ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បញ្ជូន​បុរស​​​អួតអាង​ថាជា​ឧត្តមសេនីយ៍​ទៅ​តុលា ការ ពាក់​ព័ន្ធ​ច្បាប់​ស្តី​ពីកូ​វី​ដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បញ្ជូន​បុរស​ម្នាក់​អួតអាង​ថា​ជា​ឧត្តមសេនីយ៍ បាន​ជិះ​រថយន្ត​អាយ​វី​ដេ​អូ​បង្ហោះ ពាក់​ពន្ធ​បទល្មើស​រារាំង​ដល់​ការ​អនុវត្ត​វិធានការ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បញ្ជូន​បុរស​ម្នាក់​អួតអាង​ថា​ជា​ឧត្តមសេនីយ៍ បាន​ជិះ​រថយន្ត​អាយ​វី​ដេ​អូ​បង្ហោះ ពាក់​ពន្ធ​បទល្មើស​រារាំង​ដល់​ការ​អនុវត្ត​វិធានការ (​បើកបរ​រថយន្ត​ក្នុងអំឡុងពេល​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​.១៩) នឹង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ត​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល យោធា (​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​នគរបាល​ជាតិ ។ បុរស​នោះ​ឈ្មោះ សៀង រង្សី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បុរី​ហ្គ្រេ​ន​ជ្រោយចង្វា ផ្ទះ​លេខ​២១៦ ផ្លូវ​លេខ​៦A សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨ ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា បុរស​ឈ្មោះ សៀង រង្សី បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ឡិច​ស៊ី​ស​អែ​អិ​ច ព័​ណ​ស សេរី​ឆ្នាំ​២០១៨ ដែល​មាន​ពាក់​ស្លាក​លេខ នគរបាល​.២ ៦១២៨ ជា​រថយន្ត​របស់​ឪពុកមារ​ឈ្មោះ សេង ចាន់​ថន ឋានៈ​ឧត្តមសេនីយ៍ឯក អនុប្រធាន​នាយកដ្ឋាន​អង្គរក្ស​ក្រសួងមហាផ្ទៃ ជិះ​ម្នាក់ឯង​ចេញពីផ្ទះ​ក្នុង​បុរី​ហ្គ្រេ​ន​ជ្រោយចង្វា ក្នុង​គោលបំណង​ទៅ​ផ្សារ​ក្រមួន​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដើម្បី​រក​ទិញ​ទំនិញ ។

ពេល​ជន​បុរស​នោះ​កំពុង​បើករថយន្ត​ចេញពីផ្ទះ ទៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​មុខ​វត្ត​កៀន​ឃ្លាំង ជនសង្ស័យ​ក៏​បាន​យក​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ ព័​ណ​ស មក​ថត​សកម្មភាព​នៅ​តាម​ដងផ្លូវ​ដែល​កំពុង​ដំណើរ​ការ​ដោយ​ឡាយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឆាយ សៀង​រង្សី និង​បាន​និយាយ​ថា (​ចាប់​អី​បើ​យើង​ជិះ​រថ យន្ត​ដើរ​មើល​ប៉ូ​លី​ស​គេ​បិទ ចុះ​ឧត្តមសេនីយ៍​គេ​ហ៊ាន​ចាប់​ដែរ មើល​តែ​មួក​ដឹង​ហើយ​) និង​បាន​ថតរូប​មួក​ឧត្តមសេនីយ៍​របស់​ឪពុកមារ សេង ចាន់​ថន ដែល​គាត់​ទុក​នៅ​ក្នុង​រថយន្ត បង្ហាញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត​ផង ហើយ​ពេល​បើកបរ​រថយន្ត​ដោយ​ឡាយ​វី​ដេ​អូរ​ហូត ដល់​មុខ​សាលាសង្កាត់​ជ្រោយចង្វា ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយ​ឃើញ​សកម្មភាព នឹង​ទ​ង្វើ​ដែល​បុគ្គល​រូប​នេះ បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្លង​ទៅ​លើ​ច្បាប់​ថ្មី​ពាក់​ពន្ធ​កូ​វី​ដ​.១៩ និង​មាន​អ្នក​កុំ​មិន​រះ​គន់​ជា​ច្រើន មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ សៀង រង្សី តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង នឹង​ជា​ស្នងការ​នគរបាល​រាជធាន​ធី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បន្ទាប់​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕ ដោយ៖ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ