ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​សំខាន​ៗ​កើតឡើង​ថ្ងៃ​ទី​១៦​មីនា នៅ​ប្រទេស​ថៃ “​បាតុករ​ស្រោច​ឈាម​” ព្រះសង្ឃ​ថៃ​៣​ម៉ឺន​អង្គ​ប្រកាស​ចេញ​មុខ​ឈរ​ខាង​បាតុករ បើ​កើត​មាន​អំពើ​ហិ.ង្សា

14 ឆ្នាំ មុន

យោង​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​តាមកាសែត​ឌឹ​ណេ​សិនថ្ងៃ​ទី​១៦ ខែមីនា ឱ្យដឹង​ថា លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីតនាយក​រដ្ឋមន្ដ្រី​ថៃ​កាលពី​ថ្ងៃ​ទី​១៦ មីនា បានទាមទារ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​បច្ចុប្បន្ន​បង្ហាញ​ដល់​រូប​លោកនូវ​ភស្ដុ​តាង​ដែល​បង្ហាញ​ ថា រូប​លោក​ប្រហែលជា​នៅ​ពីក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​វិច្ឆេទកម្ម​នៅ​ក្នុង​ប្រទេស ​ថៃ ។ លោក​ថា​ក់​ស៊ី​នបាន​ថ្លែង​តាម​គេហទំព័រ​របស់​លោក​ថា វា​ជាមនុស្ស​ដដែល​ដែល​ធ្វើ​ឱ្យ

យោង​តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​តាមកាសែត​ឌឹ​ណេ​សិនថ្ងៃ​ទី​១៦ ខែមីនា ឱ្យដឹង​ថា លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីតនាយក​រដ្ឋមន្ដ្រី​ថៃ​កាលពី​ថ្ងៃ​ទី​១៦ មីនា បានទាមទារ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​បច្ចុប្បន្ន​បង្ហាញ​ដល់​រូប​លោកនូវ​ភស្ដុ​តាង​ដែល​បង្ហាញ​ថា រូប​លោក​ប្រហែលជា​នៅ​ពីក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​វិច្ឆេទកម្ម​នៅ​ក្នុង​ប្រទេស​ថៃ ។ លោក​ថា​ក់​ស៊ី​នបាន​ថ្លែង​តាម​គេហទំព័រ​របស់​លោក​ថា វា​ជាមនុស្ស​ដដែល​ដែល​ធ្វើ​ឱ្យ​លេចឮ​ព័ត៌មាន​ថា ទីភ្នាក់ងារ​ចារកម្ម​អន្ដរជាតិ​កត់ត្រា​បាន​នូវការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក​ពី​គំរោងនៃ​ការ​ធ្វើ​វិច្ឆេទកម្ម ។ លោក​អតីត​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បន្ថែម​ទៀត​ថា លោក​ស៊ូ​ថេ​ប មាន​អាយុ​៦០​ឆ្នាំ​ហើយ គឺ​លោក​មាន​វ័យចំណាស់​គ្រប់គ្រាន់​ហើយដូច្នេះ​លោក​គួរតែ​ឈប់​បង្កើត​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទៀតទៅ ។ លោក​ស៊ូ​ថេ​ប គួរតែ​ផ្ដល់​ភស្ដុ​តាងដែល​គាំទ្រ​ការ​អះអាង​មិន​ត្រឹមត្រូវ​នោះ ។មុន​នេះ​តាម​ប្រភព​យោធា និង​ប្រភពរដ្ឋាភិបាល​បាន​និយាយ​ថា ការ​ប៉ុនប៉ង​ធ្វើវិច្ឆេទកម្ម​ដែល​ជា​ការ​ព្រមាន​មួយ​បាន​បង្ហាញ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោកនាយករដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត គឺ​ទទួល​បាន​ពី​សហរដ្ឋអា​មេ​រិ​ក ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា របាយការណ៍​ព័ត៌មាន​ចារកម្ម​បាន​គូសបញ្ជាក់ថា លទ្ធភាព​នៃ​ការ​ធ្វើ​វិច្ឆេទកម្ម​នឹង​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​មហា​បាតុកម្មប្រឆាំង​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត របស់ក្រុម​អាវ​ក្រហម ។ ទោះបីជា​បែប​ណា​ក៏ដោយ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ ប្រទេស​ថៃ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ។ ជាមួយ​គ្នា​នេះ​ដែរយោង​តាម​ព័ត៌មាន​ដាច់ ដោយឡែក​មួយ​បានឱ្យ​ដឹង​ថា លោក​ថា​ក់​ស៊ី​ន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៦ មីនា ថារូប​លោក​នឹងវិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ប្រទេសអា​រ៉ាប់​រួម​វិញ​នៅ​ថ្ងៃ​សុក្រទី​១៩ មីនា ខាងមុខ​នេះ ។ លោក​បាន​ថ្លែង​តាម​គេហទំព័ររបស់​លោក​ថា “​ខ្ញុំ​ប្រហែលជា​នឹង​វិល​ត្រឡប់ទៅ​កាន់​ទីក្រុង​ឌូ​បៃ​វិញ​យ៉ាង​យូរ​ត្រឹម​ថ្ងៃសុក្រ​ខាង​មុខ​នេះ​”​។

  • លោក​អាប់​ភី​ស៊ី​ត ​ស្ម័គ្រចិត្ដ​ជួយ​បាតុករត្រឡប់​ទៅ​ផ្ទះ

តាម​ព័ត៌មាន​ដែល​ចេញផ្សាយ​តាមកាសែត​បាងកក​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឱ្យ​ដឹង​ថា ពេល​នេះ​រដ្ឋាភិបាល​របស់​លោកអាប់​ភី​ស៊ី​ត​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ជួយ​ក្រុម​បាតុករ​អាវ​ក្រហម​នៅ​ក្នុងទីក្រុង​បាងកក​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រ​សិនបើ​ពួក​គេ​ពុំ​មាន​លទ្ធភាព​ត្រឡប់​ទៅ​ផ្ទះ​វិញបាន​នោះ​។ លោកនាយក​រដ្ឋមន្ដ្រី​ អាប់​ភី​ស៊ី​ត បាន​ថ្លែង​ថា បាតុករ​ដែល​ចង់​វិល​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្ដែ​មិន​មាន​អ្វី​ជិះ​អាច​ស្នើ​ជំនួយ​ពីមន្ដ្រី​រដ្ឋាភិបាល​។ លោក​ថ្លែង​បន្ដ​ទៀត​ថា ទោះបី​ជា​បែប​ណា​ក្ដីរដ្ឋាភិបាល​របស់​លោក​នឹង​មិនមើល​ស្រាល​ស្ថានការណ៍​ឡើយ ហើយនឹង​បន្ដតាមដាន​យ៉ាង​យកចិត្ដទុកដាក់​បំផុត​ទៅ​លើចលនា​របស់​ក្រុម​អាវ​ក្រហម​ដើម្បី​ទប់ស្កាត់ការ​កើតឡើង​អំពើ​​ហិង្សា​ជាយថាហេតុ ។អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​ថៃ​បាន​និយាយ​ថា ការ​ស្ម័គ្រចិត្ដ​ជួយក្រុម​អាវ​ក្រហម​របស់​លោកនាយក​រដ្ឋមន្ដ្រី អាប់​ភី​ស៊ី​ត ​ប្រហែលជា​ចង់​ទាក់ទាញ និងលើកទឹកចិត្ដ​បាតុករ​អាវ​ក្រហម​បន្ថយ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​រូប​លោក ប៉ុន្ដែ​ទោះបីជា​បែបណា​ក៏​ដោយ ក្រុម​អាវ​ក្រហម​បាន​សច្ចា​រួច​មកហើយ​ថា ពួក​គេ​នឹង​ទំលាក់​រដ្ឋាភិបាល​លោក អាប់​ភី​ស៊ី​ត ​ចេញពី​តំណែង​ក្នុង​រយៈពេល​៧​ថ្ងៃប៉ុណ្ណោះ ។

  • អាប់​ភី​ស៊ី​ត​ថា​“​ខ្ញុំ​មិន​ធ្វើ​តាម​បាតុករ​ទេ​”

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស បាន​ចុះផ្សាយ​ពី​ស្ថានការណ៍​ធ្វើ​បាតុកម្ម​របស់​ក្រុមអាវ​ក្រហម​តាំងពី​ថ្ងៃ​សុក្រ​សបា្ដហ៍​កន្លង​មក ដែល​នៅ​ចុង​ក្រោយ​នេះ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​ថៃ​បញ្ជាក់​ថា នឹងមិន​លាលែង​ពី​តំណែង ឬ​រំលាយ​សភាតាមការ​ទាមទារ​របស់​ក្រុម​បាតុករ​អាវ​ក្រហម ដែល​ឱ្យ​រូប​លោក​លាលែង​ពី​តំណែងនៅ​មុន ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មីនា ។លោក​អាប់​ភី​ស៊ី​ត បាន​ថ្លែង​ដោយ​គ្មាន​ក្ដីបារម្ភ​ក្នុងអំឡុងពេល​ធ្វើ​សន្និសីទកាសែត​តាមទូរទស្សន៍​ថា “​ខ្ញុំ​មិន​អាច​ធ្វើ​តាម​សំណើ​របស់ ក្រុម​បាតុករ​បាន​ទេ​” ។ នាយក​រដ្ឋមន្ដ្រី​ថៃ​បានបន្ដ​ទៀត​ថា “​ខ្ញុំ​ស្ដាប់​ការ​ស្នើ​សុំ​របស់​ក្រុមបាតុករ ប៉ុន្ដែ​ខ្ញុំ​ក៏​ត្រូវ​ស្ដាប់​អ្នក​ផ្សេង​នៅ​ក្នុងសង្គមដែល​ចង់ឱ្យ​រដ្ឋាភិបាល​របស់ខ្ញុំ​ឈានទៅ​មុខ​ដែរ​” ។ បន្ទាប់​ពី​ឆ្លងកាត់​ឱសានវាទ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ មីនា រួច​មករបាយការណ៍​របស់ ​ប៊ី​ប៊ី​ស៊ី ​ញូ​វ បាន​ផ្សាយដោយ​យោង​តាម​សំដី​ដែល​លោក​អាប់​ភី​ស៊ី​ត បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ត្រូវ​កំណត់​ធ្វើ​ឡើងក្នុង​ស្ថានភាព​ដែល​ប្រទេស​មាន​ភាព​ស្ងប់ស្ងាត់​ពិតប្រាកដ ។ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន AFP បានបញ្ជាក់​ថា រយៈពេល​តែ​មួយ​ថ្ងៃ​ទី​១៥ មីនា កើត​មាន​ហេតុការណ៍​ផ្ទុះ​ចំនួន​៣​គ្រាប់ នៅ​បរិវេ​ណ​មូលដ្ឋានទ័ព​ថៃ​ក្នុង​ទីក្រុង​បាងកក ធ្វើ​ឱ្យមាន​អ្នក​រង​របួស​២​នាក់​ដែល​ចាត់​ទុក​ថា ជា​អំពើ​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​ចាប់តាំងពី​ក្រុមបាតុករ​អាវ​ក្រហម​ជា​ច្រើន​ម៉ឺន​នាក់​ធ្វើ​បា​តុកម្ម​កាលពី​ថ្ងៃ​សុក្រ​សបា្ដហ៍​កន្លង​មក ។ ទោះជា​បែប​ណា​ក៏​ដោយ មក​ទល់​ពេល​នេះ នៅ មិន​ទាន់​ដឹង​ច្បាស់​ថា គ្រាប់​ដែល​ផ្ទុះ​នេះ​មានទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ក្នុង​គោលបំណងផ្ដួល​រដ្ឋាភិបាល​ដែរឬ​ក៏​អត់? ដោយឡែកតាម​ប្រភព​ពី​កាសែត​ថៃ ថ្ងៃ​ទី​១៦ មីនា បាន​ផ្សាយ​ថា មាន​ក្រុម​អ្នកជំនួញ​ភាគច្រើន​មិន​យល់​ស្រប​នឹង​សំណើដែល​ក្រុម​អាវ​ក្រហម​ស្នើ​ឱ្យ​រំលាយ​សភា ព្រោះ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែលកំពុង​ងើបឡើង ។  តាម​ការ​ស្ទាបស្ទង់​ក្រុម អ្នកជំនួញ​ក្នុង​ក្រុង​បាងកកតើ​អ្នក​គិត​ថា រដ្ឋាភិបាលគួរតែ​រំលាយ​សភា​ឬ​អត់? ក្នុង ចំណោម​អ្នកឆ្លើយ​ចំនួន​៦២៩​នាក់ អ្នក​យល់ឃើញ​ថា គួរ​រំលាយ​សភា​មាន​ចំនួន​៧៦​នាក់ គឺ​១២% រីឯ​មិន​យល់​ស្រប​មាន​ចំនួន​៥៥៣នាក់ គឺ​៨៨% ។

  • បិទទ្វារ​អគារ​រដ្ឋាភិបាលដោយ​មាន ទាហាន និង​ប៉ូលិស​ដាក់​ពង្រាយ​កំលាំង ការពារ​យ៉ាង​តឹងរ៉ឹង មុន​ពេល​ក្រុម​អាវក្រហម​យក​ឈាម​ទៅ​ស្រោច

អ្នក​សារព័ត៌​មានបាន​ផ្សាយ​ពី​ស្ថានភាពបរិយាកាស​នៅ​អគារ​រដ្ឋាភិបាល ក្រោយ​ពីក្រុម​អាវ​ក្រហម​ប្រកាស​ថា នឹង​យក​ឈាម​១លាន​ស៊ី​ស៊ី (​CC) ទៅ​ចាក់​នៅ​ជុំវិញ​អគារ​ថា បច្ចុប្បន្ន​មាន​កងកំលាំង​ទ័ព និង​ប៉ូលិស​ដាក់ពង្រឹង​នៅ​ជុំវិញ​យ៉ាង​តឹងរ៉ឹង គឺ​បិទ​ច្រកចេញ-​ចូល នៅ​គ្រប់​ខ្លោងទ្វារ​របស់​អគារ​រ​ដ្ឋា​ភិបាល​សំរាប់​ការពារ​អ្នក​ដែល​បន្លំ​ខ្លួន​ចូលបង្កើត​បញ្ហា ។ស្រប​ពេល​ជាមួយ​គ្នា​នេះសមត្ថកិច្ចត្រៀម​រថយន្ដ​ពន្លត់អគ្គីភ័យ និង​រថយន្ដ​ផ្ទុក ឧ​គ្ឃោ​សន​ស័ព្ទ​ប្រចាំ​នៅ​ច្រកចេញ​-​ចូល សំរាប់​ការពារ​ករណី​ដែល​ក្រុម​អាវ​ក្រហមដើរ​ចូល​ចាក់​ឈាម ។

  • តំណាងរាស្ដ្រ​ខេត្ដ​ឈៀង​ម៉ៃ​មក​ពី​គណបក្ស​ភឿ​ថៃ​បាញ់​ឈាម​ដាក់​រូបថត​នាយករដ្ឋមន្ដ្រី

កាសែត​ថៃ​ថ្ងៃ​ទី​១៦ មីនា បាន​ផ្សាយ​ថា តំណាងរាស្ដ្រ​គណបក្ស​ភឿ​ថៃ គឺ​លោក​ ស៊ូ​រ៉ាពង្ស តូ​វី​ចាក​ឆាយ​គុន តំណាងរាស្ដ្រ​ក្នុង​ខេត្ដឈៀង​ម៉ៃ បាន​យក​សឺ​រ៉ាំ​ង​បូម​ឈាម​របស់លោក​ចូល​ទៅ​ចាក់​លើ​រូបថត​របស់​លោក អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​ថៃ​ដែល បិទ​នៅ​ទីនោះ ធ្វើ​ឱ្យ​រូបថត​របស់​លោក​ អាប់​ភីស៊ី​ត ប្រឡាក់​ដោយ​ឈាម​របស់​លោក ​ស៊ូ​រ៉ា​ពង្ស និង​ធ្វើ​ឱ្យ​ក្រុម​អាវ​ក្រហម​មាន​ភាព​សប្បាយរីករាយ ដោយ​ម្នាក់​ៗ​បាន​យក​ស្បែកជើង​ទៅវាយ​លើ​រូបថត​ប្រឡាក់​ឈាម​នោះ​ដែរ ។ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក​ស្ន​ក់ធៀន​ថង ប្រធាន​គណបក្ស​ប្រជាជន​បាន និយាយ​ពី​ស្ថានការណ៍​នយោបាយ​ក្នុង​ពេលបច្ចុប្បន្ន​ថា​លោក​មិន​ចង់ឱ្យ​កើត​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​មិន​ចង់ឱ្យ​មានការ​សំលាប់​ប្រជាជន រួម​ទាំង​បញ្ជាក់​ឱ្យ​នាយក​រដ្ឋមន្ដ្រី​ត្រូវ​លាលែង​ពី​តំណែង ឬ​រំលាយ​សភា​បង្កើត “​រ​ដ្ឋា​ភិបាល​ភឿ​ឆាត​” ឬ “​រដ្ឋាភិបាល​ដើម្បី​ប្រទេសជាតិ​”​។ ជាមួយ​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើការចរចា​ជាមួយ​មេដឹកនាំ​ក្រុម​អាវ​ក្រហមឱ្យ បញ្ឈប់​ការ​ចលាចល​ក្នុង​ទីក្រុងព្រោះ​បើសិន ជា​អូស​បន្លាយ​រយៈពេល​២​សបា្ដហ៍​ទៀតប្រទេស​ជាតិ​នឹង​ស្ថិត​ក្នុង​ភាព​ដុនដាប​ជា​មិនខាន ។

  • ក្រុម​អាវ​ក្រហម​ដាក់​ឱសានវាទ​ក្នុងអំឡុង​ម៉ោង​៤​រសៀល នឹង​ស្រោច​ឈាម នៅ​ខាង​មុខ​អគារ​រដ្ឋាភិបាល ខណៈ​ដែលព្រះសង្ឃ​ចំនួន​៣​ម៉ឺន​អង្គ​នឹង​ចេញ​ការពារ បើ​កើត​មាន​អំពើ​ហិង្សា

ក្រុម​អាវ​ក្រហម​បាន​ធ្វើការ​ព្រមាន​ដល់រដ្ឋាភិបាល​ថា នឹង​មាន​ព្រះសង្ឃ​ចំនួន​៣​ម៉ឺនអង្គ​ចូលរួម​ធ្វើ​បាតុកម្ម បើសិនជា​កើត​អំពើហិង្សា​មក​លើ​ប្រជាជន​ដែល​ចូលរួម និងកំណត់​ឱសានវាទ​នៅ​ម៉ោង​៤​រសៀល​នឹង​ធ្វើការ​ស្រោច​ឈាម​នៅ​បរិវេណ​ខាង​មុខ​អគាររដ្ឋាភិបាល និង​នៅ​មុខ​គណបក្ស​ប្រជា​ធិ​បតេ​យ្យ រីឯ​សមាជិក​សភា (​តំណាងរាស្ដ្រ​) មក​ពី​គណបក្ស​ភឿ​ថៃ​នឹង​ចូលរួម​បូម​ឈាមនៅ​ក្នុង​សភា ។លោក ​ចា​ទូ​ផ​ន បាន​បញ្ជាក់​ថា នៅ​វេលាម៉ោង​៤​រសៀល​ថ្ងៃ​១៦ មីនា ពួក​យើង​នឹងយក​ឈាម​ទៅ​ចាក់​ស្រោច​នៅ​បរិវេណ​ខាងមុខ​អគារ​រដ្ឋាភិបាល ហើយ​បើ​ឈាម​នៅសល់​នឹង​យក​ទៅ​ស្រោច​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ ។ ចំណែក​ខាង​ព្រះសង្ឃ​បាន​ប្រកាស​ឱ្យ​ពុទ្ធបរិស័ទ​ដឹង​ថា បើសិន​ជា​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​កើតឡើង​ទៅលើ​ប្រជាជន​ដែល​ចូលរួម​ធ្វើ​បាតុកម្ម ព្រះសង្ឃ​ប្រហែល​៣​ម៉ឺន​អង្គ​នៅ​ទូ​ទាំង​ប្រទេស នឹង​និមន្ដ​មក​ការពារ​គ្រប់គ្រង​ប្រជាជន និងស្ថិត​ក្នុង​ផ្នែក​ប្រជាជន​ក្នុង​នាម​ជា​ពុទ្ធបរិស័ទ ដើម្បី​ធ្វើ​ឱ្យ​កើត​មាន​ភាព​ស្ងប់ស្ងាត់​ដល់ ប្រទេស​ជាតិនិង​ប្រជាជន ។ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​លេចឮដំណឹង​ថា ក្រុម​អាវ​ក្រហម​នឹង​ទៅ​បិទ​ព្រលាន​យន្ដហោះ​សុវណ្ណ​ភូមិ​ដែល​បញ្ហា​នេះ ធ្វើ​ឱ្យ​មេដឹកនាំ​ក្រុម​អាវ​ក្រហម​បញ្ជាក់​ថា បើ​មាន​មនុស្ស​ពាក់អាវ​ក្រហម​ទៅ សូម​ប្រាប់ថា ជា​ក្រុម​អាវ​ក្រហម​ក្លែងបន្លំ និង​ជា​មនុស្សអាវ​ក្រហម​របស់​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី ។ បើ​រដ្ឋាភិបាល​នៅ​តែ​ព្យាយាម​មួលបង្កាច់​មនុស្ស​អាវ​ក្រហម ដោយ​វិធី សាស្ដ្រ​បែប​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល​មាន ពុតត្បុត​ដ៏​អាក្រក់​ក្នុង​ការ​ផ្ដួល​ក្រុម​អាវក្រហម ។ ធាតុ​ពិត​ដំណឹង​ចចាមអារ៉ាម​ខាងលើ​មិន​ពិត​ឡើយ ។

  • បាញ់ M79 នា​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ មីនា នៅ​ច្រកចូល ឡា​ត​ប្រាវ​ចំងាយ​ពី​ផ្ទះ​របស់​ប្រធាន​តុលាការ​កំពូល​ប្រហែល​២០០​ម៉ែត្រ

ក្នុង​អំឡុង​ម៉ោង​ប្រហែល​២​និង​៣០​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ មីនា សមត្ថកិច្ច​ប៉ូលិស​ទទួល​បាន​ព័ត៌មាន​ពី​ហេតុការណ៍​ផ្ទុះ​គ្រាប់​នៅ​តំបន់​ចាន់​កា​សេ​ម ក្នុង​ទីក្រុង​បាងកក ។ នៅ​កន្លែង​កើតហេតុ​ជា​ផ្ទះ២​ជាន់ ឃើញ​មាន​ដំបូល​ធ្លុះ​ចំនួន​២​កន្លែង ក្រៅពី​នេះ​ក៏​ប្រទះ​ឃើញ​កំទេច​សំណ​ព័ទ្ធ ជុំវិញ​ក្បាល​គ្រាប់ M79 មួយ​ចំណិត និង​រើស ទុក​ធ្វើ​ជា​វត្ថុ​តាង ។តាម​ការ​សាកសួរ លោក ​វ៉ា​រ៉ា​ស៊ី​ត គៀតថា​វី អាណា​ន់ ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ពេល​កើតហេតុស្ថិត​ក្នុង​អំឡុង​ម៉ោង​២​និង២០​នាទី​រំលង​អធ្រាត្រ ស្រាប់តែ​ឮ​សំលេង​ផ្ទុះលុះ​គាត់​ក្រោក​ឡើង​ទៅ​មើល ក៏​ប្រទះ​ឃើញដំបូល​មាន​ធ្លុះ​២​កន្លែង ។ ម្ចាស់ផ្ទះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា គាត់​គ្មាន​រឿងទំនាស់​ជាមួយ​អ្នក​ណា​ឡើយ ប៉ុន្ដែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ជនល្មើស​អាច​បាញ់​សំដៅទៅ​ផ្ទះ​របស់​លោក អក្ខរា​ថន ជូ​ឡា​រ៉ាត់ ប្រធាន​តុលាការ​កំពូល​ដែល​នៅ​ចំងាយ​ពីកន្លែង​កើតហេតុ​ប្រហែល២០០​ម៉ែត្រ ។បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ជា​បន្ដ និង​តាម​ចាប់ខ្លួន​ជនល្មើស​មកដំណើរការ​រឿង​ក្ដី​ជា​បន្ដ​ទៀត ។

  • ព័ត៌មាន​ចុង​ក្រោយ

ក្រុម​អាវ​ក្រហម​នាំ​គ្នា​យួរ​ឈាម​ជាង​២០ធុង​ឆ្ពោះទៅ​កាន់​បរិវេណ​ខាង​មុខ​អគារ​រ​ដ្ឋាភិ​បាល និង​បាន​ប្រារឰ​ពិធី​ស្រោច​ឈាម​នៅតាម​ខ្លោងទ្វារ​ចូល ។ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៦ មីនា ក្រុម​អាវ​ក្រហម​បាន​រៀបចំពិធី​ស្រោច​ឈាម​នៅ​បរិវេណ​ទ្វារ​ផ្សេង​ៗ​នៃ​​អគារ​រដ្ឋាភិបាល ។គួរ​រំលឹក​ថា ពិធី​ចាក់​ស្រោច​ឈាម​នេះក្រុម​អាវ​ក្រហម​បាន​ចាប់ផ្ដើម​តាំងពី​បរិវេណទ្វារ​ទី​២ រហូត​ដល់​ទ្វារ​ទី​៨ និង​ចំណុច​ចាក់ ឈាម​ចុង​ក្រោយ ស្ថិត​នៅ​ផ្លូវ​ចូល​អគារ​ខុ​ទ្ទ កាល័យ​នាយក​រដ្ឋមន្ដ្រី ។ នៅ​ក្រោយ​ពេលបញ្ចប់​ពិធី មេដឹកនាំ​ក្រុម​អាវ​ក្រហម​បានត្រៀម​បញ្ឆេះ​រថយន្ដ​សំរាប់​ដឹក​ជញ្ជូន​ក្រុមបាតុករ​បន្ដ​ទៅ​ទីស្នាក់ការ​គណបក្ស​ប្រជា​ធិ​បតេ​យ្យ ខណៈ​ដែល​នៅ​គណបក្ស​ប្រជា​ធិ​បតេ​យ្យ គឺ​មានកំ​លាំង​ការពារ​សន្ដិសុខ​ចំនួន៦០០​នាក់ និង​មានការ​រាំង​ច្រកចូល​ដោយដែក​លួស​ផង​ដែរ​។