ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​ម្នាក់​ទៅ​ដឹកគោ​ចូល​ផ្ទះ​ជួប​គ្រោះ​អកុសល​ឆក់​យក​ជីវិត​ត្រឹម​មួយប៉ប្រិចភ្នែក

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ចេញ​ទៅ​ដឹកគោ​ចូល​ផ្ទះ ក៏​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ផ្ដាច់ជីវិត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​ចេញ​ទៅ​ដឹកគោ​ចូល​ផ្ទះ ក៏​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ផ្ដាច់ជីវិត បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា​នេះ ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊​ត មក​រា អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវ​បាន​រន្ទះបាញ់ ខណៈ​ពេល​ទៅ​ដឹកគោ ស្រប​ពេល​នោះ​មេឃ​កំពុង​តែ​ភ្លៀង​ផង លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​ផង បណ្តាល​ឱ្យ​មាន​រន្ទះបាញ់​ក្មេង​ស្រី​រង​គ្រោះ បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ ក៏​បណ្ដាល​ឱ្យរ​ប៉ើ​ក​ដំបូលផ្ទះ​១​ខ្នង នៅ​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង និង​រលំ​ផ្ទះ​១​ខ្នង​ទៀត នៅ​ភូមិ​ភ្នំ​ដី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ