ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​កណ្តាលត្រូវ​បាន​បិទ​ទាំងស្រុង ក្រោយរកឃើញអាជីវករម្នាក់​ឆ្លងកូវីដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ​ការ​លក់ដូរ​ទាំងស្រុង​និង​បាន​បិទផ្លូវ​ជុំវិញ​ផ្សារ​ ដោយ​សហ​ការជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ដើម្បី​ធ្វើការ​យក​សំណាក​ពី​បងប្អូន​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ចូល​ផ្សារ​ផង​ដែរ ក្រោយ​រក​ឃើញ​អាជីវក​ម្នាក់​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ។ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ដែល​មក​យក​សំណាក​នៅ​ផ្សារ​កណ្តាល…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ​ការ​លក់ដូរ​ទាំងស្រុង​និង​បាន​បិទផ្លូវ​ជុំវិញ​ផ្សារ​ ដោយ​សហ​ការជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ដើម្បី​ធ្វើការ​យក​សំណាក​ពី​បងប្អូន​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ចូល​ផ្សារ​ផង​ដែរ ក្រោយ​រក​ឃើញ​អាជីវក​ម្នាក់​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ ។

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ដែល​មក​យក​សំណាក​នៅ​ផ្សារ​កណ្តាល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​បាន​ធ្វើ​ហ៊ុម​ព័ទ្ធ​ផ្សារ​កណ្តាល​ តាំងពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​យក​សំណាក​ពី​អា​ជីករ​និង​ប្រជាពលរដ្ឋ​ដែល​ចូល​ផ្សារ​ទិញ​​អី​​វ៉ា់​ន់​។ ជា​លទ្ធផល​យក​សំណាក​បាន​ចំនួន​សរុប​៤២៣​នាក់ ហើយ​រក​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​៤៨​នាក់ ។ ហើយ​អ្នក​យក​សំណាក​លើក​ទី​១​ដែល​មិន​មានការ​ឆ្លង​កូ​វី​ដ​១៩ ត្រូវ​យក​ជា​លើក​ទី​២​ទៀត អ្នក​ទាំងនោះ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​ផង​ដែរ ។

គួ​រ​បញ្ជាក់​ថា ៖ ការ​យក​សំណាក​របស់​បងប្អូន​អាជីវករ​ផ្សារ​កណ្តាល​និង​ប្រជាពលរដ្ឋ​រហូត​ទៅ​ដល់​៤២៣​នាក់​បាន​បញ្ចប់​នៅ​ម៉ោងជាង​១២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា​ ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ