ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សង្ឃ២អង្គបំពាន​បម្រាម​គោចរហើយ​ថែមទាំង​ឆែក​ឃើញ​​របស់គួរឱ្យភ្ញាក់ផ្អើលបំផុត

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ ព្រះសង្ឃ​ចំនួន​ពីរ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប​សេដ្ឋ​ និង​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ សម្រេច​ចាប់​ផ្សឹក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​មេសា ឆ្នាំ​២០២១ ខណៈ​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ក្រោយ​បំពាន​បម្រាម​គោចរ​ ។ យោង​តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋបាល​ស្រុក​ប​សេដ្ឋ លោកឈឺ​ន…

ខេត្ត​កំពង់ស្ពឺ​៖ ព្រះសង្ឃ​ចំនួន​ពីរ​អង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប​សេដ្ឋ​ និង​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ សម្រេច​ចាប់​ផ្សឹក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​មេសា ឆ្នាំ​២០២១ ខណៈ​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ក្រោយ​បំពាន​បម្រាម​គោចរ​ ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋបាល​ស្រុក​ប​សេដ្ឋ លោកឈឺ​ន សុ​ធន បាន​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង១:១០​នាទី គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​ចុះ​ពង្រឹង អនុវត្ត​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​៤៤ សសរ ចុះ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូ​ទាំង​ប្រទេស​ជា​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​សេចក្តីសម្រេច​លេខ​០៤៦ /២១​សសរ ចុះ​ថ្ងៃ​ទី ១៥ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តី​ពី​ការ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដោយ​បាន​ឃាត់​រថយន្ត​២​គ្រឿង​របស់​ព្រះសង្ឃ ដែល​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​នៅ​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល ស្ថិត​នៅ​ភូមិ​អង្គ​ដែក​កណ្តាល ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​ដើម្បី​សួរនាំ​។

លោក ឈឺ​ន សុ​ធន បាន​បន្ត​ថា ព្រះសង្ឃ​ទាំង​២​អង្គ​ដែល​និមន្ត​ធ្វើ​ដំណើរ​បំពាន​បម្រាម​គោចរ​មាន​ព្រះ​នាម ព្រះ​តេជគុណ នួន ចិន្តា ព្រះ​ជន្ម ៣៩​ព្រះ​វស្សា ជា​ចៅអធិការ​វត្ត មុន្នី​សោ​ភ័​ណ្ឌ ស្ថិត​នៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​ព្រះ​តេជគុណ ជឹ​ង ម៉េ​ង​ហៀ​ក ព្រះ​ជន្ម ៣៥​ព្រះ​វស្សា ជា​ចៅអធិការ​វត្ត​សែន​ឧត្តម (​បឹង​សា​ឡាំ​)​ស្ថិត​នៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់​ស្ពឺ​។

ក្រោយ​សាកសួរ​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​ទាំង​ពីរ​នោះ​ហើយ កម្លាំង​នគរបាល​ស្រុក​បាន​ឆែកឆេរ​រក​ឃើញ​តេ​ឡេ​បញ្ជា​មេអាប៉ោង​មួយ មេអាប៉ោង​ចំនួន ៤​គ្រាប់ នៅ​ជាប់​ខ្លួន ចាន​អាប៉ោង​មួយ និង​ស្រា​បៀ ៥​កំប៉ុង​នៅ​ក្នុង​រថយន្ត​។ ក្រៅពី​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ខោអាវ​ចំនួន ១០​គូ និង​ឯកសណ្ឋាន​មន្ត្រី​នគរបាល​មួយ​ឈុត​ដែល​មានឈ្មោះ​ជា​វរសេនីយ៍ត្រី នួន ចិន្តា កម្មសិទ្ធិ​ព្រះ​ចៅអធិការ​វត្ត​មុន្នី​សោ​ភ័​ណ្ឌ ស្ថិត​នៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

សម្លៀក​បំពាក់​ទាំងអស់​សម្រាប់​ស្លៀក​ក្លែងភេទ​នៅ​ពេល​ដែល​និមន្ត​ទៅ​ឆ្ងាយ និង​ប្រព្រឹត្ត​សកម្មភាព​ផ្សេង​ៗ​។ ក្រោយ​រក​ឃើញ​វត្ថុ​តាង​ទាំងអស់​ខាងលើ​គណៈ​បញ្ជាការ​ឯកភាព​រួម​ជាមួយ​មន្ទីរ​ធម្មការ និង​ព្រះ​លេខា​មេគុណ​ខេត្ត​បាន​សម្រេច​ផ្សឹក​ទៅ​តាម​នីតិវិធី​ពុទ្ធសាសនា និង​បន្ត​តាម​នីតិ​វិ​ច្បាប់​។ អតីតកាល​ទាំង​ពីរ​នេះ ​ត្រូវ​បាន​សង្ស័យ​ផង​ដែរ​ថា ​អាច​នឹង​ឈាម​ទៅ​ដល់​ការ​លេងស្រី​ទៀត​ផង​តែ​ដោយ​យើង​មិន​មាន​ភស្តុ​តាង​ជាក់ស្ដែង​ទើប​បន្តិច​សម្ដេច​ចប់​ប្រកាន់រ​បស់បង​រ៉ា​ន​ពោ​ចិន​និង​លេងល្បែង​ស៊ីសង​និង​ក្លែង​ឯកសណ្ឋាន៕​ ដោយ៖ វង្ស​ សន

អត្ថបទសរសេរ ដោយ