ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដូនពេញ​​ឃាត់​យាន៧៨គ្រឿង​​ល្មើស​បំរាម​គោចរ និង​បិទ​ខ្ទប់​​រាជធានី​ភ្នំពេញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យាន​ល្មើស​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ល្មើស​បិទ​បម្រាម​គោចរ​និង​ការ​ខ្ទប់​រាជធានី​ភ្នំពេញ​ហើយ​ឃាត់​បាន​សរុប​៧៨​គ្រឿង ​រីឯ​ម្ចាស់​យាន​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ឯ​ផ្ទះ​របស់​សាមីខ្លួន​រយៈ​១៤​ថ្ងៃ ។ ទាក់ទិន​នឹ​ង​ការ​​ចាប់ឃាត់​រថយន្ត​និង​ម៉ូតូ​ដែល​ល្មើស ​លោក​វរសេនីយ៍ឯក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖…

រាជធានី​ភ្នំពេញ ៖ យាន​ល្មើស​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ល្មើស​បិទ​បម្រាម​គោចរ​និង​ការ​ខ្ទប់​រាជធានី​ភ្នំពេញ​ហើយ​ឃាត់​បាន​សរុប​៧៨​គ្រឿង ​រីឯ​ម្ចាស់​យាន​តម្រូវ​ឲ្យ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ឯ​ផ្ទះ​របស់​សាមីខ្លួន​រយៈ​១៤​ថ្ងៃ ។

ទាក់ទិន​នឹ​ង​ការ​​ចាប់ឃាត់​រថយន្ត​និង​ម៉ូតូ​ដែល​ល្មើស ​លោក​វរសេនីយ៍ឯក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​។ ក្នុង​ករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួម​ទាំង​ឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ ។ នេះ​បើ​តាម​ប្រការ​២-​ថ្មី នៃ​សេចក្តីសម្រេច​។

ជា​លទ្ធផល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បាន​បង្ក្រាប​រថយន្ត​និង​ម៉ូតូ​ដែល ល្មើស​និង​បម្រាម​គោចរ​បាន​ចំនួន​៖ ម៉ូតូ​ចំនួន ៤៧ គ្រឿង រថយន្ត​ចំនួន 0៧ គ្រឿង ម៉ូតូ​កង់​បី​ចំនួន 0៥ គ្រឿង (​ចាប់​ថ្ងៃ​ទី​២ មេសា ២០២១​ ដល់​ថ្ងៃ​ទី១៥ មេសា ២០២១)​។​ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​១៦ មេសា ២០២១​ដល់​ថ្ងៃ​ទី​១៨ មេសា ២០២១​ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ បង្ក្រាប​ម៉ូតូ​ល្មើស​និង​បម្រាម​គោចរ​បាន​ចំនួន​១៩​គ្រឿង​។​សរុប​រួម​ចាប់ពី​ថ្ងៃ​ទី​0២.0៤.២០២១​ដល់​ថ្ងៃ​ទី​១៨.0៤.២០២១​បង្ក្រាប​ម៉ូតូ​ល្មើស​និង​បម្រាម​គោចរ​បាន​:​ម៉ូតូ​បាន​ចំនួន ៦៦ គ្រឿង រថយន្ត​ចំនួន 0៧ គ្រឿង​និង​ម៉ូតូ​កង់​បី​ចំនួន 0៥ គ្រឿង សរុប​រួម​ចំនួន ៧៨ គ្រឿង​។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​យាម​ប្រចាំការ ២៤/២៤​ម៉ោង នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ទាំង ១៩​ទីតាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។​ក្នុង​នាម​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​លោក​សុខ ពេញ​វុ​ធ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​ឈរជើង​បំពេញភារកិច្ច​ប្រចាំការ​បិទ​ខ្ទប់​នៅ​តាម​គោលដៅ​ច្រក​ចេញចូល​សំខាន់​ៗ​ទាំង ១៩​ទីតាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់​បាន​នូវ​ចរន្ត​ប្រជាពលរដ្ឋ​ចេញចូល បន្លាស់​ទី ដោយ​គ្មាន​ភារកិច្ច​ចាំបាច់ ស្រប​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ