ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ថ្ងៃ! គ្រោះធម្មជាតិ​ប្រល័យជីវិតនារីម្នាក់ និងអធិការរងស្រុកម្នាក់ទៀតរបួសធ្ងន់​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ភ្លាម​ៗ​ក្រោយពី​​ទទួល​ដំណឹង​ថា ​មាន​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបា.ញ់​ បាន​​បណ្តាល​ឲ្យ​នារីម្នាក់​ស្លា.ប់​​ និងមន្ត្រីនគរបាល​ម្នាក់ទៀតបាន​​រង​របួសធ្ងន់​រួចមក​ ​លោក​ ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត…

ខេត្តមណ្ឌលគិរី ៖ ភ្លាម​ៗ​ក្រោយពី​​ទទួល​ដំណឹង​ថា ​មាន​ករណី​គ្រោះ​ធម្មជាតិ​រន្ទះបា.ញ់​ បាន​​បណ្តាល​ឲ្យ​នារីម្នាក់​ស្លា.ប់​​ និងមន្ត្រីនគរបាល​ម្នាក់ទៀតបាន​​រង​របួសធ្ងន់​រួចមក​ ​លោក​ ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត អមដំណើរ​ដោយ​លោក​ឧត្តម​សេនី​យ៏​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​ចូលរួម​បុណ្យស.ព​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សា ២០២១ ​ត្រូវ​​នឹង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ទី​៣​។

​លោក​ ស្វាយ សំ​អ៊ា​ង មាន​ប្រសា​ស​ន៏​ថា ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ពិតជា​មាន​ក្តីរ​ន្ឋ​ត់​តក់ស្លុត​ជា​ខ្លាំង​ ក្រោយ​ទទួល​បាន​ព័ត៌មាន​គ្រោះថ្នាក់​ធម្មជាតិ​២ករណី​ក្នុង​ពេល​តែ​មួយ បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាត់បង់​ជីវិត និង​មន្ត្រី​នគរបាល​ម្នាក់​រង​របួសធ្ងន់​។​

​លោក​អភិបាលខេត្ត​បាន​នាំ​យក​ការ​ផ្តាំផ្ញើ​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​ប​ណ្ឌឹ​ត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​មានការ​សោកស្តាយ​ជា​ខ្លាំង ចំពោះ​ហេតុ​ការ​ណ៍​ដែល​បាន​កើតឡើង​លើ​បងប្អូន​អ្នក​ភូមិ និង​បាន​ចូលរួម​ឧបត្ថម្ភ​ថវិការ​និង​គ្រឿង​ឧបភោគបរិភោគ​ដល់​គ្រួសារ​រង​គ្រោះ​ទាំង​ពីរ ដើម្បី​រំលែក​ការ​លំបាក​ចំពោះ​មុខ​។

សូម​បញ្ជាក់​ថា នារី​វ័យ​១៨​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់​នៅ​តាម​ផ្លូវ អំឡុង​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​អូរ​អាម រួម​ទាំង​លោក​អធិការរង​នគរបាល​ស្រុក​កែវ​សីមា​ម្នាក់​ទៀត ក៏​បាន​រង​របួសធ្ងន់​​ក្នុង​ហេតុការណ៍​រន្ទះបា.ញ់ ដែល​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩និង​២០​នាទី​ព្រឹកថ្ងៃ​ទី​១៦ មេ​សា ២០២១ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយ​ការ​ណ៍​ថា មុនពេលកើតហេតុ មាន​ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​មាន​ករណី​រន្ទះបា.ញ់​កើតឡើង​នៅ​ចំនុច​គីឡូ​លេខ​៣៧ ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ គង់ ច្រិច ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​​បាត់បង់ជីវិត​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ ​សមត្ថកិច្ច​ប្រចាំការ​នៅ​ចំនុច​គោលដៅ​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ក៏​ជួប​គ្រោះថ្នាក់​រន្ទះបា.ញ់​នេះ បណ្តាល​ឲ្យ​លោក​អធិការរង​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍នោះ ត្រូវ​របួសធ្ងន់​ជាងគេ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។

​ជន​រង​គ្រោះ​ម្នាក់​​ដែលរងរបួសធ្ងន់​ឈ្មោះ កែវ សា​វុ​ធ ហៅ​មុត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អធិការរង​ស្រុក​កែវ​សីមា​ ដែល​កើតឡើង​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ