ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រជា​កសិករ​​​នាំ​គ្នា​ភ្ជួរ​​រាស់​ព្រួស​ស្រូវ​​ជា​បណ្តើរ​ៗ​ហើយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​​ពី​​មាន​ភ្លៀង​ធ្លាក់ ​ប្រជា​កសិករ​បាន​នាំ​គ្នា​ភ្ជួរ​រាស់​ព្រួស​ស្រូវ​ជា​បណ្តើរ​ៗ​នៅ​ស្រុ​មង្គល​បូ​រី​ ។ ជាក់ ស្តែង​ នៅ​ខេត្តបន្ទាយមានជ័យ​ឃើញ​មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ ហើយ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​រួចរាល់​ឃើញ​បងប្អូន​ប្រជា​កសិករ​បាន​នាំ​គ្នា​កំពុង​ភ្ជួរ​រាស់​និង​ព្រួស​ស្រូវ​ជា​បណ្តើរ​ៗ​ ​​ដូច​ចាស់​ពោល​ថា​(​ធ្វើស្រែ​ទាន់​ពេល​)…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​​ពី​​មាន​ភ្លៀង​ធ្លាក់ ​ប្រជា​កសិករ​បាន​នាំ​គ្នា​ភ្ជួរ​រាស់​ព្រួស​ស្រូវ​ជា​បណ្តើរ​ៗ​នៅ​ស្រុ​មង្គល​បូ​រី​ ។ ជាក់ ស្តែង​ នៅ​ខេត្តបន្ទាយមានជ័យ​ឃើញ​មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ ហើយ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​យ​ខ្មែរ​រួចរាល់​ឃើញ​បងប្អូន​ប្រជា​កសិករ​បាន​នាំ​គ្នា​កំពុង​ភ្ជួរ​រាស់​និង​ព្រួស​ស្រូវ​ជា​បណ្តើរ​ៗ​ ​​ដូច​ចាស់​ពោល​ថា​(​ធ្វើស្រែ​ទាន់​ពេល​) ដែល​ឃើញ​ការ​ភ្ជួរ​រាស់ ​និង​ព្រួស​ស្រូវ​នេះ​ឃើញ​នៅ​វាលស្រែ​ស្ថិត​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ប្រជា​កសិករ​បាន​ប្រាប់​ថា ​ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ​ហើយ​បុណ្យចូលឆ្នាំ​ប្រពៃណី​ហើយ​តែងតែ​នាំ​គ្នា​ភ្ជួរ​រាស់​និង​ព្រួស​ស្រូវ​ជា​បណ្តើរ​ៗ​ហើយ​តែ​នៅ​ស្រុក​មង្គល​បូ​រី ដែល​ប្រជា​កសិករ​ពេញ​និយម​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​១​មាន​ប្រភេទ ស្រូវ​សែន​ក្រអូប ស្រូវ​អ៊ី​អ៊ា និង​ស្រូវ​នាងខុន​។ ប្រជា​កសិករ​បាន​បញ្ជាក់​ថា​ ​ការ​បង្កបង្កើន​ផល​ស្រូ វ​គឺ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ​តែងតែ​ភ្ជួរ​ដាស់ដី​ចោល​រយៈពេល​២​ទៅ​៣​ថ្ងៃ​ បាន​ភ្ជួរ​ជ្រោយលើ​ដី​ ហើយ​ព្រួស​ស្រូវ​មាន​ភ្ជួរ​លុប បើ​មាន​ដី​សើម​ដោះ​លឿន បើ​ដី​ស្ងួត​ព្រួស​ហាល​ហើយ​រាស់​លុប​បើ​មាន​រាំងភ្លៀង​មិន​ខូច​ ព្រោះ​ធ្វើស្រែ​ប្រ​វ៉ាស់​ធម្មជាតិ​បើ​មាន​ភ្លៀង​ស្រូវ​ដោះ​ល្អ​បើ​គ្មាន​ភ្លៀង​រាំង​ក​ន្លៈ​ខែ​ប្រឈម​ខូច​ស្រូវ​ដែល​ព្រួស​ហើយ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​កាល​ឆ្នាំ​២០២០​កន្លង​ទៅ​នៅ​ពេល​ប្រមូល​ផល​ស្រូវស្រាល​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​និង​អ៊ី​អ៊ា​ត្រូវ​បាន​ទឹក​លិច​ខូច​អស់ ដែល​មាន​ភាគតិច​ណាស់ ​ប្រមូល​ផល​បាន​ទាន់ ហើយ​នៅ​ពេល​ដែល​ទឹកជំនន់​ស្រក​អស់​បង្កបង្កើន​ផល​ឡើង​វិញ​ ឬ​ស្តារ​ឡើយ​វិញ​ ពេល​ស្រូវ​មាន​ដើមដង​ល្អ​ខ្លះ​ជិត​ប្រមូល​ផល​គ្មាន​ទឹក​បញ្ជូន​ស្រូវ​ បណ្តាល​ខូច​អស់​មិន​អាចប្រមូល​ផល​បាន។​​ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ