​ទុក​លុយ​ទាំងនោះ ហើយ​អាច​ប្រើប្រាស់​នៅ​ពេល​ចប់​កូ​វី​ដ​ ១៩​ ៕ ប្រភព ៖ Discover

អត្ថបទសរសេរ ដោយ