ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលសម្រេច​កែសម្រួល​វិធានការ​ត្រូ​វអនុ​វត្ត​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ប្រការ​២​នៃ​សេចក្តីសម្រេច ដែល​កែសម្រួល​ថ្មី​នេះ បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរចេញពី​លំនៅ​ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​។ ក្នុង​ករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរនេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុកជាបណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ប្រការ​២​នៃ​សេចក្តីសម្រេច ដែល​កែសម្រួល​ថ្មី​នេះ បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរចេញពី​លំនៅ​ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​។ ក្នុង​ករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរនេះ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុកជាបណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។

ប៉ុន្តែការ​ធ្វើ​ដំណើរ​ចេញ​ក្រៅពី​លំនៅ​ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន អាច​ត្រូវ​បាន​អនុញ្ញាត ក្នុង​ករណីចាំបាច់ ដូច​ខាងក្រោម​៖
ការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​មុខរបរ​ឬ​អាជីវកម្ម ឬ​បំពេញការងារ​ក្នុង​វិស័យ​ឯកជន ដែល​ត្រូវ​បានអនុញ្ញាត​ដោយ​ប្រការ​ពា​ថ្មី នៃ​សេចក្តីសម្រេច​នេះ នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ដោយត្រូវ​មាន​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ​ពី​គណៈកម្មការ​ប្រតិបត្តិ​នៃ គ​.​ប​.​ខ​. អម​ដោយ​ឯកសារ​សម្គាល់អត្តសញ្ញាណ និង​លិខិតបញ្ជាក់​ការងារ​ដែល​មាន​កំណត់​ច្បាស់លាស់​ពី​ឈ្មោះ មុខងារ និង​ប្រភេទ
អាជីវកម្ម​ចេញ​ដោយ​ទីកន្លែង​អាជីវកម្ម​ពាក់ព័ន្ធ​។ គណៈកម្មការ​ប្រតិបត្តិ​នៃ គ​.​ប​.​ខ​. ត្រូវ​ចេញសេចក្តីណែនាំ​លម្អិត​អំពី​បែបបទ​និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ និង​ការ​ផ្តល់​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ​នេះ​។

ការ​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​ក្នុង​ក្រសួង​ស្ថាប័ន នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ និងដោយ​មាន​ភ្ជាប់​ឯកសារ​សម្គាល់​អត្តសញ្ញាណ និង​លិខិត​បញ្ជា​បេសកកម្ម​របស់​ក្រសួង​ស្ថាប័នសាមី​។

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​លក់​ម្ហូបអាហារ ឬ​គ្រឿង​ឧបភោគបរិភោគ ឱសថស្ថាន និង​ទីកន្លែង​លក់សម្ភារៈ​ប្រើប្រាស់​​ចាំបាច់​ប្រចាំ​ថ្ងៃ​ដែល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ការ​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​នេះ អាច​ធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាងច្រើន ២ (​ពីរ​) នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ