ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០២០​ធ្លាក់​ចុះ​ប្រមាណ​៧៩​ភាគរយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ វិស័យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ពី​វិបត្តិ​កូ​វី​ដ​១៩ និង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ការងារ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​នាក់ ដែល​ឈាន​ដល់​ការ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គត់​ជីវភាព​គ្រួសារ​ផង​ដែរ ។ នៅ​ក្នុង​នោះ​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ វិស័យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ពី​វិបត្តិ​កូ​វី​ដ​១៩ និង​ធ្វើ​ឱ្យ​បាត់បង់​ឱកាស​ការងារ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​នាក់ ដែល​ឈាន​ដល់​ការ​បាត់បង់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់​ផ្គត់​ជីវភាព​គ្រួសារ​ផង​ដែរ ។ នៅ​ក្នុង​នោះ​ដែរ បើ​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ធ្លាក់​ចុះ​ជាង​៧៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ចេញផ្សាយ​ថ្ងៃ​ទី ១៩ មេ​សា ២០២១​នេះ​ឱ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ពេញ ២០២០​កម្ពុជា​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​ចំនួន ១.០២៣​លាន​ដុល្លារ​អា​មេ​រិ​ក​ថយ​ចុះ​៧៩,២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩ ។ ក្នុង​ឆ្នាំ​២០២០​វិស័យ​ទេសចរណ៍​កម្ពុជា បាន​រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២០​ក្លង​ទៅ ។
របាយការណ៍​បង្ហាញ​ថា ទេសចរ​ផ្ទៃក្នុង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​រួម​មា​ទេសចរ​ជាតិ ប្រមាណ​៧,២៣​លាន​នាក់​ថយ​ចុះ​៣៦,១​ភាគរយ និង​ទេសចរ​បរទេស​ប្រមាណ​១,៨១​លាន​នាក់​ថយ​ចុះ ៧៨,៣​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ។

យោង​តាម​សេចក្តីសន្និដ្ឋាន​របស់​ក្រសួងទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹងផង​ដែរ​ថា វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ការ​អភិវឌ្ឍ​របស់​ពិភពលោក​លើ​គ្រប់​វិស័យ​ដោយឡែក​វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវ​រង់ចាំ​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ ទើប​អាច​ស្ដារ​មក​ស្ថានការណ៍​ដូច​ដើម​វិញ​ប៉ុន្តែ​បើ​បរិការណ៍​ជំងឺ​កូ​វី​ដ​១៩ នៅ​អូស​បន្លាយ​នោះ​អាច​ត្រូវ​រង់ចាំ​រយៈពេល​រហូត​ដល់​៧​ឆ្នាំ ។

បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩​បាន​ធូរស្រាល ទេសចរ​អន្តរជាតិ​នឹង​មាន​អត្រាកំណើន​យឺត​ក្រោម​ទម្រង់​ជា​អក្សរ U ដែល​អាច​ត្រូវ​រង់ចាំ​រយៈពេល​៥​ឆ្នាំ ។ ដោយឡែក​ទេសចរ​ជាតិ​នឹង​មាន​អត្រាកំណើន​លឿន​ក្រោម​ទម្រង់​អក្សរ V ដែល​អាច​ត្រូវ​រង់ចាំ​រយៈពេល​៣​ឆ្នាំ ។

ការ​សន្និដ្ឋាន​បានឱ្យ​ដឹង​ថា​ឆ្នាំ​២០២១ ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​អូស​បន្លាយ​សម្រាប់​ទេសចរណ៍​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​បន្ត​នូវ​អត្រាកំណើន​អវិជ្ជមាន​ប្រមាណ​ពី​-៦០​ភាគរយ​ទៅ​-៧០​ភាគរយ ។ ប៉ុន្តែ​ឆ្នាំ​២០២២​ទេសចរណ៍​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​រក្សា​នូវ​កំណើន​ក្នុង​ចន្លោះ​ពី​៤០​ភាគរយ​ទៅ ៥០​ភាគរយ ។

លោក​ធួន ស៊ី​ណា​ន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ពិបាក​នឹង​ងើបឡើង​វិញ​ណាស់ ក្នុង​ករណី​វិបត្តិ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​អូស​បន្លាយ ។ ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​បាន​គឺ​អាស្រ័យ​លើ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​បើ​ទោះបីជា​កម្ពុជា​បញ្ចប់វិបត្តិ​កូ​វី​ដ​១៩​បាន​ក្ដី ហើយ​ក្នុង​លក្ខខណ្ឌ​ពិភពលោក​និង​តំបន់​មិន​ទាន់​បញ្ចប់ ភ្ញៀវ​ទេសចរ​នៅ​តែ​មិន​អាច​ចេញ​ធ្វើ​ដំណើរ​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដដែល ។

សូម​បញ្ជាក់​ថា​កាលពី​ឆ្នាំ​២០១៩​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​មាន​ប្រមាណ​៤,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន ៦,៦​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ