ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអួងអាងថាខ្លួនជាឧត្តមសេនីយ៍បើកឡាន live វីដេអូ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ១៤ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានឲ្យអ្នកសារព័ត៌មានដឹងថា លោក អ៊ុក សុវណ្ណារិទ្ធ…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានឲ្យអ្នកសារព័ត៌មានដឹងថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះបានបើកសវនាការជំនុំជម្រះផ្ទាល់លើសំណុំរឿងជនសង្ស័យម្នាក់ ដែលជិះរថយន្តសេរីទំនើប ដើរឡាយវីដេអូ បង្ហោះអួងអាងថា ខ្លួនជាឧត្តមសេនីយ៍ ប៉ុន្តែទីបំផុតជាអ្នកលក់គ្រឿងសំណង់ សម្រេចដាក់ពន្ធនាគារបណ្តោះអាសន្នរយៈពេល១៤ ថ្ងៃ ដោយទុកសិទ្ធិឲ្យជនត្រូវចោទពឹងពាក់មេធាវីការពារក្តី ។

ជនសង្ស័យមានឈ្មោះ សៀង រង្សី ភេទប្រុស អាយុ៣៥ឆ្នាំ ដែលអួតអាងថាខ្លួនពាក់ «ផ្គាយ២» បើកឡានសេរីទំនើប Lexus ដើរឡាយ៍វីដេអូ ពេលរាជធានីភ្នំពេញកំពុងត្រូវបានបិទខ្ទប់ និងអួតថា នរណាហ៊ានធ្វើអីគាត់នោះ ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់តាម មាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីកូដវីត.១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) រួចត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមជំនុំជម្រះផ្ទាល់ ។ តាមច្បាប់ស្តីពីកូវីដ.១៩ ពេលណាជនសង្ស័យត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនោះ នឹងត្រូវបើកសវនាការ នឹងផ្តន្ទាទោសលើជនសង្ស័យភ្លាមៗតែម្តង ប៉ុន្តែករណីខាងលើនេះដោយសារជនត្រូវចោទ ត្រូវការពឹងពាក់មេធាវី ដើម្បីការពារក្តីទើបចៅក្រមជំនុំជម្រះសម្រេចលើកពេលសវនាការ តែតម្រូវឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារកំណត់១៤ ថ្ងៃ ទើបឲ្យនាំមកផ្តន្ទាទោសវិញ ។


ការពិតបុរសឈ្មោះ សៀង រង្សី គឺប្រកបមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅផ្ទះលេខ១A ផ្លូវលេខ៩៩R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងស្នាក់នៅបុរីហ្គ្រេនជ្រោយចង្វា ផ្ទះលេខ២១៦ ផ្លូវលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ដែលអួតអាងថាជាឧត្តមសេនីយ៍ បានជិះរថយន្តឡាយវីដេអូបង្ហោះ ពាក់ពន្ធបទល្មើសរារាំងដល់ការអនុវត្តវិធានការ (បើកបររថយន្តក្នុងអំឡុងពេលការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជម្ងឺកូវីដ.១៩) នឹងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល យោធា (ប្រើប្រាស់រថយន្តពាក់ស្លាកនគរបាលជាតិ)  ។ សូមបញ្ជាក់ទៀតថា កាលពីវេលាម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី១៧ ខែមេសា បុរសឈ្មោះ សៀង រង្សី បានបើករថយន្តម៉ាកតូយូតាឡិចស៊ីសអែអិច ព័ណស សេរីឆ្នាំ២០១៨ ដែលមានពាក់ស្លាកលេខ នគរបាល.២ ៦១២៨ ជារថយន្តរបស់ឪពុកមារឈ្មោះ សេង ចាន់ថន ឋានៈឧត្តមសេនីយ៍ឯក អនុប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ជិះម្នាក់ឯងចេញពីផ្ទះក្នុងបុរីហ្គ្រេនជ្រោយចង្វា ក្នុងគោលបំណងទៅផ្សារក្រមួននៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីរកទិញទំនិញ ។

ពេលជនសង្ស័យកំពុងបើករថយន្តចេញពីផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់មុខវត្តកៀនឃ្លាំង ជនសង្ស័យក៏បានយកទូរស័ព្ទដៃម៉ាកអាយហ្វូន១១ប្រូ ព័ណស មកថតសកម្មភាពនៅតាមដងផ្លូវដែលកំពុងដំណើរការដោយឡាយនៅលើគណនីហ្វេសប៊ុកឈ្មោះ ឆាយ សៀងរង្សី និងបាននិយាយថា (ចាប់អីបើយើងជិះរថយន្តដើរមើលប៉ូលីសគេបិទ ចុះឧត្តមសេនីយ៍គេហ៊ានចាប់ដែរ មើលតែមួកដឹងហើយ) និងបានថតរូបមួកឧត្តមសេនីយ៍របស់ឪពុកមារ សេង ចាន់ថន ដែលគាត់ទុកនៅក្នុងរថយន្ត បង្ហាញនៅលើហ្វេសប៊ុកថែមទៀតផង ហើយពេលបើកបររថយន្តដោយឡាយវីដេអូរហូត ដល់មុខសាលាសង្កាត់ជ្រោយចង្វា ក៏ត្រឡប់ទៅផ្ទះវិញ ។

ដោយឃើញសកម្មភាព នឹងទង្វើដែលបុគ្គលរូបនេះ បានប្រព្រឹត្តអំពើខុសឆ្លងទៅលើច្បាប់ថ្មីពាក់ពន្ធកូវីដ.១៩ និងមានអ្នកកុំមិនរះគន់ជាច្រើន មិនបានប៉ុន្មានម៉ោងផងសមត្តកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះ សៀង រង្សី តាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានធីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បន្ទាប់ជនសង្ស័យត្រូវបានប្រគល់ឲ្យទៅការិយាល័យជំនាញព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ