ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រសម្រេចដកតួនាទីលោកផ្កាយ២ដែលផ្គើននឹងបំរាមរាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់ ដកហូត​ឋានន្តរស័ក្តិ​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ និង​បណ្តេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុ​ង ចាន់​ធួ​ក ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់ ដកហូត​ឋានន្តរស័ក្តិ​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ និង​បណ្តេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុ​ង ចាន់​ធួ​ក ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួងមហាផ្ទៃ ។
នាយ​នគរបាល​ផ្កាយ​ពីរ​ម្នាក់ ដែល​ល្មើស​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល ហើយ​បន្ដ​ផឹក​ស៉ី​ច្រៀង​លេង​សប្បាយ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ត្រូវ​បាន​ដក​ស័ក្ដិ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា ។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ មាត្រា​១ បាន​ត្រាស់​បង្គាប់​ថា «​ដកហូត​ឋានន្ដ​ស័ក្ដិ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា ចំពោះ ឧត្តមសេនីយ៍ទោ អ៊ុ​ង ថា​ន់​ធូ​ក អត្តលេខ​៧៣៥៥៧ ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​» ។

ចំពោះ​នាយ​នគរបាល​រូប​នេះ និង​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ ព្រោះតែ​ល្មើស​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

សូម​ជំរាប​ថា កាលពី​យប់មិញ កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ចាប់​វាយ​ខ្នោះ​ឧត្តមសេនីយ៍ទោ អ៊ុ​ង ចាន់​ធួ​ក អាយុ​៤៥​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​សេ​ធិ​ការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​បក្ខពួក​២​នាក់​ទៀត ដោយសារ​ហ៊ាន​រៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មានការ​លេង​ប៉ាត​ម្សៅ ជូន​អ្នក​ជួល​បន្ទប់​របស់​គាត់​ជា​ច្រើន​នាក់​។

សូម​បញ្ជាក់​ថា ៖ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា សម្តេចក៏បានរកអត្ថលេខស្នើសុំព្រះមហាក្សត្រ ដកចេញអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គ្មានករណីលើកលែងឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ