ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​សមត្ថកិច្ច​អនុវត្ត​បទបញ្ជា​បិទ​ខ្ទប់​ទាំងស្រុង​ហាម​ធ្វើ​ចរាចរណ៍​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ទោះ​មាន​ឯកសារ​ក៏​ដោយ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក និង​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ២០២១​នេះ នៅ​លើ​ដង​មហា​វី​ថី​សហព័ន្ធ​រុ​ស្ស៊ី ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក និង​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ២០២១​នេះ នៅ​លើ​ដង​មហា​វី​ថី​សហព័ន្ធ​រុ​ស្ស៊ី ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ទទួលបញ្ជា​អោយ​បិទ​ខ្ទប់ មិន​អោយ​ចេញចូល ទាំងអស់ ទោះបី​មាន​ឯកសារ​បញ្ជាក់​ក៏​ដោយ​។

ទោះបីជា​យ៉ាងណា អាជ្ញាធរ និង​សមត្ថកិច្ច ក៏​បាន​អនុញ្ញាត​អោយ​ចេញចូល​ដោយ​អន្លើរ​ៗ និង​ខ្លះ​ទៀត​បាន​បើក​អោយ​ចេញចូល ដោយ​មិន​បាន​ពិនិត្យ​ឯកសារ​នោះ​ទេ ខណៈ​ពេល​ដែល​ស្ថានភាព នៅ​លើ​ដងផ្លូវ​ចំណុច​នោះ​បាន​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង ។

នៅ​ព្រឹក នោះ​ដែរ គេ​សង្កេត​ឃើញ​បង្ក​អោយ​មាន​ប្រតិកម្ម ពី​អ្នកដំណើរ​មួយ​ចំនួន​ផង​ដែរ ខណៈ​ពេល​ដែល​ពួក​គេ​មាន​ឯកសារ តាម​ការ​ណែនាំ​នៅ​ក្នុង​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិ សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

ដោយឡែក​ចំពោះ​អ្នក​សារព័ត៌មាន ក៏​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​តាម​គោលដៅ​ហាមឃាត់​មិន​អោយ​ចេញចូល​ដែរ តែ​កន្លែង​ខ្លះ​បាន​អនុញ្ញាត ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​កែង​ផ្លូវ ២០០៤ ក្នុង​មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលបញ្ជា​អោយ​ដាក់​រនាំង​ដែក បិទ​ខ្ទប់​លើ​ផ្លូវបំបែក​ទាំង​៤ មិន​អោយ​ចេញ ទាំងស្រុង​ហើយ អោយ​ត្រឡប់​ក្រោយ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក តែ​អនុញ្ញាតិ​អោយ​ចេញចូល​ជា​អន្លើរ​ៗ ។

នៅ​ព្រឹក​នោះ គេ​ឃើញ លោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​មាន​វត្តមាន​សម្រួល​ចរាចរណ៍ និង​បាន​អនុញ្ញាតិ​មួយ​ចំនួន​ផង​ដែរ ។ ការ​បិទ​ខ្ទប់​ទាំងស្រុង​នេះ បង្ក​អោយ​មានការ​កកស្ទះ​ចរាចរណ៍ យ៉ាង​ខ្លាំង​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​សមត្ថកិច្ច បាន​បើក​ចរាចរណ៍​ឡើង​វិញ ខណៈ​ពេល​ដែល​កកស្ទះ​ចរាចរណ៍​ខ្លាំង ។ ដោយឡែក​នោះ​កំណាត់​មហាវិថី សហព័ន្ធ​រុ​ស្ស៊ី​នោះ​ដែរ​ត្រង់​ចំណុច​មុខ​ធានា​គារ​អេ​ស៊ី​លី​ដា ត្រង់​ព្រុំប្រទល់​ខណ្ឌ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ក៏​បាន​ត្រូវ​បាន​បិទ​ខ្ទប់​ទាំងស្រុង មិន​អោយ​ចេញចូល​មួយ​រយៈ​ផង​ទោះបី​មាន​ឯកសារ​បញ្ជាក់ និង​ខ្លះ​ទៀត ទើបតែ​មក​ពី​ទិញ​ម្ហូប​ក៏​មាន ។

នៅ​ព្រឹក​នោះ ដែរ​បង្ក​អោយ​មានការ​ឈ្លោះ ប្រកែក​គ្នា រវាង​មន្ត្រីរាជការ​ដែល​ទៅ​ធ្វើការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ម្នាក់​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ​ផង​ដែរ ។

តាម​មន្ត្រី​នគរបាល​រូប​នោះ​បានអោយ​ដឹង​ថា ថ្នាក់លើ​បញ្ជា​អោយ​បិទ​ខ្ទប់​ទាំងស្រុង ទោះបីជា​មាន​ឯកសារ​បញ្ជាក់ ឬ​ប័ណ្ណសំគាល់ខ្លួន​ក៏​ដោយ​មិន​អនុញ្ញាត​អោយ​ចេញចូល​នោះ​ទេ ។ ចំពោះ អ្នក​សារព័ត៌មាន​ក៏​មិន​អោយ​ចេញចូល​ដែរ ។

នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា​នេះ​ដែរ​កំណាត់​មហាវិថី​សហ​ពន្ធ​រុ​ស្ស៊ី ខាងលើ​ក៏​នៅ​តែ​បន្ត​បិទ​ខ្ទប់ មិន​អនុញ្ញាត​អោយ​ចេញចូល​ទោះ​មាន​ឯកសារ​បញ្ជាក់ ឬ​ប័ណ្ណសំគាល់ខ្លួន​យ៉ាងណា ក៏​ដោយ ។ នៅ​រសៀល​នោះ នៅ​ចំណុច ខាងកើត ធានា​គារ​អេ​ស៊ី​លី​ដា គេ​ឃើញ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​កងកម្លាំង​បាន​ឈរ​ស្ទាក់ មិន​អោយ​ចូល​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​និង​ណែនាំ អោយ​ត្រឡប់​ក្រោយ​វិញ ព្រម​ឃាត់​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។

លោក វរៈសេនីយ៍ឯក ម៉​ន វុ​ធី អធិការ​នគរបាល​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ទោះបី​អ្នក​ព័ត៌មាន​ក៏​ដោយ​មិន​អនុញ្ញាត​អោយ​ចេញចូល​នោះ​ទេ តែ​អនុញ្ញាត​អោយ​ម្តង​ទៅ ។ ចំណែក​គោលដៅ មួយទៀត​ខាងលិច អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ក៏​បាន​ហាមឃាត់​ដែរ តែ​បាន​អនុញ្ញាត​អោយ​អ្នក​សារព័ត៌មាន ។

ការ​អនុវត្ត​បិទ​ខ្ទប់​ទាំងស្រុង​បែប​នេះ ត្រូវ​មហាជន​មួយ​ចំនួន មានការ​រិ​គន់​ថា សមត្ថកិច្ច​មួយ​ចំនួន​អនុវត្ត​លើស​សេចក្តីសម្រេច​របស់​ប្រមុខ រាជរដ្ឋាភិបាល​ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​សម្រេច ក្នុង​ប្រការ​២ . ការ​ធ្វើ​ដំណើរ របស់​អ្នក​សារព័ត៌មាន ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ការងារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ