ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​កាន់តែ​ខ្លាំង​! ឥណ្ឌា​បង្ខំចិត្ត​ដាក់​អ្នកជំងឺ​កូ​វី​ដ​២​នាក់​សម្រាក​ព្យាបាល​លើ​គ្រែ​តែ​មួយ

2 ឆ្នាំ មុន

ឥណ្ឌា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃ​ទី​៣ ដែល​មាន​ចំនួន​ជាង ២៣៤,០០០​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។…

ឥណ្ឌា ៖ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ​ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃ​ទី​៣ ដែល​មាន​ចំនួន​ជាង ២៣៤,០០០​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ចំនួន​នេះ​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ជិត ១៤.៥​លាន​នាក់​នាំ​ឱ្យ​ប្រទេស​នេះ​ស្ថិត​នៅ​លំដាប់​ទី ២ ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ខណៈ​ករណី​ស្លា​.​ប់​ថ្មី​មាន​ចំនួន ១.៣៤១​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​សុ​រប​កើនឡើង​ដល់ ១៧៥.៦៤៩​នាក់​។

បច្ចុប្បន្ន​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​។ ក្នុង​នោះ​បើ​តាម​សម្តី​របស់​លោក Arvind Kejriwal នាយក​រដ្ឋមន្ត្រី​នៃ​ទឹកដី​សហភាព​ក្រុង​ដេ​លី​បាន​មាន​ប្រសាសន៍​ថា «​ស្ថានការណ៍​នេះ​គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​។ ដោយ​ស្ទើរតែ​មួយ​ក្នុង​ចំណោម​ការ​ធ្វើតេស្ត​ចំនួន ៤ បាន​បង្ហាញ​លទ្ធផល​វិជ្ជមាន​។ ស្រប​ពេល​ដែល​កំពុង​មានការ​ខ្វះខាត​អុក​ស៊ី​សែន​សម្រាប់​អ្នកជំងឺ​»​។

លោក​ក៏​បាន​បន្ថែម​ថា បច្ចុប្បន្ន​គ្រែ​ដែល​បំពាក់​ដោយ​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន រួម​ទាំង​គ្រឿង​បរិក្ខារ​សម្រាប់​ថែទាំ​អ្នកជំងឺ កំពុង​ត្រូវ​បាន​បំពេញ​យ៉ាង​ឆាប់រហ័ស​តាម​។

រដ្ឋធានី​ញូ​វ​ដេ​លី គឺជា​ទីក្រុង​មួយ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា សម្រាប់​ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី ២ នេះ​។ ខណៈ​ការ​កត់ត្រា​ថ្មី​លើ​ករណី​ឆ្លង​មាន​ដល់​ជាង ២០,០០០​ករណី​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ដែល​វា​កំពុង​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ជាតិ​។

បើ​ក្រឡេក​មក​មើលរូប​ភាព​ដ៏​ខ្លោចចិត្ត​ដែល​បង្ហាញ​ដោយសារ​ព័ត៌មាន Reuters គេ​សង្កេត​ឃើញ​ពី​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ ដែល​ត្រូវ​បង្ខំចិត្ត​ឱ្យ​អ្នកជំងឺ​កូ​វី​ដ ២​នាក់​ត្រូវ​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​តែ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ