ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​វិធានការ​ចំពោះ​ការ​ឡើងថ្លៃ​ទំនិញក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃ​ទី​១៧ មេសា​ ឆ្នាំ​២០២១ នេះ​ បាន​ចេញ​សេចក្ដីសម្រេចចាត់​វិធានការ​ចំពោះ​ការ​ឡើងថ្លៃ​ទំនិញ គ្រឿងឧបភោគ បរិភោគ​ គ្រប់​ប្រភេទ…

ខេត្តសៀមរាប ​៖ ​អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃ​ទី​១៧ មេសា​ ឆ្នាំ​២០២១ នេះ​ បាន​ចេញ​សេចក្ដីសម្រេចចាត់​វិធានការ​ចំពោះ​ការ​ឡើងថ្លៃ​ទំនិញ គ្រឿងឧបភោគ បរិភោគ​ គ្រប់​ប្រភេទ និង​ឱសថក្នុង​ការ​អនុវត្ត​វិធាន​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។ នេះ​បើ​យោង​តាម​លិខិត​ដែល​បាន​ចុះ​ហត្ថ លេខា​ដោយ លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប​ ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០ ២១​នេះ លោកទៀ សីហា អភិបាលនៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សា រៀបចំ​ផែនការ​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ ។ កិច្ចប្រជុំ​នេះ​ក៏​មានការ​ចូលរួម​ពី លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ប្រធានមន្ទីរអង្គភាព​មួយ​ចំនួន អភិបាលក្រុង​សៀមរាប និង​ដៃគូ​ឯកជន​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្តសៀមរាប​ សូម​អំពាវនាវ​ដល់​បងប្អូន​ជា​អាជីវករ​ទាំងអស់ ​កុំ​ឆ្លៀតឱកាស​តម្លើង​ថ្លៃ​រាល់​ទំនិញ​ទាំង​ឡាយ ដើម្បី​កេង​ចំណេញ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ ពិសេស​បិទ​ខ្ចប់​ដែល​មាន​ហានិភ័យ​ខ្ពស់​។ ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា ទាំង​អ្នក​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​មិន​ទាន់​បាន​ចាក់ ដើម្បី​ការពារ​ខ្លួនឯង​និង​ក្រុម​គ្រួសារ ព្រមទាំង​ជា​ការ​លើកទឹកចិត្ត​ដល់ កងកម្លាំង ក្រុមការងារ​សុខាភិបាល​។

អត្ថបទសរសេរ ដោយ