ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ប៉ូលិស​ផ្កាយ​២ ត្រូវ​អស់តំណែង បញ្ជូន​ទៅ​កាត់ទោស ដែល​ល្មើស​បម្រាម​បិទ​ខ្ទប់​ក្រុងភ្នំពេញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង ចាន់​ធួ​ក ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដកហូត​ឋានន្តរស័ក្តិ​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ តាម​ព្រះរាជក្រឹត្យ​លេខ​.​ន​ស​/​រក​ត​/០៤២១/៣៥១ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង ចាន់​ធួ​ក ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដកហូត​ឋានន្តរស័ក្តិ​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ តាម​ព្រះរាជក្រឹត្យ​លេខ​.​ន​ស​/​រក​ត​/០៤២១/៣៥១ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ២០២១ ។

ដោយឡែក នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​បញ្ជូន​លោក អ៊ុ​ន ចាន់​ធួ​ក និង​បុរស​២​ទៀត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃ​សុក្រ ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​តំបន់​ផ្ទះ​ជួល​លេខ ៥៨ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ៖
១-​ឈ្មោះ អ៊ុ​ង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះ​ជួល ឋានៈ អនុប្រធាន​សេនាធិការ​នៃ អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាល​ជាតិ ឋានន្តរ​ស័ក្ក ឧត្តមសេនីយ៍ទោ​។
២-​ឈ្មោះ ឡាយ ភា​រុណ ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុ​ង ចាន់​ធួ​ក ។
៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅផ្ទះ អ៊ុ​ង ចាន់​ធួ​ក​។
៤-​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រត​ចូល​ផ្ទះ​ជួល​អស់​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

ជន​ទាំង​០៣​នាក់​ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០ ទៅ​៤០​នាក់ ដែល​ស្នាក់​នៅផ្ទះ​ជួល​របស់​ផឹកស៊ី រាំច្រៀង លេង​ប៉ាត​ម្សៅ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ