ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសបញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូង​ខេត្តព្រះវិហារ ពាក់ព័ន្ធករណីប្រើប្រាស់​គ្រឿងញៀ.ន

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប៉ូលិស​ជំនាញប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីចិត្តចែងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។…

ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប៉ូលិស​ជំនាញប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីចិត្តចែងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

​ការលើកឡើងរបស់លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញឃាត់ខ្លួនបានយុវជនម្នាក់ និងរឹបអូសបានវត្ថុតាងថ្នាំញៀនមួយចំនួន ស្ថិតក្នុងភូមិក្រឡាពាល ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោយឃាត់ខ្លួនយុវជនខាងលើនេះ រូបគេក៏បានសារភាពជាបន្តបន្ទាប់ប្រាប់សមត្ថកិច្ចថា មានបក្ខពួកមួយចំនួនទៀត ដែលរួមគំនិតគ្នាទិញថ្នាំញៀនយកមកប្រើប្រាស់។ រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ សមត្ថកិច្ចបាននាំខ្លួន​យុវជនទាំងអស់ មានគ្នា ៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការចាត់​ចែង​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បញ្ជូនមកសាលាដំបូងខេត្តព្រះវិហារ។

លោក វុធ សាវី បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់៖ ទី១-ឈ្មោះ រឹត ធីរុំ អាយុ ២៧ឆ្នាំ ភេទប្រុស ទី២-ឈ្មោះ សោម សុវណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ ទី៣-ឈ្មោះ ឌឹម លិច អាយុ ២៨ឆ្នាំ និងទី៤-ឈ្មោះ សឿម ធន អាយុ ២៦ឆ្នាំ។​ ទាំង ៤នាក់ខាងលើ រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថា សាកសួរ និងយកចម្លើយឃើញថា ជនសង្ស័យទាំង ៤នាក់នេះ ពិតជាបានចាត់ចែងប្រើប្រាស់គ្រឿង​ញៀនប្រាកដមែន។

លោកបន្តថា ក្រោយបញ្ចប់ការសាកសួរជនសង្ស័យទាំងបួននាក់ខាងលើ តំណាងអយ្យការ បានធ្វើដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរទៅចៅក្រមស៊ើបសួរ មានចំណាត់ការបន្តទៀត។

លោកបានបញ្ជាក់ថា ចំពោះជោគវាសនារបស់ជនសង្ស័យទាំង ៤នាក់ខាងលើ និងស្ថិតនៅក្រៅឃុំ ឬក៏ជាប់ពន្ធនាគារ គឺអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ជាអ្នកសម្រេច៕ ដោយ៖ ទ្រី វិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ