ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​កម្លាំង​ទ័ព​ជា​ច្រើន​ចូលរួម​ដឹក​ជញ្ជូន​ស្បៀង​ជូន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើង​គោក បាន​បញ្ជូន​កម្លាំង​ទ័ព និង​រថយន្ត​ដឹក​ជញ្ជូន​ចូល​អន្តរាគមន៍​ដឹក​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើង​គោក បាន​បញ្ជូន​កម្លាំង​ទ័ព និង​រថយន្ត​ដឹក​ជញ្ជូន​ចូល​អន្តរាគមន៍​ដឹក​ជំនួយ​សង្គម​របស់​រាជរដ្ឋាភិបាល​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ​ទៅ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា កម្លាំង​ដែល​បញ្ជូន​ជំហាន​ដំបូង​ប្រើប្រាស់​កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ចំនួន​២០០​នាក់ និង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ប្រើប្រាស់​រថយន្ត​២០​គ្រឿង​។

សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​បិទ​ខ្ព​ប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវ​ដ​-១៩​។

ការ​ចេញ​សេចក្តីសម្រេច​នេះ ដោយសារ​ស្ថានភាព​ជំងឺ​កវី​ដ​-១៩ នៅ​កម្ពុជា មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ជាមួយនឹង​ការ​អនុវត្ត​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល កងទ័ព​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​សកម្មភាព​ទប់ស្កាត់​ការី​ករាល​ដាល់​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​តាំងពី​ដំបូង​មក​។

ការ​ចូលរួម​ដូច​ជា ការពារ​ទប់ស្កាត់​លំហូរ​ពលករ​មក​ពី​ប្រទេស​ថៃ ការ​ដឹក​ជញ្ជូន​ពលករ និង​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កាន់​ខេត្ត​គោលដៅ​ចូលរួម​ការពារ​នៅ​បរិវេណ​មណ្ឌល​ច​ត្តា​ឡី​ស័ក ការ​ចូលរួម​ក្នុង​ការ​ចាក់​វ៉ាក់សាំង ការ​ចូលរួម​រៀបចំ​មន្ទី​ពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ការ​ចូលរួម​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​នៅ​ទី​សារ​ធារ​ណៈ និង​ឯកជន ព្រមទាំង​ចូលរួម​ការពារ​តំបន់​បិទ​ខ្ទប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ