ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់ បន្ទាប់​ពី​មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បាន​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​ចំ​ប៉ើង​៣​ព​ន្នូ​ត​យ៉ាង​សន្ធោសន្ធៅ ដោយ​នឹក​ស្មានថា អគ្គិភ័យ​នេះ​កំពុង​តែ​ឆាបឆេះ​លំនៅ​ដ្ឋា​ន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បាន​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​ចំ​ប៉ើង​៣​ព​ន្នូ​ត​យ៉ាង​សន្ធោសន្ធៅ ដោយ​នឹក​ស្មានថា អគ្គិភ័យ​នេះ​កំពុង​តែ​ឆាបឆេះ​លំនៅ​ដ្ឋា​ន ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ។

បើ​តាម​អ្នក​ភូមិ​ទួល​ប្រាសាទ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​ពួក​គាត់​សង្ស័យ​ថា អគ្គិភ័យ​ឆាបឆេះ​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ក៏​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់ ដោយ​យក​គោ​យន្ត​កន្ត្រៃ និង​រថយន្ត​ដឹក​ទឹក​ចំនួន​៥​ទៅ​៦​គ្រឿង​មក​ពន្លត់​ផង​ដែរ លុះ​ពេល​មក​ដល់ ក៏​ស្រាប់តែ​ឃើញ​អគ្គិភ័យ​នោះ​កំពុង​តែ​ឆាបឆេះ​ព​ន្នូ​ក​ចំ​ប៉ើង ហើយ​បាញ់​ទឹក​ពន្លត់​តែ​ម្តង រហូត​ដល់​រលត់​ទៅ​វិញ​ទាំងស្រុង​។

បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ ម៉ែ​ន ម៉ុ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ យន្ត ផុ​ន អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ រូប​គាត់ និង​ប្រពន្ធ​កូន​កំពុង​តែ​រៀបចំ​ចូល​ដំណេក ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ ហើយ​គាត់​បាន​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ​ពន្លត់ ទើប​អគ្គី​ភ័យ​បានរ​លុត​ទៅ​វិញ ។ សំណាងល្អ បើ​មិន​រលត់​ទេ អាច​នឹង​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ក៏​អាច​ថា​បាន​ដែរ ។

ម្ចាស់​រូប​នេះ​បាន​បញ្ជាក់​ថា ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ គាត់​មានការ​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត​ក៏​អាច​ថា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ