ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកក្រើកជាថ្មី! វិជ្ជមានកូវីដ-១៩ ថ្ងៃនេះមានដល់ទៅ ៦១៨ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នំា ២០២១ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ-១៩ ឆ្លងច្រើនណាស់រហូតដល់ ៦១៨…

រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នំា ២០២១ ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ-១៩ ឆ្លងច្រើនណាស់រហូតដល់ ៦១៨ នាក់ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈជាសះស្បើយមានចំនួន ៦០ នាក់ ។ ជាមួយគ្នានោះ អ្នកជំងឺកូវីដ-១៩ ចំនួន ១៥៤២ នាក់ នៅមិនទាន់មានកន្លែងសម្រាកព្យាបាលនោះទេ ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបន្តថា រកឃើញឆ្លងថ្មីចំនួន ៦១៨ នាក់គឺព្រឹត្តិការណ៍សហគមន៍ទាំងអស់ ក្នុងភូមិសាស្រ្តចំនួន ៨ រាជធានី-ខេត្ត ដោយក្នុងនោះ ទឹកដីរាជធានីភ្នំពេញ ធ្ងន់ធ្ងរបំផុត គឺមានអ្នកឆ្លងសរុប ៤៩៣ នាក់ (មានម្នាក់ស្លា.ប់) បន្ទាប់មកខេត្តព្រះសីហនុ មានចំនួន ៧៥ នាក់ ខេត្តកណ្តាល ៣១ នាក់ ខេត្តស្វាយរៀង ៨ នាក់ ខេត្តព្រៃវែង ៥ នាក់ ខេត្តកំពង់ស្ពឺ ៣ នាក់ ខេត្តតាកែវ ២នាក់ និងខេត្តកំពង់ចាម ១ នាក់ ។

ដូច្នេះអ្នកកើតកូវីដ-១៩ ពាក់ព័ន្ធសហគមន៍សរុបកេីនដល់ ៥៨៤៦នាក់ នៃអ្នកឆ្លងសរុប ៦៣៨៩នាក់ ។ អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៣៨៦៥នាក់, អ្នកជាសះស្បើយសរុប ២៤៧៦នាក់ និងករណីស្លា.ប់ ដោយ កូវីដ-១៩ កើនឡើងដល់ ៤៣នាក់ ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ នេះថា «ឥឡូវនេះ  វីរុសកូវីដ-១៩  កំពុងតែសកម្ម  និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន  នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ  កាស៊ីណូ  និងរោងចក្រ  ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។  ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩  នៅតាមទីតាំងទាំងនេះ  ហើយមកដល់ផ្ទះ  អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន  សូម្បីតែកូនតូចៗមិនថាអាយុតិច  ឫច្រើននោះឡើយ។  ដូច្នេះ  ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ  “៣ការពារ  និង  ៣កុំ  និងចាក់វ៉ាក់សាំង+នៅផ្ទះជា បណ្តោះអាសន្ន”  នោះទេ  អាយុជីវិតបុគ្គលណាម្នាក់  ឫអាចមានច្រើននាក់  នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩  ដោយងាយស្រួលហើយ » ។ 

លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា ត្រូវចងចាំថា  “ពេលនេះ  សុខភាព  និងអាយុជីវិតរបស់បុគ្គល  និងក្រុមគ្រួសារខ្លួន  គឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ  បើមិនចង់មានជំងឺកូវីដ-១៩  ទេនោះ  គឺត្រូវខិតខំ  អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី  ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ  ដោយអនុវត្តវិធានការដែល  សម្តេចតេជោនាយករដ្ឋមន្ត្រី  បានដាក់ចេញ ជាបន្តបន្ទាប់នេះ  ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩  ដោយសារតែការធ្វេសប្រហែស  ការផ្គើន  ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ”  ។ កាលសង្រ្គាម  យើងខ្លាចត្រូវគ្រាប់ផ្លោង  នាំគ្នាជ្រកកោនក្នុងត្រង់សេ  តែពេលនេះ  យើងខ្លាចវីរុសកូវីដ-១៩  ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះ  ដែលការនៅផ្ទះរបស់យើង  វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់   ហើយសត្រូវអត់ស្រមោលកូវីដ-១៩  ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង។  សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់  សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ  ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩  និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩  ទាំងអស់គ្នា។ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ