ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ស​ង្យ​១១​អង្គ​គង់នៅ​វត្ត​ស្ទើរ​ដាច់​ចង្ហាន់ បន្ទាប់​ពី​ព្រះសង្ឃ​២​នាក់​សូត្រ​មន្ត​ឱ្យ​សាច់ញាតិ​ស្ត្រី​ម្នាក់​​កើត​កូ​វី​ដ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រះ​ស​ង្យ​ចំនួន​១១​អង្គ​គង់នៅ​វត្ត​ព្រៃ​ក្រឡា ស្ថិត​ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រះ​ស​ង្យ​ចំនួន​១១​អង្គ​គង់នៅ​វត្ត​ព្រៃ​ក្រឡា ស្ថិត​ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ ព្រះ​ស​ង្យ​ទាំង​១១​អង្គ​បាន​ឆាន់ចង្ហាន់​ផ្សេង​ៗ​ពី​គ្នា​ដែល​មាន​ចំនួន​យ៉ាង​តិចតួច​បំផុត​។

សេចក្តីរាយការណ៍​បន្ត​ថា ជាក់ស្ដែង​ព្រះ​ចៅអធិការ​វត្ត​ព្រៃ​ក្រឡា ដែល​មាន​ចង្ហាន់​ឆាន់​ពេល​ព្រឹក​នោះ គឺ​មាន​តែ​ផ្លែ​ឪឡឹក​១ និង​សៀង​មួយ​ដង​ទេ​។

ព្រះ​ចៅអធិការ​វត្ត​ព្រៃ​ក្រឡា​ព្រះ​នាម ង​យ សុវណ្ណ​ដា​រ៉ា មាន​សង្ឃដីកា​ថា មិន​ដែល​មាន​ទេ ក្នុង​រដូវ​ចូល​ឆ្នាំ​ប្រ​ពៃណី​ខ្មែរ​យើង​នេះ វត្ត​ព្រៃ​ក្រឡា គឺជា​វត្ត​នៅ​ជិត​ផ្សារ និង​ជាទី​ប្រជុំជន​ផង​នោះ ស្រាប់តែ​ពេល​នេះ​ស្ងាត់​មនុស្ស​ឈឹង​តែ​ម្ដង ធ្វើ​ឱ្យ​ព្រះ​ស​ង្យ​ទាំងអស់​១១​អង្គ​ដាច់​ចង្ហាន់​។

ព្រះ​ចៅអធិការ​វត្ត​ព្រៃ​ក្រឡា មាន​សង្ឃដីកា​ថា ព្រះ​ស​ង្ឃដែល​ដាច់​ចង្ហាន់​នេះ មក​ពី​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ គេ​មិន​ហ៊ាន​មក​វត្ត ព្រោះ​ថា​ជាក់ស្ដែង​មាន​ព្រះ​ស​ង្យ​២​អង្គ កាលពី​ថ្ងៃ​ទី​១១ ខែមេសា​នោះ គឺ​មាន​ពុទ្ធ​បរិ​ស័​ទ្ធ​នៅ​ភូមិ​ព្រៃ​ក្រឡា បាន​និមន្ត​ទៅ​បង្សុកូល​នៅ​ជាប់​ផ្ទះ​ស្ត្រី​ម្នាក់​ដែល​បាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩​។

ព្រះ​ចៅអធិការ​វត្ត មាន​សង្ឃដីកា​ប្រាប់​បន្ត​ថា សង្ឃ​២​អង្គ​ខាងលើ មាន​ព្រះ​នាម សុង វុ​ទ្ធី និង​សំបូ រិ​ន ទាំង​២​ព្រះ​អង្គ​នោះ​មិន​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​វត្ត​ទេ នៅ​តែ​គង់​លើ​កុដិ​រហូត​រយៈពេល​១៤​ថ្ងៃ​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ទៀត​ថា ចំ​ពេល​ចូល​ឆ្នាំ​ថ្មី​មាន​ព្រះសង្ឃ​ទាំង​១១​អង្គ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ មិន​អនុញ្ញាត​ឱ្យ​ព្រះសង្ឃ​អង្គ​ណា​និមន្ត​ចេញពី​វត្ត​ឡើយ​។

ហើយ​ចៅអធិការ​វត្ត​ព្រៃ​ក្រឡា ក៏​បាន​និមន្ត​បិណ្ឌ​បាត្រ​សប្បុរសជន​ផង​ដែរ ឱ្យ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ក្តី ជា​ចង្ហាន់​ក្ដី​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ដែល​មិន​បាន​និមន្ត​ចេញ​ទៅ​សូត្រ​មន្ត​ក្រៅ​វត្ត​បាន ក្នុង​គ្រា​ដែល​មាន​អាសន្ន​ដែល​សង្ឃ​២​អង្គ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​និមន្ត​ទៅ​សូត្រ​បង្សុកូល​ដល់​ញាតិសន្តាន​ស្ត្រី​ដែល​ធ្វើតេស្ត​ចេញ​លទ្ធផល​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន​ស្ត្រី​រូប​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច ស្រុក​កំពង់ត្រាច​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ