ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​៥​នាក់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ពាក់ព័ន្ធ​នឹង​​ស្ត្រី​​​​មាន​វិជ្ជមាន​កូ​វី​ដ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​កែវ​សីមា បាន​នាំ​យក​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ ចំនួន​០៥​នាក់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃ​ទី​១៨ ខែមេសា…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​កែវ​សីមា បាន​នាំ​យក​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ ចំនួន​០៥​នាក់​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ ០២​នាក់ សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ​របស់​ឈ្មោះ ជុំ ច​ន្ធី ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១​។

សមត្ថកិច្ច​បន្ត​ថា អ្នក​ដែល​ត្រូវ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខាងលើ ទី​១- ឈ្មោះ ច​យ ភ័​ស្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ស្រែ​ព្រះ ស្រែ​ព្រះ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។ និង​ទី​២- ឈ្មោះ ណេ​ត សៀង​ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ជួរ​ក្រូច ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ចំណែកឯ​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ WB ហ្វា​យ​ណា​ន់ ចំនួន​០៣​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តក្រចេះ ចូល​មក​ខេត្តមណ្ឌល​គិរី គឺ​ទី​១- ឈ្មោះ ចេ​ន ធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មក​ពី​ភូមិ​សង្គម ឃុំ​ថ្ម​អណ្ដើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ទី​២- ឈ្មោះ យឹ​ន ថា​រ័​ត្ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មក​ពី​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​ខេត្តក្រចេះ និង​ទី​៣-​ឈ្មោះ ឈុ​ន លាង​ម៉ី ភេទ​ស្រី អាយុ ២៣​ឆ្នាំ មក​ពី​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​ខេត្តក្រចេះ​។ ដោយ​ឈ្មោះ​ទាំង​៣​ខាងលើ បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង និង​មាន​គ្នា​ចំនួន​៣​នាក់ បាន​ជិះ​វៀង​ប៉ា​រ៉ា​ស់​គោលដៅ​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ