ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា រំពឹង​លទ្ធផល​ធ្វើតេស្ត​កូ​វី​ដ​១៩​ចុង​ក្រោយ ដើម្បី​បាន​ជួបជុំ​គ្រួសារ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​ក្តី​សង្ឃឹមថា ខ្លួន​នឹង​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​ការ​ធ្វើតេស្ត​កូ​វី​ដ​១៩​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​មានឱកាស​បាន​ជួបជុំ​គ្រួសារ​សារ​ជា​ថ្មី​។ តារា​រូប​នេះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា តាំងពី​ចេញពី​មន្ទី​ពេទ្យ​មក…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្ហាញ​ក្តី​សង្ឃឹមថា ខ្លួន​នឹង​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​ការ​ធ្វើតេស្ត​កូ​វី​ដ​១៩​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​មានឱកាស​បាន​ជួបជុំ​គ្រួសារ​សារ​ជា​ថ្មី​។ តារា​រូប​នេះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា តាំងពី​ចេញពី​មន្ទី​ពេទ្យ​មក ខ្ញុំ​បាន​មក​ដល់​ផ្ទះ​វិញ​រយៈពេល​១២​ថ្ងៃ​ហើយ ដោយ​១២​ថ្ងៃនេះ​ខ្ញុំ​បាន​រស់នៅ​បន្ទប់​មួយ​ដាច់​ដោយឡែក​តែ​ម្នាក់ឯង​មិន​ទាន់​បាន​ជួបជុំ​គ្រួសារ ប្តី ឬ​កូន​ទេ​.! ។

នាង​បញ្ជាក់​ថា ថ្ងៃស្អែក​ទី​19.04.2021 ត្រូវជា​ថ្ងៃ​ខ្ញុំ​ណាត់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើតេស្ត​យក​សំណាក​ម្តងទៀត​ជា​លើក​ចុង​ក្រោយ ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ពិតជា​ជា ដាច់​ពី​ជំងឺ COVID-19 ពិតប្រាកដ​100% មែន ឬ​ក៏​អត់​.!​។

បើ​តាម​នាង សួ​ស វី​ហ្សា ថា បើ​លទ្ធផល​យក​សំណាក​ចុង​ក្រោយ​នេះ ខ្ញុំ​ទទួល​បាន​លទ្ធផល វិជ្ជមាន (positive) ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ព្យា​បាល​នៅ​មន្ទី​ពេទ្យ​វិញ​! ។ តែបើ​ខ្ញុំ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​(Negative) នោះ ខ្ញុំ​អាច​ប្រើ​ជីវិត​រស់នៅ​ធម្មតា​ដូច​ដើម​វិញ​បាន​ហើយ អាច​ជួប​ប្តី ជួប​កូន ជួបជុំ​ក្រុម​គ្រួសារ សារបាន​ធម្មតា​វិញ​ហើយ យ៉ាងណា​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ផង​ចុះ ព្រោះ​ខ្ញុំ​នឹក​កូន​ខ្ញុំ​ណាស់ នឹក​ក្រុម​គ្រួសារ​ណាស់ សូម​ព្រះ​ប្រទាន​ពរ​ផង សូម​បងប្អូន​ជួយ​ជា​កំលាំងចិត្ត​ផង​ចុះ​។

ជា​ការ​កត់សម្គាល់ ម្ចាស់​បទ «​វាសនា​បុប្ផា​ស្វាយ​រៀង​» គឺ​អ្នក​នាង សួ​ស វី​ហ្សា បាន​ក្លាយជា​តារា​ទី​៩ នៅ​ក្រុមហ៊ុន​ហង្ស​មាស ដែល​ត្រូវ​បាន​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១​។ យ៉ាងណា នាង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​អោយ​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែ​នាង​ត្រូវ​បន្ត​ដាក់ខ្លួន​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​នៅ​ឯ​គេហដ្ឋាន​របស់​នាង​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ