ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១៦​មេ​សា រក​ឃើញ​បុគ្គលិក​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ២២​នាក់ ឆ្លង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វី​ដ ចំនួន​២២៧​នាក់ នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​ថា បុគ្គលិក​ពេទ្យ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូ​វី​ដ ចំនួន​២២៧​នាក់ នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១​ថា បុគ្គលិក​ពេទ្យ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ដែល​ស​សេរ​ថា​«​មន្ទីរ​សង្ឃ​ពេទ្យ​កុសុមៈ​» ចំនួន​២២​នាក់ ក្នុង​នោះ​មាន​ស្រី​១១​នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​នេះ មក​ដល់​យប់​ថ្ងៃ​ទី​១៧ ខែមេសា​នេះ ក្រសួងសុខាភិបាល​កម្ពុជា មិន​បាន​ប្រកាស​ឲ្យ​លម្អិត​អំពី​មូលហេតុ​នៃ​ការ​ឆ្លង​រាលដាល​ជា​ច្រើន​នាក់ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ នោះ​ឡើយ ។

ជា​ការ​កត់សម្គាល់ សកម្មភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​បុគ្គលិក​មន្ត្រី​សុខាភិបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុមៈ ចាប់ផ្តើម​នា​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​មក ។

ដោយឡែក ប្រភព​ព័ត៌មាន​លើក​ឡើង​ថា ការ​ឆ្លង​ដល់​ក្រុម​បុគ្គលិក​ពេទ្យ នៃ​មន្ទីរពេទ្យ​លោកសង្ឃ​នេះ ទំនងជា​បង្ក​ឡើង​ដោយ​ស្ត្រី​ម្នាក់ ដែល​ឆ្លង​កូ​វី​ដ​-១៩​ពី​ក្មួយ​របស់​គាត់ ដែល​ស្ត្រី​រូប​នេះ ត្រូវជា​ភរិយា​របស់​ទាហានជើងទឹក​មួយ​រូប នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​រង​របួស ក្នុង​ឧប្បទ្ទវហេតុ​ផ្ទុះ​អូ​ប័​រ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​០៤ មេ​សា ២០២១ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ប្រភព​ព័ត៌មាន​លើក​ឡើង​ទៀត​ថា ស្ត្រី​រូប​នេះ​មានឈ្មោះ អែម សា​រ៉េ​ត ស្នាក់​នៅ​ភូមិ​ព្រែក​ក្របៅ​ទី​២ ឃុំ​ព្រែក​កំ​ពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២១ ក្មួយ​របស់​គាត់​ឈ្មោះ រតនា បាន​មក​សួរសុខទុក្ខ​គាត់​និង​ប្តី នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ ក្មួយ​របស់​គាត់​បាន​ទៅ​ធ្វើតេស្ត​សំណាក ហើយ​រង​ចាំ​លទ្ធផល​រហូត​ដល់​ថ្ងៃ​ទី​១៤ មេ​សា ក្មួយ​របស់​គាត់ ទទួលលទ្ធផល​ថា វិជ្ជមាន​កូ​វី​ដ​-១៩ ។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ស្ត្រី​ឈ្មោះ អែម សា​រ៉េ​ត ក៏​ទៅ​ធ្វើតេស្ត​សំណាក​ភ្លាម នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម លទ្ធផល​ចុង​ក្រោយ គឺ​នៅ​ថ្ងៃ​ទី​១៥ មេ​សា ស្ត្រី​ឈ្មោះ អែម សា​រ៉េ​ត ក៏​ទទួល​បាន​លទ្ធផល តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ដែរ ។

ប្រភព​ព័ត៌មាន បាន​បញ្ជាក់​ថា មុន​កើត​ឧប្បទ្ទវហេតុ​ផ្ទុះ​អូ​ប័​រ ស្ត្រី​ឈ្មោះ អែម សា​រ៉េ​ត គឺ​បាន​នៅ​ក្នុងផ្ទះ​មើលថែ​កូន រហូត​ដោយ​មិន​បាន​ចេញ​ក្រៅ និង​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ច​ត្តា​ឡី​ស័ក​ណាមួយ​ឡើយ ប៉ុន្តែ​ដោយសារ​ប្តី​របស់​គាត់​បាន​ជួប​ឧប្បទ្ទវហេតុ​ផ្ទុះ​អូ​ប័​រ​នោះ ទើប​គាត់​បាន​មក​មើលថែ ប្តី​គាត់​រហូត តែ​ជា​អកុសល ដោយសារ​តែ​ក្មួយ​របស់​គាត់ ដែល​បាន​មក​សួរសុខទុក្ខ​គាត់ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២១​នោះ បាន​ទៅ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ទើប​គាត់​ក៏​ទៅ​ធ្វើតេស្ត ហើយ​ក៏​ឃើញ​ថា គាត់​វិជ្ជមាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ