ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចចោទប្រកាន់​ផ្កាយ២និងគូកន២នាក់តាម​​មាត្រា3 មាត្រា4 និង11នៃ​ច្បាប់កូ​វីត​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកគុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បើក​ការ​សាកសួរ​តាម​និ​តិ​វិធី លោក​ព្រះរាជអាជ្ញា​រង ឡុ​ង…

រាជធានីភ្នំពេញ ៖ លោកគុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បើក​ការ​សាកសួរ​តាម​និ​តិ​វិធី លោក​ព្រះរាជអាជ្ញា​រង ឡុ​ង ជាប បាន​សំរេច​ចោទប្រកាន់​ផ្កាយ​២និង​គូកន តាម​​មាត្រា3, 4 និង11នៃ​ច្បាប់កូ​វីត​.១៩ ដោយ​អនុវត្តនីតិវិធី​បង្ហាញខ្លួន​ភ្លាម (​មាត្រា៤៧ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​) ត្រូវ​បញ្ជូន​ទៅ តុលាការ​ជំនុំជម្រះនៅ​រសៀល​នេះ ។

​បើយោងតាមការចោទប្រកាន់តាមមាត្រា១១បានចែងថា បទរារាំងតាមដល់ការអនុវត្តវិធានការ ៖ អំពើរារាំង ឬបង្កឧបសគ្គ ដោយចេតនាដល់ការអនុវត្តវិធានការដែលបាន​ដាក់ចេញ​ស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ(ប្រាំមួយខែ) ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀលទៅ១០.០០០.០០០(ដប់លាន)រៀល ។

សូមរំលឹកថា កាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី​១៧ មេសា ថ្ងៃដដែល​សមត្ថកិច្ចនគរបាល​ខណ្ឌមានជ័យ បាន​នាំខ្លួន​លោកផ្កាយ២និងកូនចៅ២នាក់ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយត្រូវបានលោកឡុង ជាប ព្រះរាជអាជ្ញារងកំពុង​ដំណើរ​សាកសួរតាមនីតិវិធី ។ សំណុំរឿង​លោក​ផ្កាយ​២និង​កូនចៅ​២​នាក់​នឹង​ប​ញ្ចូ​ន​ទៅ​តុលាការ​រសៀល​​នេះ ខណៈយកសំណាករួច​រាល់

ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន​១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងមាន​ឋានៈ​អនុ​ប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរ​ស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង​៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ​បំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់​។

សូមរំលឹកទៀតថា ពួក​គេ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពួក​គេ​បាន​រៀបចំ​កម្មវិធី​ផឹកស៊ី​រាំរែក និង​លេង​ប៉ាត​ម្សៅ ដោយ​មានការ​ចូលរួម​ពី​អ្នក​ផ្ទះ​ជួល​ប្រមាណ ៣០ ទៅ​៤០​នាក់ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អត្ថបទសរសេរ ដោយ