ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញផ្តល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​​៤​នាក់​​រូប​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន ​បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ចំនួន៤​នាក់ ដែល​សកម្ម​នឹង​ការងារ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា…

រាជធានី​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន ​បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ចំនួន៤​នាក់ ដែល​សកម្ម​នឹង​ការងារ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា ដែល​បាន​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់​និង​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​លើ​មន្ត្រី​អនុវត្ត​វិធានការ​បិទ​ខ្ទប់​។ ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត​នោះ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ យក​ទៅ​ប្រគល់​ជួន ដល់​មន្ត្រី​នគរបាល​ទាំង​៤​រូប​នោះ នៅ​អធិការដ្ឋាន​ខណ្ឌ ។

មន្ត្រីនគរបាល​ដែល​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចំនួន​០៤​រូប​រួម​មាន ៖ ១. លោក​អនុសេនីយ៍ឯក វែង រី​ណា នាយ​ផ្នែក​អត្តសញ្ញាណ​កម្ម នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ (​ជន​រង​គ្រោះ​)​ទទួល​បាន​ថវិកា ចំនួន ១​លាន​រៀល ,២. លោក​អនុសេនីយ៍ឯក កែវ សុខ​ជា មន្ត្រី​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចំនួន​៥០​ម៉ឺន​រៀល ,៣. លោក​អនុសេនីយ៍ឯក លី​ន លី មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំនួន​៥០​ម៉ឺន​រៀល និង​៤. លោក ឯ​ល សុ​ភ័ក្ត្រ មន្ត្រី​កិច្ចសន្យា ទទួល​បាន​ចំនួន​៥០​ម៉ឺន​រៀល ។ ដោយឡែក មន្ត្រី​នគរបាល ដែល​រង​របួស លោក​អនុសេនីយ៍ឯក វែង រី​ណា​ត្រូវ​បាន​លោក​ឃ្លាំង ហួត​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឧ​បត្ត​ម្ភ​ថវិការ​ចំនួន​១​លាន​រៀល​ផង​ដែរ​។

គួរ​បញ្ជាក់​ថា មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​គោលដៅ​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ ចំណុច រង្វង់​មូល​តា​ព្រហ្ម ក្នុងភូមិ ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​បន្ទាប់​ពី​មន្ត្រី​យោធា​រូប​នោះ​បាន​ជិះ ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​ប្រមា​ត្រ និង​វាយ​នគរបាល​ម្នាក់​បណ្តាល​បែក​ចិញ្ចើម ។ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ខៀវ ចាន់​សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា ពាក់​ស័​ក្ត​៣ មាន​ទីលំនៅ​ផ្ទះ​លេខ ២២AE0 ផ្លូវ​៥៧២ ខណ្ឌ ទួល​គោក រាជ ធានី​ភ្នំ ពេញ ។​ ចំណែក នគរបាល​ម្នាក់ រ​របួស ឈ្មោះ វេ​ង ឌី​ណា ភេទ ប្រុស ពាក់ ស័ក្តិ​៣ រង​របួស​បែក​ចិ​ញ្ចើ ម ផ្នែក ខាង ស្ដាំ ត្រូវ​ប ញ្ជូ​ន​ទៅ​កា ន់​មន្ទីរ ពេទ្យ ព្យាបាល ភ្លាម ៗ ៕​ ដោយ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ