អតីតមន្ត្រី​បក្ស​ប្រឆាំង​៧​រូប ទទួល​បាន​សម្បទាន​សិទ្ធ​នយោបាយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​បក្ស​ប្រឆាំង​៧​រូប ទទួល​បាន​សម្បទាន​សិទ្ធ​នយោបាយ

4 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ…

រាជធានី​ភ្នំពេញ ៖ ព្រះ​កុរ​ណា ព្រះបាទ សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិសម្បទា​នយោបាយ​ឱ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​មួយ​បាន​ផ្សាយ​ថា ព្រះមហាក្សត្រ​បាន​ផ្តល់​សិទ្ធិ​សម្បទាន​សិទ្ធិ​នយោបាយ​ដល់​លោក យ៉ែ​ម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​នេះ ចំនួន​៦​រូប​ផ្សេង​ទៀត ។

អតីត​ថ្នាក់ដឹកនាំ នៃ​អតីត CNRP ដែល​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ រួម​មាន លោក យ៉ែ​ម បុញ្ញឫទ្ធិ​, លោក មុត ច​ន្ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា​, លោក ជុំ ច័ន្ទ​ដា​រិ​ន​, លោក ទួត យឿ​ត​, លោក ឡា​ត់ លិ​តេ​យ្យ​, លោក ឡុ​ង គឹ​ម​ឃ​ន និង លោកស្រី យង់ ផា​ន់​ណេ​ត​។

ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ក្រាប​បង្គ​ម​ទូល​ថ្វាយ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់​ពី​មានការ​ស្នើ​សុំ​ដោយ​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត CNRP ទាំងនោះ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ។

សូម​ជម្រាប​ថា អតីតមន្ត្រី​ជាន់ខ្ពស់​នឹង​មន្ត្រី​ជា​ច្រើន​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​ផ្តល់​សម្បទាន​សិទ្ធិ​នយោបាយ ។ អ្នក​ដែល​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ខ្លះ​បាន​ទៅ​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​ផង​ដែរ ៕