ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះឆ្លងកូវីដ១៩ថ្មី៤៣១នាក់ ក្នុងនោះរាជធានីភ្នំពេញឆ្លងច្រើនជាងគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៤៣១ នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ ២០២១ រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន៤៣១ នាក់ និង​ជា​សះស្បើយ៣១ នាក់ ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា ​អ្នក​ដែល​ជំងឺ​កូ​វី​ដ​១៩​មាន​៤២៩​នាក់ ​បាន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​ និង​២​នាក់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​។

ក្រសួង​បាន​ឲ្យ​ទៀត​ថា ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៤៣១ នាក់​ទៀត និង​ជា​សះស្បើយ ៣១​នាក់ ។​ករណី​ឆ្លង​សហគមន៍ ៤២៩ នាក់ អ្នកដំណើរ​ពី​បរទេស ២ នាក់ ​ក្នុង​នោះនៅ​រាជធានី​ភ្នំពេញ 271​នាក់ ​ខេត្ត​ព្រះ​សីហ​នុ 133​នាក់ ខេត្តកណ្ដាល 10​នាក់ ​ខេត្តកំពង់ចាម 4​នាក់​ ខេត្តតាកែវ 4​នាក់​ ខេត្តព្រៃវែង 2​នាក់ ​ខេត្តត្បូងឃ្មុំ 1​នាក់ ​ខេត្តស្វាយរៀង​1​នាក់ ​ខេត្តកំពង់ឆ្នាំង 1​នាក់ ​ខេត្តកំពង់ធំ 1​នាក់ ​ខេត្តកំពត 1​នាក់​ ។

ក្រសួង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​សរុប ​៧៤៤៤ នាក់ អ្នកជា​សះស្បើយ ២៥៥៥ នាក់ អ្នក​កំពុង​ព្យាបាល ៤៨៣៥ នាក់ អ្នក​ស្លាប់​៤៩ នាក់​ ។

ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិន​ចាំបាច់ ព្រោះ​ប្រទេស​យេី​ង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ