ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ឈប់​ម៉ូតូ​​នោម លោកចោរដើរតម្រង់មក​ភ្លាម

3 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ផង ត្រូវ​ចោរ​ឡើង​ជិះ​ម៉ូតូ​គាត់​គេចខ្លួន​បាត់​នៅ​ពេល​គាត់​ឈប់​ម៉ូតូ​នៅ​ក្បែរ​ចិញ្ចើម​ថ្នល់ ​រួច​ចុះ​ដើរទៅ​បត់ជើងតូច​មួយ​ភ្លេ​ត តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ​លោក​ចោរ​ចិត្ត​ស្លុយ​នោះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលស្រាប​ជ្រាវ​ចាប់​ខ្ល​ន​បាន តែ​ជន​ដៃដល់​បាន​វាយតប​បណ្ដាល​ឲ្យ​មន្ត្រី​ម្នាក់រ​បួស​បា​ក់ម្រាប់​ដៃ​មួយ​។ លោក ឈឿ​ង…

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ផង ត្រូវ​ចោរ​ឡើង​ជិះ​ម៉ូតូ​គាត់​គេចខ្លួន​បាត់​នៅ​ពេល​គាត់​ឈប់​ម៉ូតូ​នៅ​ក្បែរ​ចិញ្ចើម​ថ្នល់ ​រួច​ចុះ​ដើរទៅ​បត់ជើងតូច​មួយ​ភ្លេ​ត តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ​លោក​ចោរ​ចិត្ត​ស្លុយ​នោះ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលស្រាប​ជ្រាវ​ចាប់​ខ្ល​ន​បាន តែ​ជន​ដៃដល់​បាន​វាយតប​បណ្ដាល​ឲ្យ​មន្ត្រី​ម្នាក់រ​បួស​បា​ក់ម្រាប់​ដៃ​មួយ​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានឱ្យ​ដឹង​ថា ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៨ មេ​សា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ត្រូវ​កម្លាំង​របស់​លោក​តាម​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោងជាង​៣​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៩ ​មេ​សា នៅ​ចំណុច​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

លោក​គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ភាព សុភា ហៅ​តូច អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ លោក​ថា ជន​នេះ​បាន​ឆក់​ឱកាស​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន យឿ​ម ប្រុស​អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ​.​សង្កាត់​កើតហេតុ ខណ​:​ពេល​គាត់​ឈប់​ម៉ូតូ​ក្បែរ​ចិញ្ចើមថ្នល់​រួច​ចុះ​បត់ជើងតូច​នៅ​ក្បែរ​នោះ តែ​មិន​បាន​ដក​សោរ លុះ​ជន​ដៃដល់​ដើរមក​ពីក្រោយ​ឡើង​ជិះ​ប្រុយ​ទៅ​បាត់​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​រត់​ដេញ​តាម​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ភូមិ​។

បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន យឿ​ម បាន​អះអាង​ប្រាប់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ ដែល​មើល​កាយវិការ​ទំនងជា​ស្រវឹង​ផង គាត់​បាន​និយាយ​ថា គាត់​បាន​ជិះ​ម៉ូតូ​មក​ដល់​មុខ​ផ្ទះ ហើយ​បាន​ឈប់​ក្បែរ​ចិញ្ចើមថ្នល់ ដើម្បី​ចុះ​បត់ជើងតូច​មួយ មុន​ពេល​ចូល
​ផ្ទះ​។ ប៉ុន្តែ​ពេល​គាត់​ចុះ​ដើរទៅ​ក្បែរ​របង​កំពុង​នោម ស្រាប់តែ​មាន​ជន​ម្នាក់​ដែល​អង្គុយ​នៅ​ទីនោះ​ជា​ស្រេច​បានរ​ត់ទៅ​បុក​គាត់ រួច​ឡើង​ជិះ​ម៉ូតូ​គាត់​ទៅ​បាត់​។ ប៉ុន្តែ​ត្រង់​ចំណុច​ដែល​ម្ចាស់​ម៉ូតូ​បាន​អះអាង​នេះ ហាក់ដូចជា​មិន​ស៊ីសង្វាក់​នឹង​សកម្មភាព​ដែល​លោក​ចោរ​ចិត្ត​ស្លុយ​បាន​ធ្វើ​នោះ​ទេ​។ សមត្ថកិច្ច​បាន​និយាយ​ថា ម្ចាស់​ម៉ូតូ​ទំនងជា​ស្រវឹង​ធ្ងន់​គួរ​សម ព្រោះ​គាត់​និយាយ​ខុស​ពី​សកម្ម​ភាព​របស់​លោក​ចោរ​ដែល​បាន​លួច​ម៉ូតូ​គាត់​។ នេះ​បើ​ពិនិត្យ​លើ​សកម្មភាព​របស់​លោក​ចោរ​បែក​ស្លុយ ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា
​សុ​វត្ថិភាព​ដែល​គេ​បំពាក់​នៅ​ទីនោះ​។

នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដំបូង​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​ចិញ្ចើមថ្នល់​ខាងស្ដាំ រួច​ចុះ​ដើរទៅ​នោម​នៅ​ក្បែរ​របង​ខាង​មុខ​ផ្ទះ​។ ស្រប​ពេល​នោះ​គេ​ក៏​ឃើញ​ជន​ម្នាក់​បាន​ដើរទៅ​តាម​ក្រោយ លុះដល់​ម៉ូតូ​ក៏​ឡើង​ជិះ​ចេញ​ទៅ​ប្រុយ​យ៉ាង​រំភើយ​។ ប៉ុន្តែ​បើ​ពិនិត្យ​លើ​សកម្មភាព​នេះ ភ្លាម​ៗ​គេ​ឃើញ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោឡោ ហើយ​បាន​ស្ទុះ​រត់​ដេញ​តាម​ដែល​ទំនង​មិន​ទាន់​ទាំង​បញ្ចប់​បេសកកម្ម​ស្រូល​បូល​ផង​។ លោក​ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា បើ​ពិនិត្យ​សកម្មភាព​នៅ​ក្នុង​កាមេរ៉ា គឺ​ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ នៅ​ពេល​គាត់​ចុះ​ទៅ​បត់ជើងតូច​ហើយ​មិ​យម​ន​បាន​ដក​សោរ មិន​ជនសង្ស័យរ​ត់ទៅ​បុក​គាត់​ដណ្ដើម​យក​ម៉ូតូ​ដូច​គាត់​និយាយ​នោះ​ទេ​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​វាយ​តបត​សមត្ថកិច្ច​វិញ​យ៉ាង​ចាស់ដៃ​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប ដែល​ធ្វើ​ឱ្យ​មន្ត្រី​របស់​លោក​ម្នាក់​គឺ​លោក សុង ហាក់ រង​របួស​បាក់​ម្រាម (​ប្រអប់ដៃ​) ខាងឆ្វេង និង ត្រូវ​លោក​ចោរ​ចាប់​ហែក​អាវ​រហែក​អស់​គ្មាន​សល់​។ ជាមួយនឹង​កា​ការ​ឃាត់ខ្លួន​នេះ កម្លាំង​របស់​លោក ដកហូត​បាន​ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១២ បិត​តែម​ឆ្នាំ ២០១៥ គ្មាន​ស្លាក​លេខ ( ជា​របស់​ជន​រង​គ្រោះ )​។ ពេល​នេះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វេ​ី​ការ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕ ​ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ