ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ស្លា​.​ប់​២​នាក់​ទៀត​ដោយសារ​កូ​វី​ដ​១៩ ម្នាក់​នៅ​កំពង់ធំ និង​ម្នាក់​ទៀត​នៅ​ខណ្ឌ​ឫស្សីកែវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៧ ខែមេសា​នេះ​ថា មន​ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់ បុរស​អាយុ​៧០​ឆ្នាំ និង​ស្ត្រី​អាយុ​៤៨​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៧ ខែមេសា​នេះ​ថា មន​ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ពីរ​នាក់ បុរស​អាយុ​៧០​ឆ្នាំ និង​ស្ត្រី​អាយុ​៤៨​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណៈជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​របាយការណ៍​ពី​៖ ១-​មន្ទីរពេទ្យ​ហ្លួង​ម៉ែ បានឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៤៨​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ ត្រូវ​បាន​យក​សំណាក នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ ២០២១ ដោយ​ទទួល​បាន​លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ដោយ​មាន​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ហ្លួង​ម៉ែ វេលា​ម៉ោង​២២:២០​នាទី នៅ​ថ្ងៃ​ដដែល ពេល​មក​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា អ្នកជំងឺ​បាន​ស្លាប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយ មុន​ចូល​ដល់​មន្ទីរពេទ្យ ។

ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ស្ត្រីជន​ជាតិខ្មែរ​អាយុ​៤៨​ឆ្នាំ ខាងលើ បាន​ស្លាប់​បាត់បង់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ (Mourant entrant avec coVID -19)​។

២-​ការិយាល័យ​ស្រុក​ប្រតិបត្តិ​មេគង្គ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ អាយុ​៧០​ឆ្នាំ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី កែវ រាជធានី​ភ្នំពេញ​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦:០៥​នាទី​ល្ងាច ។

ដោយ​ទទួល បាន​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា មុន​ពេល​ស្លាប់​ពីរ​ទៅ​បី​ថ្ងៃ គាត់​មាន​ចេញ​រោគ​សញ្ញា​ក្តៅខ្លួន ក្អក និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​សព ដើម្បី​ធ្វើការ​វិភាគ​នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១៨:៣០ នាទី​ល្ងាច នៅ​ទីតាំង​ផ្ទះ​របស់​សព ជា​លទ្ធផល​បាន​បញ្ជាក់​ថា​សព​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ បុរស​ជនជាតិ​ខ្មែរ​អាយុ​៧០​ឆ្នាំ ខាងលើ​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅផ្ទះ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ ។

ក្រសួងសុខាភិបាល សូម​ចូលរួម​ចំណែក​សោកស្ដាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ